Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - តៅហ៊ូ​ទឹក​កាពិ នំ​បញ្ចុក​ផ្ទាប់​បន្លែ​សាច់​ពី​ភូមិគ្រឹះ​លៀស ឆ្ងាញ់​លិទ្ធ​ដៃ

Content image - Phnom Penh Post
តៅហ៊ូទឹកកាពិ​មួយ​ចង្អេរ​មាន​តម្លៃ​ប្រមាណ ២០០០០ រៀល​។ រូប សហការី

តៅហ៊ូ​ទឹក​កាពិ នំ​បញ្ចុក​ផ្ទាប់​បន្លែ​សាច់​ពី​ភូមិគ្រឹះ​លៀស ឆ្ងាញ់​លិទ្ធ​ដៃ

ភ្នំពេញ: ត្រូវ​បាន​ស្គាល់​ថា​ជា​ទី​កន្លែង​តារា​ខ្មែរ​មកជួប​ជុំគ្នា​ញ៉ាំ​លៀស និង​កង្កែប​នោះ ហាង​ភូមិគ្រឹះ​លៀស ថ្មីៗ​នេះ បាន​បង្ហាញ​ម្ហូប​ថ្មី​ពិសេស​រសជាតិ​ដើម​មក​ពី​ប្រទេស​វៀតណាម​គឺ​តៅហ៊ូ​ទឹកកាពិ ដែល​មាន​ការ​ពេញនិយម​កុម្ម៉ង់​ពី​ភ្ញៀវ ដោយសារ​តែ​រសជាតិ​វា​ឆ្ងាញ់ មិន​រងាន់ មាន​តុល្យភាព​បន្លែ និង​សាច់។

តៅហ៊ូ​ទឹក​កាពិ ជា​ម្ហូប​ដែល​មាន​ការ​រៀបចំ​ក្នុង​ចង្អេរ​មាន​ដូចជា តៅហ៊ូ​បំពង ប្រហិត​ត្រី​បំពង សាច់ជ្រូក​ចំហុយ នំ​បញ្ចុក ក្រូចឆ្មារ ម្នាស់ ត្រសក់ ជីរ​គ្រប់មុខ សាលាដ និង​ទឹក​កាពិ។

នៅ​ពេល​ទទួល​ទាន គេ​អាច​ប្រើ​ស្លឹក​សាលាដ​ខ្ចប់​នំ​បញ្ចុក ជីរ ម្នាស់ ត្រសក់ សាច់ជ្រូក និង​តៅហ៊ូ រួច​ចុច​ទឹក​ជ្រលក់​ដាក់​ម្ទេស​តិចៗ​រឹត​តែ​ហឹរ​ឆ្ងាញ់។

ការរៀបចំ​ពេញ​មួយ​ចង្អេរ​ធំ ម្ហូប​នេះ​អាច​ញ៉ាំ​បាន​គ្នា ២ នាក់។ សម្រាប់​អ្នក​មាន​ក្រពះ​ធំ​បន្តិច តៅហ៊ូ​ទឹក​កាពិ​មួយ​ចង្អេរ​តម្លៃ​ប្រមាណ ២ ម៉ឺនរៀល នេះ​អាច​ញ៉ាំ​ម្នាក់ឯង​ឆ្អែត​ហល់​តែម្ដង។

ភូមិគ្រឹះ​លៀស ស្ថិត​នៅ​តាម​ផ្លូវ​លេខ ៥៥ ខាងក្រោយ​ក្រុមហ៊ុន​សែលកាត ដែល​ល្បី​ខាង​លក់​លៀស ខ្យង កង្កែប និង​ក្តាម​ស្រែ ជាច្រើន​មុខ​នោះ បច្ចុប្បន្ន​នេះ​ក៏បាន​បន្ថែម​មុខម្ហូប​ថ្មី​ជាច្រើន​ទៀត សម្រាប់​បាយ​ថ្ងៃត្រង់ និង​ពេល​រសៀល ដូចជា ខ​បង្កង​ភូមិគ្រឹះ​លៀស តុំយុំាបង្កង ពោះគោ​ទឹកប្រហុក មឹក​ញាំ​ម្រះ ឆាងាវ និង​សាច់គោ​អាំង​ជ្រលក់​ទឹក​តៅហ៊ូ​ជាដើម។

ម្ហូប​នៅ​ភូមិគ្រឹះ​លៀស​ជា​មធ្យម​មាន​តម្លៃ​ប្រមាណ ១ ម៉ឺន​រៀល។ ភូមិគ្រឹះ​លៀស អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១៦ ២០៩ ០០០៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ