Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - នំបុ័ង​ប្រហិត ទឹក​ជ្រលក់​បី​រសជាតិ ល្បី​ឆ្ងាញ់​ម្ដុំ​ផ្លូវ​កោស​ដូង

Content image - Phnom Penh Post
ប្រហិត​បំពង​ច្រើន​មុខ ញាំ​ជាមួយ​នំប័ុង និង​ទឹក​ជ្រលក់​បី​ជម្រើស​តាម​ចំណូល​ចិត្ត។ រូបថត ប៉ាន់ រចនា

នំបុ័ង​ប្រហិត ទឹក​ជ្រលក់​បី​រសជាតិ ល្បី​ឆ្ងាញ់​ម្ដុំ​ផ្លូវ​កោស​ដូង

ភ្នំពេញ: ប្រហិត​ផាឡែន ផ្លូវ​កោស​ដូង មាន​ភ្ញៀវ​ចូល​ញ៉ាំ​កុះករ ដោយសារ​តែ​រសជាតិ​ទឹក​ជ្រលក់ និង​សាច់​ប្រហិត​ស្រស់ៗ​តែម្តង។

បើ​ក្រឡេក​ទៅ​មើល​តុ​អង្គុយ​វិញ​គឺ​ពេញ​តែម្តង សូម្បីតែ​កន្លែង​ចត​ម៉ូតូ​ក៏​សឹង​តែ​រក កន្លែង​ចត​ពុំបាន​ផង។

ភ្ញៀវ​ដែល​មក​ញុំា​នៅ​ទីនេះ​មាន​ទាំង​ចាស់​និង​ក្មេង។ អ្នកខ្លះ​ទៅ​ឈរ​រើស​ប្រហិត អ្នកខ្លះ​ទៀត​ឈរ​មើល​អ្នក​លក់​ចៀន​ប្រហិត​បណ្តើរ និង​ភ្លក្ស​បណ្តើរ​ក៏មាន​ដែរ។

ដោយសារ​នៅ​ក្នុង​ហាង​នេះ អ្នក​លក់​មាន​ភាព​រួសរាយ​រាក់ទាក់​អ៊ីចឹង​ពេល​មក​ញ៉ាំ​នៅ​ទីនេះ​គឺ​ដូចជា​ញ៉ាំ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដែរ។

លក្ខណពិសេស​នៃ​ប្រហិត​នៅ​ក្នុង​ហាង​នេះ​ត្រង់​ថា ម្ចាស់​ហាង​ចំណាយ​ថវិកា​ច្រើន​ទៅ​លើ​ម៉ាស៊ីន​សម្រាប់​ក្លាស្សេ​ប្រហិត​ឲ្យ​នៅ​ស្រស់​ល្អ និង​ចង្ក្រាន​ពិសេស​សម្រាប់​បំពង ធ្វើ​ឲ្យ​ប្រហិត​ស្រួយ​ឆ្ងាញ់​ជាប់​មាត់។ ម្យ៉ាង​ទៀត​ម្ចាស់​ហាង​បាន​ទៅ​ទិញ​ប្រហិត​ដល់​រោងចក្រ​យក​មក​ភ្លាមៗ​តែម្តង សម្រាប់​ការលក់​មួយ​ថ្ងៃៗ មិន​ទុក​ដល់​ថ្ងៃ​ស្អែក​នោះ​ទេ។

Content image - Phnom Penh Post
ចង្ក្រាន​បំពង​ប្រហិត​ និង​កម្ដៅ​នំបុ័ង​។ ឈឹម ស្រីនាង

រីឯ​នំបុ័ង​បំពង​វិញ​ក៏​ឆ្ងាញ់​ដែរ អាច​យក​ទៅ​ញ៉ាំ​ជាមួយ​ខ​គោ និង​ប្រហិត។ រឹតតែ​ពិសេស នោះ​គឺ​ត្រង់ទឹក​ជ្រក់ មាន​រសជាតិ​ខុសប្លែក​ជាង​ហាង​ដទៃ ព្រោះ​ម្ចាស់​ហាង​ច្នៃ​ប្រឌិត​មាន​បី​រសជាតិ ឲ្យ​ភ្ញៀវ​ជ្រើសរើស​ទៅ​តាម​ការ​ចូលចិត្ត។

ក្រៅពី​ប្រហិត​ឆ្ងាញ់ ហាង​ផាឡែន​ក៏មាន​លក់​ដូចជា​នំ​បុ័ង​ខគោ​រសជាតិ​ឆ្ងាញ់​ប្លែក​មាត់ ស៊ីវម៉ៃ ស៊ុប​ខួរ​ជ្រូក​ផ្សិត​ម្ជុល​ពងទា​ខ្មៅ​ក្តៅៗ និង​នំបុ័ង​ដាក់​ប្រហិត​ជាដើម ជាមួយ​ទឹកអំពៅ​កិន​ស្រស់ៗ និង​ដូងខ្ចី។

ចង់​ញ៉ាំ​ប្រហិត​ឆ្ងាញ់ ស៊ីវ​ម៉ៃ ចានធំ ស៊ុបខួរ​ជ្រូក​ផ្សិត​ម្ជុល​ពង​ទា​ខ្មៅ ទាក់ទង​ទូរស័ព្ទ​លេខ ០៨៦ ២០០ ០២៦ សម្រាប់​ការដឹក​ជញ្ជូន៕

Content image - Phnom Penh Post
ស៊ុបខួរជ្រូក​ផ្សិត​ម្ជុល​ពង​ទាខ្មៅ​ចំហុយ​ក្ដៅ​។ ឈឹម ស្រីនាង

0

Comments

Please, login or register to post a comment