Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បាយ​ឆ្នាំងដី ១៦០០០៛ ពី​ភោជនីយដ្ឋាន​ប្រជុំ​អាហារ​អាស៊ី​តាម​ដងផ្លូវ

Content image - Phnom Penh Post
បាយ​ចំហុយ​ឆ្នាំង​ដី​ជាមួ​សាច់​មាន់​ប្រឡាក់​គ្រឿង​ឆ្ងាញ់ពិសា​​។ ប៉ាន់ រចនា

បាយ​ឆ្នាំងដី ១៦០០០៛ ពី​ភោជនីយដ្ឋាន​ប្រជុំ​អាហារ​អាស៊ី​តាម​ដងផ្លូវ

ភ្នំពេញ: នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ អាហារ​បែប​តាម​ចិញ្ចើម​ផ្លូវ គឺជា​រសជាតិ ដែល​ភ្ញៀវទេសចរ​កម្រ​រំលង​ណាស់។

ហេតុនេះ​ហើយ​ទើប​ភោជនីយដ្ឋាន Street Kitchen មាន​បំណង​ក្នុងការ​ប្រមូល​អាហារ​បែប​តាម​ចិញ្ចើម​ផ្លូវ​ទាំង​នោះ​យក​មក​លក់​នៅ​ក្នុង​ហាង​តែមួយ​នៅ​រាជធានី​ភ្នំពេញ​តែម្តង។

នៅ​ភោជនីយដ្ឋាន Street Kitchen មាន​លក់​អាហារ​សម្រន់​ជាច្រើន​ដូចជា ស៊ុប សាច់​អាំង នំ​បញ្ចុក និង​អាហារ​ផ្សេងៗ​ទៀត ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ស្រដៀង​ទៅ​នឹង​រសជាតិ​ដើម​តាម​បណ្តា​ប្រទេស​នីមួយ។

អ្នកនាង រស់ និរន្តរ៍ ម្ចាស់​ហាង Street Kitchen បាន​និយាយ​ថា៖ «ដោយសារ​សព្វថ្ងៃ​នេះ​មិន​ថា​គេ ឬ​ខ្ញុំ​តែងតែ​ចូលចិត្ត​អាហារ​ដែល​លក់​នៅ​តាម​ចិញ្ចើម​ថ្នល់ ដោយ​នៅ​ពីក្មេងៗ​យើង​តែងតែ​ញុំា​អាហារ​ទាំង​នោះ អ៊ីចឹង​ហើយ​បាន​ជា​ខ្ញុំ​សម្រេច​បើក​ហាង​នេះ​ឡើង​ដើម្បី​ឲ្យ​ភ្ញៀវ​ភាគ​ច្រើន​គាត់​អាចមក​ញ៉ាំ​នៅ​ទីនេះ ជាមួយ​កន្លែង​អង្គុយ​មាន​ផាសុកភាព ត្រជាក់​ស្រួល អនាម័យ​ខ្ពស់ និង​តម្លៃ​សមរម្យ»។

ថ្ងៃនេះ Street Kitchen បាន​បង្ហាញ​អាហារ​ប្រចាំ​ហាង​គឺ «បាយ​ឆ្នាំងដី» ដែល​គេ​យក​បាយ​មក​ចំហុយ​យ៉ាង​ពិសេស ក្នុង​ឆ្នាំង​ជាមួយ​សាច់​មាន់​គ្រឿង​ត្រូវ​នឹង​រសជាតិ​បាយ ក្នុង​មួយ​ឆ្នាំង​មាន​តម្លៃ ១៦០០០ រៀល។

ភោជនីយដ្ឋាន Street Kitchen មាន​អាសយដ្ឋាន ស្ថិត​នៅ​ផ្ទះ​លេខ ១៩ ផ្លូវ​លេខ ៥៧ សង្កាត់​បឹងកេងកង ១ ទាក់ទង​ទូរស័ព្ទ​លេខ ០២៣ ៩៦៦ ៩៦៩៕

0

Comments

Please, login or register to post a comment