ភ្នំពេញ: ស្ថិតនៅផ្លូវ ៣១០ សង្កាត់បឹងកេងកង ១ Huat Huat Restaurant Cafe & Dessert មានលក់ម្ហូបបែបខ្មែរសម័យថ្មី និងខ្មែរបែបស្រុកស្រែជាច្រើនមុខ ដោយកាលពីសប្តាហ៍កន្លងទៅភោជនីយដ្ឋាននេះបានបង្ហាញពីសរសៃកែងគោចំហុយស្លឹកគ្រៃដ៏មានរសជាតិឆ្ងាញ់ប្លែកមាត់។
សម្រាប់ថ្ងៃនេះ ភោជនីយដ្ឋាន បានបង្ហាញមុខម្ហូបមួយមុខទៀតគឺ «មាន់រំលីងចេកឆាប» រសជាតិផ្អែមប្រៃឆ្ងាញ់ ជាពិសេសគឺប្លែកមាត់តែម្តង។
កន្លងមក យើងញ៉ាំតែចេកឆាបទទេជាចំណីសម្រន់ តែឥឡូវនេះ ភោជនីយដ្ឋាន Huat Huat បានច្នៃយកចេកឆាបមករំលីងជាមួយ និងសាច់មាន់ ជាម្ហូបដែលមនុស្សភាគច្រើនពុំធ្លាប់ឮ ឬបានភ្លក្សឡើយ។
រសជាតិប្រៃផ្អែម ឆ្ងាញ់ប្លែកនៃសាច់មាន់រំលីងចេកឆាប ប្លែក និងពិបាកពិពណ៌នា។ ដូច្នេះប្រសិនជាអតិថិជនចង់ដឹងថា រសជាតិម្ហូបនេះប្លែកបែបណា អាចស្វែងរកភ្លក្សបាននៅហាងអាហារ និងបង្អែម Huat Huat Restaurant Cafe & Dessert ជាទីដែលមានបរិយាកាសស្អាត ការតុបតែងហាងគួរឲ្យទាក់ទាញ និងអំណោយផលដល់ការជជែកគ្នាលេងដោយមិនមានសំឡេងរំខាន។
ក្រៅពីបម្រើម្ហូបខ្មែរបែបច្នៃប្រឌិត និងខ្មែរបែបស្រុកស្រែ Huat Huat Restaurant Cafe & Dessert ក៏ជាកន្លែងពេញនិយមសម្រាប់អាហារលាងមាត់ដូចជា ចេកឆឹង លត ទឹកកកឈូសស្រូបទឹកស្ករត្នោតដូងខ្ចី និងតៅហ៊ូស្រូបទឹកស្ករត្នោតខ្ញីជាដើម។
មាន់រំលីងចេកឆាបមាននៅ #៩ ផ្លូវ ៣១០ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន៕