ភ្នំពេញ: ក្រៅពីល្បីទឹកកកឈូស ស្រូបទឹកស្ករត្នោតខ្មែរផ្អែមត្រជាក់ដល់បេះដូង និងតៅហ៊ូស្រូបទឹកស្ករត្នោតខ្ញីហឹរតិចៗជាប់មាត់ ភោជនីយដ្ឋាន Huat Huat Restaurant Cafe & Dessert ស្ថិតនៅផ្លូវ ៣១០ សង្កាត់បឹងកេងកង ១ នៅមានលក់ម្ហូបបែបខ្មែរសម័យថ្មី ខ្មែរបែបស្រុកស្រែជាច្រើនមុខ ជាមួយនឹងរសជាតិតម្រូវគ្រប់មាត់។
បើក្រឡេកមើលពីខាងក្រៅ អ្នកដំណើរគ្រប់រូបប្រាកដជាគិតថា វាគ្រាន់តែជាហាងលក់បង្អែម ឬម្ហូបអឺរ៉ុបប៉ុណ្ណោះ។ ប៉ុន្ដែ Huat Huat Restaurant Cafe & Dessert មានទាំងម្ហូបខ្មែរគ្រប់ប្រភេទជាមួយនឹងបរិយាកាសហាងបែបប្រណីត ប្រកបដោយផាសុកភាព មិនខុសអីពីភោជនីយដ្ឋានទំនើបៗនោះទេ។
សម្រាប់អតិថិជន ជាពិសេស យុវវ័យដែលប្រាថ្នាបរិស្ថានស្អាតអំណោយផលដល់ការជជែកគ្នាលេងដោយមិនមានសំឡេងរំខាន ម្ហូបអាហារខ្មែរពិតៗដ៏ឆ្ងាញ់ត្រូវមាត់ត្រូវចិត្ដ ពួកគេអាចសាកល្បងមកកាន់ហាង Huat Huat Restaurant Cafe & Dessert។
សប្តាហ៍នេះ ហាង Huat Huat Restaurant Cafe & Dessert បានបង្ហាញម្ហូបពិសេសប្រចាំហាងរបស់ខ្លួនគឺសរសៃកែងគោចំហុយស្លឹកគ្រៃ ក្លិនឈ្ងុយខ្ទិះដូង មានរសជាតិឆ្ងាញ់ប្លែកមាត់ម្យ៉ាង។
ចង់សាកសរសៃកែងគោចំហុយស្លឹកគ្រៃទេ? ទៅហាង Huat Huat Restaurant Cafe & Dessert ទំនាក់ទំនងទូរស័ព្ទលេខ ០២៣ ២១៩ ៤៣៦៕