Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស៊ុបជីម​ជុម រសជាតិ​ឆ្ងាញ់​ ហើយ​ជួយ​ឲ្យអ្នក​ផ្ដាសាយ​ញ៉ាំ​ទៅ​ធូរ​ច្រមុះ

Content image - Phnom Penh Post
ស៊ុបជីមជុម ត្រូវបាន​ច្នៃឲ្យ​មាន​រសជាតិ​បែប​ខ្មែរ នៅហាង​កញ្ញា​ឧត្ដម​។ ហុង មិនា

ស៊ុបជីម​ជុម រសជាតិ​ឆ្ងាញ់​ ហើយ​ជួយ​ឲ្យអ្នក​ផ្ដាសាយ​ញ៉ាំ​ទៅ​ធូរ​ច្រមុះ

ភ្នំពេញ: ភោជនីយដ្ឋាន​ខ្មែរ កញ្ញា​ឧត្តម​ជាកន្លែង​បម្រើ​មុខម្ហូប​ភាគច្រើន​មាន​ប្រភព​មកពី​ខេត្ត​សៀមរាប ដែលជា​រូបមន្ត​ច្នៃ​ប្រចាំ​គ្រួសារ​របស់​ម្ចាស់​ហាង​ផ្ទាល់​តែម្ដង។

ម្ហូប​ល្បីៗ​ប្រចាំ​ហាង កញ្ញា ឧត្តម នោះ​មាន​ដូចជា គោដុត​បំពង់​ឫស្សី ក្រពះ​ជ្រូក​ទ្រង់គ្រឿង មាន់​អាំង​ទឹកឃ្មុំ ប្រហុក​អង្ក្រង បុក​មាន់​ប្រហុក បុក​ក្រសាំង​ដុត និងសម្ល​ខ្មែរ​ជាច្រើន​មុខ​ទៀត។

ក្រោយ​ពេល​ចូលឆ្នាំ​ខ្មែរ ហាង​ក៏មាន​បន្ថែម​នូវ​ស៊ុបជីម​ជុម​ក្នុងបញ្ជី​មុខម្ហូប​របស់ខ្លួន​ផងដែរ។

អ្នកស្រី ទុំ ពិសី ជា​ម្ចាស់​ហាង​បាន​លើក​ឡើង​ថា៖ «ស៊ុប ជីម​ជុម ហ្នឹង ពេល​យើង​ផ្ដាស​សាយ តឹង​ច្រមុះ​អី ពេល​យើង​ញ៉ាំ​វាទៅ ធ្វើឲ្យ​យើង​ធូរ​ច្រមុះ​តែម្ដង»។

ម្ចាស់​ហាង និងជា​ចុងភៅ​ដ៏​ចំណាន​រូបនេះ​បាន​លើក​ឡើង​ទៀត​ថា៖ «ស៊ុបនេះ​គឺវា​ឆ្ងាញ់​ត្រង់​ថា ទឹកស៊ុប​វាសាប ហើយ​វាមាន​ទឹកជ្រលក់​ម្ទេស​បុកខៀវ ដែល​ធ្វើឲ្យ​រសជាតិ​ទឹកស៊ុប​ហ្នឹង​ឆ្ងាញ់​ខុសប្លែក​ពីគេ»។

ទឹក​ស៊ុប ជីមជុម ថ្លា និង​ទទួល​ទាន​មិន​រងាន់​ឡើយ។ វា​ត្រូវបាន​រម្ងាស់​ពីបន្លែ​ដោយ​រយៈពេល​យូរ។ ឈុត​ស៊ុបនេះ​មាន សាច់ជ្រូក សាច់​មាន់ បង្គា ជីររណារ ម្អម ឃិនឆាយ និង​សាលាដ ដែល​អាច​ញ៉ាំ​បាន​គ្នា ២ នាក់។

ភោជនីយដ្ឋាន កញ្ញា​ឧត្តម ស្ថិតនៅ​ផ្ទះ​លេខ ១៥ ផ្លូវ​លេខ ៦០៨ (ផ្លូវ​ជួសជុល​ឡាន) ខាងកើត​អតីត​រង្វង់​មូល​ទួលគោក ជិត​វត្តនាគវ័ន៕

0

Comments

Please, login or register to post a comment