Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ឡុកឡាក់​សាច់​កង់​គូរ៉ូ ពីហាង Angkor Image ទឹកដី​សៀមរាប​អង្គរ

Content image - Phnom Penh Post
ឡុកឡាក់​សាច់គង់​គូរ៉ូ មាន​បាយពូត ១ ដុំ ស៊ុត​ចៀនរុំ បន្លែ និង​ទឹក​អំបិលម្រេច​ក្រូចឆ្មារ។ ហុង មិនា

ឡុកឡាក់​សាច់​កង់​គូរ៉ូ ពីហាង Angkor Image ទឹកដី​សៀមរាប​អង្គរ

ភ្នំពេញ: ក្រឡេកមើល​ពីខាងក្រៅ​ហាក់បី​ដូចជា​ភោជនីយដ្ឋាន​បរទេស ហាង Angkor Image ជាក់ស្ដែង​បម្រើ​ម្ហូប​ខ្មែរ​ច្នៃឲ្យ​មាន​លក្ខណៈ​ទំនើប សមស្រប​បរិយាកាស​ហាងបែប​បស្ចិម​បរទេស។

បើទោះជា​ម្ហូប​ដាក់​ក្នុង​ចានធំៗ អមដោយ​ស្រាក្រហម ស្រដៀង​នឹង​អាហារ​បារាំង តែតាម​ការពិត​រសជាតិរ​បស់វា​តម្រូវ​តាម​ការនិយម​របស់​ភ្ញៀវខ្មែរ​តែម្ដង។

តួយ៉ាង​ដូចជា​ម្ហូប ឡុកឡាក់​សាច់​កង់គូរ៉ូ ជាដើម។ ទោះជា​ម្ហូប​នេះប្រើ​សាច់សត្វ​ដែល​សម្បូរ​នៅ​ប្រទេស​អូស្ត្រាលី​ក្ដី ក៏គ្រឿងផ្សំ​នៅតែ​រក្សា​រសជាតិ​បែបខ្មែរ​ដដែល។

ឡុឡាក់​សាច់កង់​គូរ៉ូ មាន​រសជាតិ ស្រដៀង​នឹង​សាច់គោ​ដែរ ដោយខុស​ត្រង់ថា សាច់សត្វ​ពូកែ​លោត​នេះ មិនសូវ​សម្បូរ​ខ្លាញ់។

ឈុតឡុកឡាក់​សាច់​កង់​គូរ៉ូ​នេះ អម​មកជា​មួយនូវ​បាយ​ពូត ស៊ុត​ចៀនរុំ ម្រេចខ្ចី បន្លែ​សាលាដ ប៉េងប៉ោះ និងទឹក​អំបិលម្រេច​ក្រូចឆ្មារ។ ម្ហូបនេះ​អាច​ញ៉ាំ ក្រេប​ជាមួយ​ស្រាក្រហម​រឹតតែ​ឆ្ងាញ់។

ហាង Angkor Image ស្ថិតនៅ​ផ្ទះលេខ ៦២៩ ភូមិ មណ្ឌល១ សង្កាត់​ស្វាយដង្គុំ ខេត្ត ​សៀមរាប៕

0

Comments

Please, login or register to post a comment