Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាហារ​រាត្រី ២៤ ម៉ោង​មាន​តាំង​ពីម្ហូប​ខ្មែរ​ដល់​អឺរ៉ុប​​ ដឹក​ដល់​មាត់​ទ្វារ​ផ្ទះ

Content image - Phnom Penh Post
អាហារ​មាន​តាំងពី ហេមប៊ឺហ្គឺរ សម្រាប់​អ្នក​ឃ្លាន​ពេល​រាត្រី​។ រូប សហការី

អាហារ​រាត្រី ២៤ ម៉ោង​មាន​តាំង​ពីម្ហូប​ខ្មែរ​ដល់​អឺរ៉ុប​​ ដឹក​ដល់​មាត់​ទ្វារ​ផ្ទះ

ភ្នំពេញ: អាហារ​ពេល​រាត្រី​ដែល​លក់​តាម​ហាង​ភាគច្រើន​គឺ​បបរស បបរ​កង្កែប និង​គុយទាវ​ជាដើម មិនសូវ​ជាមាន​ច្រើន​ជំរើស​ឲ្យ​យើង​កុម្ម៉ង់​ទេ។

បច្ចុប្បន្ននេះ​ការកុម្មង​ម្ហូប​អាហារ​តាម​អនឡាន គឺមាន​ការពេញ​និយម​ខ្លាំង​ហើយ​ដឹក​ជញ្ចូន​ដល់​មាត់​ទ្វារ​ផ្ទះ​ទៀត។

កញ្ញា លីន ជា​អ្នកមើលការ​ខុសត្រូវ​វេបសាយ​កុម្ម៉ង់​អាហារ​រាត្រី Latenight Foods & Snack បាន​ឲ្យ​ដឹងថា៖ «បានជា​ខាង​យើង​សម្រេច​បើក​លក់​អាហារ​ពេល​រាត្រី​អនឡាញ​អ៊ីចឹង​គឺ​ដោយសារ​តែ​នៅពេល​យប់​មាន​អ្នកខ្លះ​គាត់​ឃ្លាន​ញ៉ាំ​ហើយ​ពិបាក​ក្នុងការ​ចេញ​ទៅរក​ទិញអី​ញ៉ាំ។ ណាមួយ​នៅ​ពាក់​កណ្តាលយប់​អ៊ីចឹង​កម្រ​មាន​ហាង​ណា​បើក​លក់ម្ហូប ឬ​ចំណីអាហារ​ច្រើន​មុខ​ដែល​យើង​ចង់ញ៉ាំ។ អ៊ីចឹង​ហើយ​បានជា​ក្រុម​ការងារ​យើង​ខ្ញុំ​សម្រេច​បើក​លក់​អាហារ​ពេល​រាត្រី​បែប​កុម្ម៉ង់់​តាម​អនឡាញ​នេះ​ឡើង​គឺដើម្បី​ឲ្យមាន​ភាព​ងាយស្រួល​ដល់​អតិថិជន​ដែល​គាត់ចង់​កុម្ម៉ង់​យក​ទៅ​ញ៉ាំ​តាម​ផ្ទះ ឬ​កន្លែង​ធ្វើការ​ជាដើម»។

អតិថិជន​ភាគច្រើន​ដែល​កុម្ម៉ង់​អាហារ​ញ៉ាំ​ពេល​រាត្រី​ភាគច្រើន​គឺអ្នក​ធ្វើការ​ពេល​យប់ អ្នក​ជប់លៀង​នៅតាម​ផ្ទះ​ដែល​ខ្ចិល​ធ្វើម្ហូប​ខ្លួនឯង អ្នកបម្រើ​ការងារ​យាម​នៅ​មន្ទីរពេទ្យ និង​អ្នក​ដើរលេង​យប់​ជាដើម។

Content image - Phnom Penh Post
ផ្ទះបាយ​មាន​អនាម័យ​នៃ​សេវា​អាហារ​រាត្រី ២៤ ម៉ោង។ រូប សហការី

វេបសាយ​លក់​អាហារ​ពេល​រាត្រី Latenight Foods & Snack មាន​លក់​នៅ​មុខ​ម្ហូប​ជាច្រើន​ប្រភេទ​ដូចជា ជ្រក់​ជើងមាន់​ហឹរហោះ អាហារ​ពិសេស​ប្រចាំ​ហាង ១៤០០០ រៀល បុក​កំពឹស​សណ្តែកកួរ បុកល្ហុង​ក្តាមសេះ ភ្លៅ​មាន់​បំពង ប៊ើហ្គើរ ១៤០០០ រៀល និង​ភ្លាក្តាម ១៦០០០ រៀល ក្រៅ​ពីនេះ​ក៏មាន​ជា​ប្រភេទ​ម្ជូរ​ក្រឡុក ម្ជូរ​គ្រប់មុខ ទឹក​ផ្លែឈើ​ក្រឡុក​ស្រស់ៗ ដូចជា​ឪឡឹក ប័រ ទុរេន ទៀប ជាដើម។

កញ្ញា លីន បាន​បន្ត​ទៀត​ថា​៖ «យើង​លក់​អាហារ​អនឡាញ អ៊ីចឹង​គឺ​ត្រូវតែ​ពង្រឹង​ខ្លាំង​ទៅលើ​អនាម័យ ដោយ​យើង​មាន​ចង្ក្រាន​សម្រាប់​ធ្វើម្ហូប​ដោយ​ចុងភៅ​ចំណាន ជាមួយ​អនាម័យ​ខ្ពស់ ពិសេស​គុណភាព​អាហារ​តែម្តង»។

ចំពោះ​ការ​កុម្ម៉ង់​ម្ហូប​ដែល​ដឹក​ជញ្ចូន​ដល់់​កន្លែង​មិន​គិតថ្លៃ ភ្ញៀវ​អាច​ចាប់ផ្តើម​កុម្ម៉ង់​ម្ហូប​បាន​ចាប់ពី​ម៉ោង ៧ យប់​រហូតដល់ ៤ ភ្លឺ តាមរយៈ​ទូរស័ព្ទ​លេខ ០៧០ ៥៥៥ ៥៤០ និង ០៨០ ៤៤៤៤៦៥៕

Content image - Phnom Penh Post
ជ្រក់ជើង​មាន់​តម្រូវ​អ្នក​និយម​ក្លែម​អាហារ​ពេល​យប់។ រូប សហការី

0

Comments

Please, login or register to post a comment