ក្រុងអូកឡេនដ៍: យាន​ចម្បាំង​ថ្មី​នឹង​ចូលខ្លួន​មក​ជំនួស​យន្ដហោះ​ល្បឿន​លឿន​ជាង​សំឡេង SR-71-“Black-bird” ដ៏​ល្បី​ល្បាញ​របស់​ក្រុមហ៊ុន Lockheed Martin ក្រោយ​ពី​សប្ដាហ៍​នេះ​ក្រុមហ៊ុន Boeing បាន​បង្ហាញ​គំរូ​យន្ដហោះ​អនាគត​កាល​ដែល​នាំយក​បច្ចេកវិទ្យា​កំពូល​ល្បឿន​បោះ​ជំហាន​ទៅ​មុខ​បន្ថែម​ទៀត។

ដោយមាន​ឈ្មោះថា «កូន​បក្សី​ខ្មៅ» ការ​ឌីហ្សាញ​គំរូ​យន្ដហោះ​របស់​ក្រុមហ៊ុន Boeing គឺជា​ដៃគូ​ប្រកួត​ចម្បង​ជាមួយ Lockheed ដែល​កំពុង​ផលិត SR-72 និង​អាច​មាន​ល្បឿន​លឿន​ជាង​សំឡេង (Mach 5) ៥ ដង ឬ ៦១៧៤ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ដើម្បី​ដំណើរការ​ទស្សន​វិស័យ​នេះ ម៉ូដែល​ហួស​សម័យ Boeing 787 Dreamliner មាន​ល្បឿន​ត្រឹម​តែ ៩០៣ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ខណៈ​យន្ដហោះ​ប្រយុទ្ធ McDonnell Douglas F15 Eagle ប្រើ​ល្បៀន​កាំជ្រួច ២៦៦៥ Km/h។

ច្បាស់​ណាស់ ជិះ​យន្ដហោះ​អនាគត​របស់ Boeing នេះ​ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​ដាក់​ភ្នែក​នៅ​កញ្ចឹង ក និង​ស្រៀវ​ស្រើប​អស់​ពោះវៀន​មិន​ខាន។

លោក Kevin Bowcutt ប្រធាន​ផ្នែក​វិទ្យាសាស្ដ្រ​ក្រុមហ៊ុន Boeing បាន​និយាយ​ថា Boeing កំពុង​អភិវឌ្ឍ​យន្ដហោះ​នេះ​ជា ២ ដំណាក់​កាល ដោយ​ដំបូង​ទាក់ទង​នឹង​ការ​ហោះហើរ​សាកល្បង​ប្រភេទ​ទំហំ F16 ជា​យន្ដហោះ​ម៉ាស៊ីន ១ ដើម្បី​ឲ្យ​ស័ក្ដិសម​នឹង​ការ​ឌីហ្សាញ។

ក្រោយមក ក្រុម​ការងារ​មាន​បំណង​នឹង​អភិវឌ្ឍ​ទៅ​ជា​យាន​ពេញ​លក្ខណៈ​ដោយ​បំពាក់​ម៉ាស៊ីន ២ ទំហំ​ប្រហាក់​ប្រហែល​នឹង SR-71 ប្រវែង ៣២ ម៉ែត្រ៕HR