ក្រុងប្រាទីស្លាវ៉ា: នេះជាផ្ទះរាងស៊ុតដ៏តូចដែលផលិតថាមពលអគ្គិសនីដោយខ្លួនឯង និងថែមទាំងមានទម្ងន់ស្រាលដែលត្រូវបានរើបម្លាស់ទីដោយឧទ្ធម្ភាគចក្រ។
អេកូខេពស៊ុល (Ecocapsule) ដែលមានទំហំប្រមាណ ៨ ម៉ែត្រការ៉េ គឺជាគំនិតផ្ដួចផ្ដើមរបស់អ្នកឌីហ្សាញស្លូវាគី និងអាចជាគំនិតរបស់អតិថិជនដែលហ៊ានចំណាយប្រាក់ ១០ ម៉ឺនដុល្លារ។
ក្រុមអ្នកឌីហ្សាញបានបង្ហើបប្រាប់ថា ផ្ទះសម្រាប់មនុស្សពីរនាក់នេះអាចរស់នៅបានយ៉ាងមានផាសុកភាពក្នុងបរិវេណតូច ដែលមានផ្ទះបាយ បង្គន់ចុចទឹក និងទឹកក្ដៅទឹកត្រជាក់។
ពួកគេក៏បាននិយាយថា ផ្ទះនេះក៏អាចត្រូវបានប្រើជារថយន្ដសណ្ដោង ផ្ទះទូក ឬសណ្ឋាគារផងដែរ។ វាត្រូវបានផលិតឡើងពីជ័រក្រែប និងគ្រោងឆ្អឹងអាលុយមីញ៉ូម ព្រមទាំងបំពាក់ថាមពលអគ្គីសនីខ្យល់ ៧៥០ វ៉ាត់ និងបន្ទះសូឡា ៨៨០ វ៉ាត់។
ទឹកហូរពីដំបូល និងត្រូវបានច្រោះ ដោយបង្គន់ ប្រើប្រព័ន្ធកំប៉ូស៕ HR ប្រភព Dailymail.co.uk