ក្រុងឡុងដ៍: ព្រះអង្គម្ចាស់ វីលៀម បានជិះម៉ូតូ តាមចំណូលចិត្ដរបស់ព្រះអង្គក្នុងស្ទីលសម្លៀកបំពាក់ព្រះបិតា។
អំឡុងយាងធ្វើទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្ដាល ក្រុមហ៊ុន Triumph Motorcycles (ក្រុមហ៊ុនផលិតម៉ូតូធំបំផុតនៅចក្រភពអង់គ្លេស) និង MIRA Technology Park ក្រុង Hinckley កាលពីថ្ងៃអង្គារ ព្រះអង្គម្ចាស់មានឱកាសសាកល្បងជិះម៉ូតូ Triumph Bobber។
ជាមួយរូបថតព្រះអង្គ និងរាជរថកង់ ២ នេះ ម៉ូតូ Triumph Bobber នេះបានក្លាយជាចំណាប់អារម្មណ៍មហាជនយ៉ាងខ្លាំង។
យ៉ាងណាមិញ វាមិនមែនជាម៉ូតូពេញលក្ខណៈឡើយ។ វាមានកៅអីអង្គុយតែមួយសម្រាប់តែអ្នកបើកបរប៉ុណ្ណោះ។ នោះហើយដែលធ្វើឲ្យវាមានការលំបាក។
Bobber ជំនាន់ដំបូងទទួលបានជោគជ័យខ្លាំងជាម៉ូដែលលក់ដាច់ឆាប់បំផុតក្នុងប្រវត្ដិសាស្ដ្រក្រុមហ៊ុនអង់គ្លេសរយៈពេល ១១៥ ឆ្នាំ។ ពិតជាមិនអាក្រក់ទេ ចំពោះម៉ូតូកៅអីតែមួយនេះ ដែលទាក់ទាញចិត្ដអ្នកប្រើប្រាស់អ៊ីនធឺណិតយ៉ាងសម្បើម។
វាជាម៉ូដែលប្រើទឹកត្រជាក់ កម្លាំង ១២០០ សេសេ ម៉ាស៊ីនភ្លោះ ដែលប្រើលើម៉ូដែល T120 បញ្ចេញថាមពល ២៧០ ដឺក្រេ។ ប៉ុន្ដែចំពោះម៉ូដែល Bobber វាមានបំពង់ខ្យល់ទែបូ និងស៊ីម៉ាំងវិសេស។
ស្ថិតនៅលើដងវិថីស្ងប់ស្ងាត់ អ្នកបង្កើនល្បឿនបោះពួយយ៉ាងលឿនដោយគ្មានការរំខាន។ វាមានទម្ងន់ ២៣៧ គីឡូក្រាមគត់។ ជាមួយរូបភាពបែបបុរាណ និងបែបថ្លៃថ្នូរលំដាប់ខ្ពស់ Bobber មានតម្លៃចាប់ពី ១៦ ២០០ ដុល្លារ៕HR