Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ម៉ាស៊ីន​ស្កេន​តូច ​ជួយ​សេដ្ឋី​អស់​កង្វល់​រឿង​ទិញ​ប៉ះ​កាបូប​ប្រ៊េន​ក្លែងក្លាយ

Content image - Phnom Penh Post
ម៉ាស៊ីន Entrupy និង​កម្មវិធី​ទូរស័ព្ទ​សម្រាប់​ស្កេន​មើល​កាបូបសុទ្ធ ឬ​មិនសុទ្ធ។

ម៉ាស៊ីន​ស្កេន​តូច ​ជួយ​សេដ្ឋី​អស់​កង្វល់​រឿង​ទិញ​ប៉ះ​កាបូប​ប្រ៊េន​ក្លែងក្លាយ

ក្រុងញូវយ៉ក: ក្រុមហ៊ុន Entrupy ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក ច្នៃ​ម៉ាស៊ីន​ស្កេន​តូច​អាច​បត់បែន​បាន​ដែល​អ្នកមាន​អាច​ប្រើ​ដើម្បី​ឆែក​គុណភាព​កាបូប​ប្រ៊េនប្រ៊េន​ត្រឹម​វេលា​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ។

យោងតាម​ទិន្នន័យ​ពី​អង្គការ​ដើម្បី​សហប្រតិបត្ដិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ បាន​ឲ្យដឹង​ថា ឧស្សាហកម្ម​ផលិតផល​ក្លែង​ក្លាយ​នៅ​ទូទាំង​សកលលោក​មាន​តម្លៃ​រហូត​ដល់ ៤៦០ ពាន់​លានដុល្លារ ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ផលិតផល​ប្រណីតៗ​ក្លែងក្លាយ​ចាប់ពី​យីហោ ដូចជា Louis Vuitton ឬ Chanel ជាដើម។

បញ្ហា​ចំពោះ​ផលិតផល​ក្លែង​ក្លាយ​គឺថា ផលិតផល​ទាំង​នោះ​ត្រូវបាន​ផលិត​ឡើង​យ៉ាង​ល្អ​ដែល​ភ្នែក​មនុស្ស​មើល​ច្រឡំ​ពី​ផលិតផល​ពិត។ ដូច្នេះ ត្រូវមាន​បច្ចេកវិទ្យា​ជំនួយ។

ម៉ាស៊ីនស្កេន Entrupy ភ្ជាប់​ទៅ​នឹង​ទូរស័ព្ទ និង​ដំណើរការ​ជាមួយ​កម្មវិធី (App)។ វាអាច​ស្កេន​រូបភាព​ភាគល្អិត​នៃ​ផលិតផល សម្ភារ​ប្រើប្រាស់ និង​វត្ថុ​សិប្បកម្ម ប្រកបដោយ​គុណភាព​ខ្ពស់ រួច​ប្រៀប​ធៀប​រូបភាព​ទាំង​នេះ​លើ​ទិន្នន័យ​រូបភាព​រាប់លាន​អំពី​កាបូប​យីហោ​ល្បីៗ​ជាង ៣ ម៉ឺន។

បច្ចេកវិទ្យា​សិក្សា​ស៊ីជម្រៅ​ពីក្រោយ​ឧបករណ៍​ស្កេន Entrupy មាន​ភាព​សុក្រឹត ៩៧ ភាគរយ ហើយ​ចាប់ពី​ខែ​សីហា​ឆ្នាំនេះ វា​រឹតតែ​ទទួល​បាន​លទ្ធផល​រហូតដល់ ៩៨,៥ ភាគរយ។

Entrupy មិន​លក់​ម៉ាស៊ីន​វៃឆ្លាត និង​កម្មវិធី​ទូរស័ព្ទ​ខ្លួន​ឡើយ។ ក្រុមហ៊ុន​គិតថ្លៃ​សេវាកម្ម​ជួល​ស្កេន​ក្នុង​អត្រា ៥ ដង ៩៩ ដុល្លារ​ក្នុង​មួយខែ ៣០ ដង តម្លៃ ៣៩៩ ដុល្លារ និង ១០០ ដង​តម្លៃ ៩៩៩ ដុល្លារ ដែល​អត្រា​នេះ​អត់​បញ្ហា​សម្រាប់​លំដាប់​សេដ្ឋី៕HR

0

Comments

Please, login or register to post a comment