Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ម៉ូតូ​អគ្គិសនី​ស្ងាត់​ឈឹង ​ដោះ​អាគុយ​សាកថ្ម​បាន​តម្លៃ​ជាង ៣០០០ ដុល្លារ

Content image - Phnom Penh Post
ម៉ូតូ Super Soco ដែល​មាន​អាគុយ​អាច​ដោះបាន ងាយស្រួល​ក្នុងការ​សាក​ភ្លើង។

ម៉ូតូ​អគ្គិសនី​ស្ងាត់​ឈឹង ​ដោះ​អាគុយ​សាកថ្ម​បាន​តម្លៃ​ជាង ៣០០០ ដុល្លារ

ក្រុងឡុងដ៍: វាមាន​ឈ្មោះ​ថា Super Soco ហើយ​វាជា​ម៉ូតូ​អគ្គិសនី​ដែល​មាន​តម្លៃ ៣១២៦ ដុល្លារ ដែល​អះអាង​ថា មាន​ថាមពល​លើ​ចម្ងាយ​ផ្លូវ ៦៤ គីឡូម៉ែត្រ។

ចំណុច​ពិសេស​បំផុត​គឺ អាគុយ​ដែល​អាច​ដោះ​ផ្ដាច់​បាន។ មានន័យ​ថា អ្នក​អាច​លើក​អាគុយ​នេះ​ចេញ​ពី​តួ​ម៉ូតូ យក​ទៅ​ផ្ទះ​ឬ​ការិយាល័យ ដោត​សាក​ថ្ម​ជាការ​ស្រេច។

ម៉ូតូ​អគ្គិសនី​រាងស្ដើង​ស្ល៊ីម ដែល​ស្រដៀង​នឹង​ម៉ូតូ​ចិន មាន​ចំណុច​ពិសេស​ត្រង់​ភាព​ងាយ​ស្រួល​នៃការ​ដក​អាគុយ​មក​សាកថ្ម​ខាងក្រៅ។ ស្ថិត​នៅ​ក្រោម​ធុងសាំង គឺជា​អាគុយ ៦០ វ៉ុល​មួយ​គ្រឿង។ វា​ត្រូវការ​ពេល​ប៉ុន្មាន​វិនាទី សម្រាប់​ថាមពល​ត្រូវបាន​កាត់​ផ្ដាច់​ទាំងស្រុង។

បន្ទាប់​មក អ្នក​អាច​យក​វា​ចេញ​ទៅ​សាក​ថ្ម​នៅ​ទីកន្លែង​ណា​ដែល​អ្នក​គិតថា ងាយស្រួល។ អ្នក​មិន​ចាំបាច់​ដើររ​ក​កន្លែង​ដោត​ភ្លើង​សាក​ថ្ម​ខណៈ​ពេល​ចត​ម៉ូតូ​នោះទេ។ នេះ​ពិតជា​ដំណោះស្រាយ​ដ៏ល្អ សម្រាប់​អ្នក​និយម​ម៉ូតូ​អគ្គិសនី។

ប៉ុន្ដែ​វាមាន​បញ្ហា​មួយ​ចំនួន។ អាគុយ​ទម្ងន់ ១២ គីឡូក្រាម ត្រូវការ​ពេល​សាក​ថាមពល​យូរ។ ថាមពល​អគ្គិសនី​ឡើង​ពេញ​កម្លាំង​ប្រើពេល​ចន្លោះ​ពី ៧ ទៅ ៨ ម៉ោង។ វា​ស្មើ​នឹង​អាគុយ​រថយន្ដ​ទូទៅ​ដែល​កំពុង​ដាក់​លក់​លើ​ទីផ្សារ។

ពេល​សាក​ថាមពល​ពេញ ក្រុមហ៊ុន​អះអាង​ថា Super Soco អាច​បើកបរ​បាន​ចម្ងាយ​ផ្លូវ ៦៤ គីឡូម៉ែត្រ តែ​សូម​រំពឹង​តែ​ពាក់កណ្ដាល​ហ្នឹង​បាន​ហើយ។

ប៉ុន្ដែ​ការជិះ​ម៉ូតូ​អគ្គិសនី Super Soco ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ ដើម្បី​កាត់​ចំណាយ​ខ្ពស់ គ្រឿង​បន្លាស់​ភាគច្រើន​ផ្ដុំ​ឡើង​ពី​ប្លាស្ទិក។ សំឡេង​ពិតជា​ស្ងាត់​ឈឹង ដែល​ធ្វើ​ឲ្យ​ថ្មើរ​ជើង​សឹង​មិន​ដឹង​ខ្លួន​ពេល​ម៉ូតូ​នេះ​បើក​កាត់៕HR

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ