Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រោយ​ភាព​ជោគជ័យ​រយៈពេល​ ៥ ​ឆ្នាំ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បន្ត​ការ​លូតលាស់​ទៅ​មុខ​យ៉ាង​លឿន

Content image - Phnom Penh Post

ក្រោយ​ភាព​ជោគជ័យ​រយៈពេល​ ៥ ​ឆ្នាំ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បន្ត​ការ​លូតលាស់​ទៅ​មុខ​យ៉ាង​លឿន

ក្នុង​អំឡុង​ពេល​ ៥ ​ឆ្នាំ​ចាប់​តាំងពី​ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា បើក​ការិយាល័យ​របស់​ខ្លួន​ដំបូង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អាជីវកម្ម​ក្នុង​ស្រុក​សម្រាប់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុ​ជីវិត​លំដាប់​អន្តរជាតិ​នេះ​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង​។

បច្ចុប្បន្ន​ប្រជាជន​កម្ពុជា​ជាង ៤៥ ០០០ ​នាក់​ទទួល​បាន​ការ​ការពារ​អនាគត​ហិរញ្ញវត្ថុ​របស់​ពួកគេ​តាមរយៈ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​។

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បាន​ពន្យល់​ពី​ដំណើរការ​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ដូច​ខាង​ក្រោម​៖

ខណៈ​ពេល​ដែល​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​មាន​ការ​រីកចម្រើន​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​ក្នុង​ទសវត្សរ៍​ចុងក្រោយ នេះ​អតិថិជន​ជាច្រើន​បាន​ស្គាល់​វិស័យ​នេះ​ជា​លើក​ដំបូង​។ ​

ក្រុមហ៊ុនមេ​នូឡាយហ្វ៍ ក្ដាប់​បាន​នូវ​ឱកាស​ដ៏ល្អ​មួយ​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​ទីផ្សារ​ថ្មី​មួយ​នេះ​។ ​នៅ​ពេល​ដែល​ការ​យល់​ដឹង​របស់​ប្រជាជន​ពី​ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត​បាន​រីក​លូតលាស់​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​មេនូឡាយហ្វ៍​ក៏​កំពុង​រីកចម្រើន​ខ្លាំង​ផង​ដែរ​។

​ក្រុមហ៊ុន​នេះ​មាន​ការ​ទទួល​ស្គាល់​នៅ​ទូទាំង​ពិភពលោក​ក៏​ដូចជា​នៅ​តំបន់​អាស៊ី​រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ​ដោយ​ប្រជាជន​កាន់តែ​ច្រើន​ឡើង​គាំទ្រ​ក្រុមហ៊ុន​នេះ​ហើយ​ពួកគេ​ចាត់​ទុក​ថា៖ «​ក្រុមហ៊ុន​មេនូឡាយហ្វ៍​អាច​ទុក​ចិត្ត​បាន​»​។

លោក​ Elliott ជឿជាក់​ថា​អនាគត​នៃ​វិស័យ​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​កម្ពុជា​នេះ​នឹង​កាន់តែ​ជោគជ័យ​ជាង​នេះ​ទៅ​ទៀត​។ «​សេដ្ឋកិច្ច​កម្ពុជា​កំពុង​ដំណើរការ​យ៉ាង​ល្អ​ជាមួយ​នឹង​ស្ថិរភាព​នៃ​អត្រា​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​កម្រិត​ប្រមាណ​ ៧ ​ភាគរយ​ប្រចាំ​ឆ្នាំ​ដែល​ជា​តួលេខ​មួយ​ក្នុង​ចំណោម​តួលេខ​រីកចម្រើន​ខ្ពស់​ជាង​គេ​ក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​អាស៊ី​អាគ្នេយ៍​»​។

«​ប្រជាជន​ដែល​មាន​ជីវភាព​ធូរធារ​កំពុង​តែ​កើនឡើង​ដូច្នេះ​មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​មាន​ភាព​ឯករាជ្យ​ផ្នែក​ហិរញ្ញវត្ថុ​ និង​មាន​ការ​យល់​ដឹង​កាន់តែ​ច្រើន​អំពី​ការ​សន្សំ​ប្រាក់​ដើម្បី​ការពារ​អនាគត​ហិរញ្ញវត្ថុ​រយៈពេល​វែង​របស់​ពួកគេ​ហើយ​នោះ​រួម​បញ្ចូល​ទាំង​អនាគត​នៃ​ការ​អប់រំ​របស់​កូនៗ​ពួកគេ​ផង​ដែរ​។ ដោយសារ​កត្តា​ទាំង​នេះ​យើង​ឃើញ​ថា​ប្រទេស​កម្ពុជា​ពិតជា​កន្លែង​ដ៏ល្អ​សម្រាប់​ការ​រីក​លូតលាស់​របស់​យើង​»​។

លោក​អគ្គនាយក​ប្រតិបត្តិ​មួយ​រូប​នេះ​ជឿជាក់​ថា​កង្វះ​ខាត​នៃ​ការ​ជ្រៀត​ចូល​ទៅ​ទីផ្សារ​នៃ​សេវា​ធានា​រ៉ាប់រង​អាយុជីវិត​នេះ​ក៏​បាន​បើក​ឱកាស​ក្នុង​វិស័យ​នេះ​ផង​ដែរ​។ ​«​ការ​ធានា​រ៉ាប់រង​ជីវិត​គឺជា​ឧស្សាហកម្ម​ថ្មី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អត្រា​កំណើន​នៃ​ការ​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​នៃ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​នៅ​កម្ពុជា​មាន​ប្រហែល​ ០,២ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ខណៈ​ដែល​តួលេខ​នេះ​មាន​ពី​ ៣ ​ទៅ​ ៤ ​ភាគរយ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​ដទៃ​ទៀត​។ ​នេះ​មាន​ន័យ​ថា​យើង​នៅ​តែ​មាន​ឱកាស​ជាច្រើន​ដើម្បី​ពង្រីក​អាជីវកម្ម​ធានា​រ៉ាប់រង​អាយុជីវិត​ និង​ជួយ​ការពារ​អនាគត​ហិរញ្ញវត្ថុ​របស់​គ្រួសារ​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត​»​។

នៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​នេះ​មាន​ផែនការ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​ក្នុង​ការ​បន្ត​អភិវឌ្ឍ​ខ្លួន​នៅ​កម្ពុជា​។ ​

លោក​ Elliott បាន​បន្ថែម​ទៀត​ថា​៖ «​ក្រុមហ៊ុន មេនូឡាយហ្វ៍ មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ឲ្យ​អតិថិជន​របស់​យើង​សម្រេច​បាន​នូវ​ក្ដីសុបិន និង​បំណង​ប្រាថ្នា​របស់​ពួកគេ​។ នៅ​កម្ពុជា​ទស្សនវិស័យ​របស់​យើង​គឺ​ដើម្បី​កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏ប្រសើរ​ជាង​មុន​មួយ​សម្រាប់​ក្រុម​គ្រួសារ​កម្ពុជា​»​។

Content image - Phnom Penh Post
លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​មេនូឡាយហ្វ៍​។

«​ខ្ញុំ​ជឿជាក់​ថា​អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​បន្ត​ការ​គោរព​កិច្ចសន្យា​របស់​យើង​ក្នុង​ការ​ផ្តល់​ជូន​ការ​ការពារ​អនាគត​ហិរញ្ញវត្ថុ​ទៅ​ដល់​អតិថិជន​របស់​យើង​ និង​ជួយ​ពួកគេ​នៅ​ពេល​ពួកគេ​ត្រូវការ​យើង​បំផុត​។ ​ឧទាហរណ៍​ប្រសិន​បើ​មាន​រឿងរ៉ាវ អ្វី​កើត​ឡើង​ចំពោះ​មេ​គ្រួសារ​នោះ​ក្រុមហ៊ុន មេនូឡាយហ្វ៍ ធានា​ថា​គ្រួសារ​នោះ​នៅ​តែ​មាន​ជំហរ​រឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ​»​។

ករណី​របស់​ក្រុម​គ្រួសារ​វ័យក្មេង​មួយ​គូ​ដែល​រស់​នៅឯ​ទីជនបទ​នៃ​ស្រុក​អង្គរជ័យ ខេត្ត​កំពត​ហាក់​ដូចជា​ឆ្លើយតប​ទៅ​នឹង​អ្វីៗ​ដែល​លោក Elliott ​បាន​អះអាង​ពី​ខាង​ដើម​។ ​

ជាក់ស្តែង​លោក​ កុល សុខា ​វ័យ​ ២៩ ​ឆ្នាំ​ និង​អ្នកស្រី​ ស៊ុន ​ស្រីអូន​ វ័យ​ជិត​ ២៥ ​ឆ្នាំ​បាន​និយាយ​ថា៖ «​ការ​ទិញ​ធានា​រ៉ាប់រង​អាយុជីវិត​ពី​មេនូឡាយហ្វ៍​ពិតជា​អាច​ជួយ​សង្រោះ​ជីវិត​មែន​»​។

«​ពី​ដំបូង​ឡើយ​គឺ​យើង​មាន​បំណង​ទិញ​សេវាកម្ម​នេះ​សម្រាប់​សន្សំ​ទុក​ឲ្យ​កូនៗ​របស់​យើង​អាច​បន្ត​ការ​សិក្សា​ទៅ​ថ្ងៃ​អនាគត​ទេ​។ ​យើង​មិន​ដែល​គិត​ថា​យើង​នឹង​មាន​ជួប​គ្រោះថ្នាក់​អ្វី​កើតឡើង​នោះ​ទេ​»​។

ចៃដន្យ​អាក្រក់​នៅ​ពេល​រាត្រី​មួយ​ប្រហែល​ម៉ោង​ ៨ ​យប់​មាន​គេ​ទូរស័ព្ទ​មក​ប្រាប់​ ស្រីអូន ​ថា៖ «​ស្វាមី​របស់​ប្អូន​ (​ខ្ញុំ​) ​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏ធ្ងន់ធ្ងរ​»​។ ​ស្ត្រី​មេផ្ទះ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ពេល​ទទួល​បាន​ដំណឹង​បែប​នេះ​ភ្លាម​អ្នកស្រី​ «​ស្ទើរ​តែ​ពុំ​ជឿ​ទេ​!» ​តែ​ខណៈ​នោះ​ក្តី​រន្ធត់​ឥតឧបមា​បាន​គ្របដណ្តប់​លើ​ស្មារតី​ដែល​ធ្លាប់​តែ​រឹងប៉ឹង​របស់​អ្នកស្រី​អស់​ទៅ​ហើយ​។

«​ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ខ្ញុំ​ភ័យ​លស់​ព្រលឹង​អស់​ហើយ​! ​ពេល​ដែល​បាន​ឃើញ​ស្វាមី​របស់​ខ្ញុំ​ដេក​សន្លប់​ស្តូកស្តឹង​នៅ​ក្បែរ​ចញ្ចើម​ថ្នល់​ដី​ក្រួស​ក្រហម​ដោយ​មាន​ឈាម​ច្រើន​ជោកជាំ​នៅ​លើ​ក្បាល​ និង​ខ្លួន​របស់​គាត់​។ ​ខ្ញុំ​ស្រែក​ទ្រហោ​យំ​ហើយ​ស្លុត​ខ្លាំង​ណាស់​»​។ ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ ក្រុម​គ្រូពេទ្យ​ធ្វើការ​ថត​ស្កេន​ និង​វិភាគ​រួចរាល់​ហើយ​បាន​ប្រាប់​ថា សុខា​ ​អាច​មាន​សង្ឃឹម​តិចតួច​ប៉ុណ្ណោះ​ព្រោះ​របួស​ធ្ងន់​បែក​លលាដ៍​ក្បាល​។

អ្នកស្រី​ចាំ​ថា​ស្វាមី​របស់​ខ្លួន​ធ្លាប់​ទិញ​កញ្ចប់​សេវាកម្ម​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ហើយ​ក៏​បាន​ទូរស័ព្ទ​ទៅ​ទីប្រឹក្សា ធានា​រ៉ាប់រង​របស់​ក្រុមហ៊ុន​ទាំង​ព្រឹក​ព្រលឹម​ដោយ​បាន​រៀបរាប់​រឿងហេតុ​ប្រាប់​ទៅ​បុរស​ដែល​ជា​ទីប្រឹក្សា​នោះ​តាម​ហេតុការណ៍​។ ​បន្ទាប់ពី​ស្តាប់​ចប់ «​ទីប្រឹក្សា​រូប​នោះ​បាន​ផ្តល់​ការ​ប្រឹក្សា​ជួយ​ជា​កម្លាំង​ចិត្ត​ដល់​រូបនាង​ខ្ញុំ​ជាច្រើន​ដោយ​ភាព​រាក់ទាក់​។ ​ខ្ញុំ​ក៏​តាំង​ស្មារតី​បាន​ខ្លះៗ​ឡើង​វិញ​»​។ ​លោក​ទីប្រឹក្សា​ប្រាប់​ «​ឲ្យ​ខ្ញុំ​ជឿជាក់​ចុះ​ថា​រូបគាត់​ (​លោក​ទីប្រឹក្សា​) ​និង​ក្រុមហ៊ុន​ មេនូឡាយហ្វ៍ ​នឹង​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ជួយ​គាំទ្រ​ដល់​ក្រុម​គ្រួសារ​ខ្ញុំ​!»​។

ជីវិត​ សុខា​ ត្រូវ​បាន​សង្គ្រោះ តែ​គាត់​មិន​អាច​ធ្វើការ​ដើម្បី​រក​ចំណូល​សម្រាប់​ក្រុម​គ្រួសារ​បាន​ទៀត​ទេ​។ សំណង​ពិការភាព​ពី​ក្រុមហ៊ុន មេនូឡាយហ្វ៍ ​បាន​ទ្រទ្រង់​ជីវភាព​ក្រុម​គ្រួសារ​របស់ ស្រីអូន និង​ សុខា ​ឲ្យ​អាច​រស់នៅ​បាន​យ៉ាង​សមរម្យ​ថ្លៃថ្នូរ​ដដែល​។ ​បច្ចុប្បន្ន​កូនប្រុស​ច្បង​អាយុ​ ៥ ​ឆ្នាំ​របស់​លោក​ សុខា ​និង​ ស្រីអូន ​បាន​ចូលរៀន​នៅ​មត្តេយ្យសាលា​មួយ​យ៉ាង​ត្រឹមត្រូវ​។

«​ប្រសិន​ជា​ពុំ​បាន​ទិញ​ធានា​រ៉ាប់រង​ពី​មេនូឡាយហ្វ៍ នោះ​ទេ​ឥឡូវ​នេះ​យើង​ប្រាកដ​ជា​កើត​ទុក្ខ​ខ្លាំង​ណាស់ ជាពិសេស​នឹង​ប្រឈម​មុខ​នូវ​បញ្ហា​កង្វះ​ហិរញ្ញវត្ថុ​»​។ ​នេះ​បើ​តាម​សម្តី​របស់​អ្នកស្រី​ ស្រីអូន​។

ករណី​មួយ​ផ្សេង​ទៀត​លោក Lee Yong Man នាយក​ប្រតិបត្តិ​ធនាគារ​ឯកទេស​ ខេមខាប់ភីថល ​យល់​ឃើញ​ថា​សេវាកម្ម​របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ពិត​ជា​មាន​សារៈសំខាន់​ណាស់​។ ​

លោក Lee បាន​ទទួល​យក​សេវាកម្ម​ការពារ​ជា​ក្រុម​សម្រាប់​បុគ្គលិក​របស់​លោក ហើយ​លោក​បាន​សរសើរ​ពី​ក្រុមហ៊ុន មេនូឡាយហ្វ៍ ​បន្ទាប់ពី​បុគ្គលិក​របស់​លោក​ម្នាក់​ទទួល​មរណភាព​ដោយសារ​ជំងឺ ហើយ​ក្រុមហ៊ុន មេនូឡាយហ្វ៍ បាន​ផ្ដល់​សំណង​ជូន​ដល់​ក្រុម​គ្រួសារ​របស់​បុគ្គលិក​រូប​នោះ៖ «​សំណង​នោះ​ត្រូវ​បាន​ដោះស្រាយ​យ៉ាង​ល្អ​ដោយ​គ្មាន​បញ្ហា​។ ​វា​គឺជា​ដំណោះស្រាយ​ល្អ​បំផុត​ និង​មាន​ប្រសិទ្ធភាព​បំផុត​ដែល​ខ្ញុំ​បាន​ឃើញ​ពីព្រោះ​រឿង​នេះ​បាន​កើតឡើង​ចំពោះ​បុគ្គលិក​មួយ​រូប​របស់​យើង​។ ​ចាប់​តាំងពី​ពេល​ដែល​មាន​សំណង​បែប​នេះ​មក​ខ្ញុំ​បាន​ព្យាយាម​ណែនាំ​អតិថិជន​ល្អៗ​ដល់​ក្រុមហ៊ុន​មេនូឡាយហ្វ៍​នៅ​រាល់​ពេល​ដែល​ខ្ញុំ​មាន​ឱកាស​»៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ