លោក មឿន ញាណ ការី​និពន្ធ​របាយការណ៍​ពិសេស​នៃ​កាសែត​ភ្នំពេញ ប៉ុស្តិ៍ បាន​ជួប​ជាមួយ​អ្នកស្រី នូវ សំបូរ នាយក​គ្រប់គ្រង​ទូទៅ របស់​ភោជនីយដ្ឋាន Khéma La Poste ដើម្បី​ពិភាក្សា​អំពី​ផ្នត់​គំនិត និង​សេវាកម្ម​មួយ​ចំនួន​។

ក្រុមហ៊ុន Thalias Hospitality Group បាន​បើក​ភោជនីយដ្ឋាន​ប្រណីតៗ​ជាច្រើន​រួម​ទាំង Topaz និង​ភោជនីយដ្ឋាន​ម្លិះ​ផង​ដែរ​។ តើ​ភោជនីយដ្ឋាន​ខេម៉ា (Khéma ) ស្ថិត​ក្នុង​ប្រភេទ​ចំណាត់​ថ្នាក់​មួយណា​ទៅ​?

Topaz និង​ម្លិះ គឺជា​ភោជនីយដ្ឋាន​លំដាប់​កំពូល​ក្នុង​ប្រទេស​កម្ពុជា​។ សម្រាប់ Khéma La Poste (​ខេមា​គឺ​ ខុសពី​គេ​។ យើង​ផ្តោត​សំខាន់​ទៅ​លើ​អតិថិជន​ដែល​មាន​ប្រាក់​ចំណូល​កណ្តាល និង​ខ្ពស់ ដោយ​បម្រើ​នូវ​អាហារ​ដ៏​ល្អ​អស្ចារ្យ ព្រម​ទាំង​មាន​ការ​តុបតែង​យ៉ាង​ប្រណីត និង​មាន​សេវាកម្ម​ដ៏​ល្អ​ជាមួយ​នឹង​តម្លៃ​សមរម្យ​ទៀត​ផង​។

យើង​ទើប​តែ​ចាប់​កំណើត​បាន​៣​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​យើង​នឹង​បើក​សាខា​ទី​៣ នៅ​ខេត្ត​សៀមរាប​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

តើ​ភោជនីយដ្ឋាន​ខេម៉ា​មាន​បម្រើ​ម្ហូប​អាហារ​ប្រភេទ​ណា​ខ្លះ​?

យើង​បម្រើ​អាហារ​ភាគ​ច្រើន​តាម​បែប​លោក​ខាង​លិច ពិសេស​អាហារ​ឆ្ងាញ់ៗ​របស់​បារាំង ប៉ុន្តែ​យើង​ក៏​មាន​អាហារ​បែប​ជនជាតិ​អាស៊ី​ផង​ដែរ ដូចជា​អាម៉ុក គុយទាវ និង​ញ៉ាំ​ស្វាយ​ជាដើម។

ខេម៉ា មិន​គ្រាន់​តែ​ជា​កន្លែង​សម្រាប់​ទទួល​ទាន​អាហារ​នោះ​ទេ តែ​វា​ក៏​ជា​កន្លែង​លក់​អាហារ​បរទេស​ដូចជា​ឈី​ស សាច់​សម្រាប់​ធ្វើ​ម្ហូប (charcuterie) នំប៉័ង និង​នំ​ពី​ហាង​នំ​របស់​ខ្លួន​ផ្ទាល់ និង​ស្រា​របស់​យើង​ផ្ទាល់​ផង​ដែរ​។ អាហារ​ទាំង​នេះ​ភាគ​ច្រើន​យើង​ធ្វើ​ដោយ​ខ្លួន​ឯង ហើយ​រាល់​ផលិតផល​នាំ​ចូល​របស់​យើង​ទាំង​អស់​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ជ្រើស​រើស និង​ត្រួត​ពិនិត្យ​គុណភាព​ដោយ​ថ្នាក់​ដឹក​នាំ​របស់​យើង​ផ្ទាល់ ដែល​ភាគ​ច្រើន​ពួក​គាត់​សុទ្ធ​តែ​ជា​ចុង​ភៅ​ចំណានៗ​តែ​ម្តង។

តើ​មុខ​ម្ហូប​មាន​តម្លៃ​យ៉ាង​ដូច​ម្តេច​?

អតិថិជន​បច្ចុប្បន្ន​មិន​ខ្លាច​នឹង​ការ​ចំណាយ​លើ​អាហារ​ដែល​មាន​គុណភាព​ខ្ពស់​នោះ​ទេ​។

យ៉ាង​ណា​មិញ បើ​គិត​ដល់​ទីតាំង និង​ការ​តុប​តែង​របស់​យើង តម្លៃ​ដែល​យើង​បាន​ដាក់​គឺមាន​ភាព​ទាក់ទាញ​យ៉ាង​ខ្លាំង​។ អ្នក​អាច​ញ៉ាំ​មី Spaghetti គ្រឿង​សមុទ្រ​ដែល​មាន​តម្លៃ ១០​ដុល្លារ ឬ​សាច់​មាន់​អាំង​ជាមួយ​ស្រា​បែប​បារាំង (coq au vin) ជាមួយ​តម្លៃ​ត្រឹមតែ ៨​ដុល្លារ​ប៉ុណ្ណោះ​។ អាហារ​ដែល​ថ្លៃ​បំផុត​របស់​យើង គឺ​ត្រឹម​តែ ១៥ ​ដុល្លារ​តែ​ប៉ុណ្ណោះ​។

តើ​អ្នក​គិត​ថា​មុខ​ម្ហូប​មួយ​ណា​ដែល​ជា​អាហារ​ប្រចាំ​ហាង​របស់​ខេម៉ា​?

ខ្ញុំ​អាច​និយាយ​ថា វា​ជា​មុខ​ម្ហូប​សាច់​គោ​អាំង Steak-frites Café de Paris​។ ម្ហូប​នេះ​មាន​ស្ទេក​សាច់​គោ​ដ៏​គួរ​ឲ្យ​ចង់​ញ៉ាំ ដែល​មាន​ទឹក​ប៊័រ​ស្រោច​ពី​លើ​យ៉ាង​ត្រឹម​ត្រូវ និង​មាន​ដំឡូង​ចៀន ដែល​យើង​ធ្វើ​ដោយ​ខ្លួន​ឯង​បន្ថែម​ក្បែរ​ស្ទេក​នោះ​តែ​ម្តង ហើយ​មាន​តម្លៃ​ខ្ទង់​តែ ៩++ ដុល្លារ​តែ​ប៉ុណ្ណោះ​។

មុខ​ម្ហូប​នេះ​ត្រូវ​បាន​ច្នៃ​ប្រឌិត​ឡើង​ពី​ហាង​កាហ្វេ Café de Paris នៅ​ទីក្រុង​ប៉ារីស ដែល​ជា​កន្លែង​គេ​សួរ​អ្នក​មួយ​សំណួរ​ពេល​អ្នក​ចូល​ទៅ​ហាង​នោះ​ថា​ ៖ ចង់បាន​ឆៅ មធ្យម ឬ​ឆ្អិន​? វា​ជា​មុខម្ហូប​តែ​មួយ​គត់​ដែល​មនុស្ស​ជាច្រើន​ឈរ​តម្រង់​ជួរ​រាប់​ម៉ោង​ដើម្បី​បាន​ទទួល​ទាន​។

តើ​ភោជនីយដ្ឋាន​នេះ​បើក​ដំណើរការ​ពី​ថ្ងៃ​ណា​ដល់​ថ្ងៃ​ណា ហើយ​មាន​សេវា​អ្វី​ខ្លះ​?

យើង​បើក​ទ្វារ​ជា​រៀង​រាល់​ថ្ងៃ គឺ​ចាប់ពី​ម៉ោង​៦​ព្រឹក ដល់​ម៉ោង​១០​យប់ ហើយ​មាន​បម្រើ​អាហារ​ពេលព្រឹក ថ្ងៃ​ត្រង់ ពេល​រសៀល និង​អាហារ​ពេល​ល្ងាច​។ យើង​មាន​ក្តី​មោទនៈ​ជាមួយ​នឹង​ការ​ផ្តល់​ជូន​នូវ​ការ​ពិសា​អាហារ​ពេល​ព្រឹក​បែប​ប៊ូហ្វេ​ដែល​មាន​តម្លៃ ១០.៩០++​ ដុល្លារ ដែល​រួមមាន​មុខ​ម្ហូប​ទាំង​អស់​ក្នុង​ម៉ឺនុយ​អាហារ​ពេល​ព្រឹក រួម​ទាំង​ទឹក​ផ្លែ​ឈើ​ស្រស់ តែ និង​កាហ្វេ ចាប់ពី​ម៉ោង ៦​ព្រឹក​ដល់​ម៉ោង ​១១​ ព្រឹក ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ និង​រហូត​ដល់​ម៉ោង ៣​ រសៀល​នៅ​ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​សម្រាក​បុណ្យជាតិ​។ ប្រសិន​បើ​អ្នក​មិន​ចង់​ញ៉ាំ​ច្រើន​ទេ​នោះ អ្នក​អាច​ហៅ​ម្ហូប à la carte ក៏​បាន​។

នៅ​ពេល​រសៀល យើង​មាន​បម្រើ​តែ​អាហារ​ណា​ដែល​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ជាមួយ​នំ scone នំ​ខេក ឬ​នំ​ផ្អែម ឬ​នំ​ផ្អែម​តិចៗ និង​មាន​បម្រើ​តែ Harney & Sons ដ៏​ឆ្ងាញ់​ពិសា​ជាមួយ​នឹង​តម្លៃ​ត្រឹម​តែ​ខ្ទង់៦++​ដុល្លារ​ប៉ុណ្ណោះ​។

រៀង​រាល់​ថ្ងៃ​អង្គារ និង​ថ្ងៃ​ព្រហស្បតិ៍ យើង​មាន​កម្មវិធី​ស្រា និង​ឈីស​ពេល​ល្ងាច (Wine & Cheese Evenings) ដែល​ភ្ញៀវ​អាច​ពិសា​ស្រា ឈី​ស សាច់ និង​បន្លែ​ច្រើន​មុខ ព្រម​ទាំង​មីផាស្តា និង​បង្អែម​ដោយ​សេរី ចាប់ពី​ម៉ោង ៦ ​ល្ងាច​ដល់​ម៉ោង​៨​យប់​ ជាមួយ​នឹង​តម្លៃ​ត្រឹម​តែ ២០++ ដុល្លារ​តែ​ប៉ុណ្ណោះ​។

តើ​ភោជនីយដ្ឋាន​ខេម៉ា មាន​កៅអី​សម្រាប់​ទទួល​ភ្ញៀវ​បាន​ប៉ុន្មាន​នាក់​?

យើង​អាច​ទទួល​ស្វាគមន៍​ភ្ញៀវ​បាន​ចំនួន ១២៦​នាក់ បើ​គិត​ទាំង​ពីរ​ជាន់ ហើយ​មាន​កន្លែង​សម្រាប់​ធ្វើ​ពិធី​ផ្សេងៗ ដែល​អាច​ស្វាគមន៍​ភ្ញៀវ​បាន​ដល់​ទៅ​ ១៥០​ នាក់​។

យើង​ក៏​មាន​បន្ទប់​ទទួល ទាន​អាហារ​ដាច់​ដោយ​ឡែក​ពីគ្នា​ចំនួន​ ៤ សម្រាប់​អ្នក​ដែល​ចង់​ពិសា​កន្លែង​ផ្សេង​ពី​អ្នក​ដទៃ​។ អ្វីដែល​កាន់​តែ​អស្ចារ្យ​ទៅ​ទៀត​នោះ មិន​ថា​អ្នក​ចង់​ធ្វើ​ពិធី​ធំៗ ឬ​ការ​ណាត់​ជួបគ្នា​ញ៉ាំ​អាហារ​ដ៏​រ៉ូមែនទិក​ជាមួយ​គូស្នេហ៍​នោះទេ គឺ​យើង​អាច​បម្រើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ​៕