ក្នុងឱកាសទិវាបុណ្យជាតិអូស្ត្រាលី ដែលគេតែងប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៦ ខែមករាជារៀងរាល់ឆ្នាំ គឺត្រូវចំនឹងថ្ងៃសុក្រនេះ នៅក្នុងឆ្នាំនេះ។
AISPP ដែលជាគ្រឹះស្ថានអប់រំប្រើប្រាស់កម្មវិធីសិក្សារបស់ប្រទេសអូស្ត្រាលី តែមួយគត់នៅប្រទេសកម្ពុជា ដោយមានសិស្សានុសិស្សចម្រុះជាតិសាសន៍ និងគ្រូបង្រៀនអន្តរជាតិសុទ្ធសាធ យើងទាំងអស់គ្នាមានមោទនភាពក្នុងការចូលរួមអបអរ សាទរទិវាបុណ្យជាតិអូស្ត្រាលី ដ៏វិសេស វិសាលនេះនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។
ស្ថិតក្នុងចំណោមសាលាអន្តរជាតិជាច្រើននៅក្នុងរាជធានីភ្នំពេញមានសាលាមួយដែលមានភាពលេចធ្លោប្លែកពីគេនោះ គឺសាលាអូស្ត្រាលីអន្តរជាតិភ្នំពេញ (AISPP)។ AISPP គឺជាសាលាដែលមានលក្ខណពិសេស និងល្អដាច់គេដោយមានទីតាំងនៅខណ្ឌឫស្សីកែវ នាភាគពាយព្យនៃរាជធានីភ្នំពេញ គឺស្ថិតនៅជិតផ្សារទំនើប Aeon2 និងផ្សារទំនើបបោះដុំ Makro ផងដែរ។
AISPP បានបើកដំណើរការ កាលពីខែសីហា ឆ្នាំ ២០១៧ និងបានប្រើប្រាស់កម្មវីធីសិក្សាស្តង់ដារថ្នាក់ជាតិរបស់ប្រទេសអូស្ត្រាលី AISPP នៅពេលនេះបានក្លាយជាបេក្ខភាពមួយក្នុងការទទួលបានវិញ្ញាបនបត្រអន្តរជាតិ (IB) កម្មវិធីបឋមសិក្សា (PYP) កម្មវិធីមធ្យមសិក្សា(MYP) និងកម្មវិធីសិក្សាកម្រិតសញ្ញាបត្រទុតិយភូមិ (DP)។ ទាំងនេះគឺជាភាពជោគជ័យដ៏អស្ចារ្យមួយសម្រាប់សាលានេះផ្ទាល់តែម្តង។
AISPP មានគោលបំណងចង់ក្លាយជាសាលាដែលមានពីកម្រិតថ្នាក់សិក្សាដំបូងរហូតទៅដល់ថ្នាក់ទី១២ លំដាប់អន្តរជាតិ និងជាសាលាដែលមិនប្រកាន់សាសនាណាមួយជាចម្បងនោះទេ។ ដោយមានទីតាំងស្ថិតនៅតំបន់មានការអភិវឌ្ឍឆាប់រហ័ស AISPP ត្រូវបានសាងសង់ឡើងនៅលើបរិវេណដ៏ធំទូលាយលើផ្ទៃដីជាង ៦ ហិកតា។ បរិវេណរបស់សាលាមានបរិយាកាសល្អប្រសើរ បរិស្ថានស្រស់បំព្រង ហើយគ្រូបង្រៀនសុទ្ធតែប្រកបដោយគុណវុឌ្ឍិ និងវិជ្ជាជីវៈលំដាប់អន្តរជាតិ។
សម្ភារបរិក្ខារត្រូវបានបំពាក់ថ្មីមានគុណភាពខ្ពស់សម្រាប់បម្រើដល់តម្រូវការសិក្សារបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ រួមទាំងបុគ្គលិកសិក្សា ដែលផ្តល់នូវបរិយាកាសដ៏គួរឲ្យចង់សិក្សាបំផុតរួមមានទាំងបន្ទប់ហាត់ប្រាណ អាងហែលទឹក ទីលានលេងកីឡាផ្សេងៗ មជ្ឈមណ្ឌលថែទាំ និង អប់រំកូនក្មេង សួនមេអំបៅ តារាងបាល់ទាត់ សួនបន្លែគ្មានជាតិគីមី និងសួនច្បារ ដ៏ស្រស់ស្អាតជាច្រើនកន្លែងទៀត។
លោកស្រីបណ្ឌិត Maxine Driscoll ដែលកើតនិងធំធាត់ចម្រើនវ័យនៅក្នុងប្រទេសអូស្ត្រាលី គឺជាប្រធានស្ថាបនិកសាលា AISPP។
លោកស្រី បានខិតខំប្រមូលផ្តុំក្រុមគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់ៗពីប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស អឺរ៉ុប ហុងកុង នូវែលសេឡង់ និងសហរដ្ឋអាមេរិកជាដើម ឱ្យមកបម្រើការងារនៅសាលា AISPP។
លោកស្រីបណ្ឌិតបានថ្លែងថា ៖ «យើងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការផ្តល់ឱ្យសិស្សនូវការអប់រំពេញលេញ ដើម្បីធានាថា ពួកគេរៀនសូត្របានយល់ដឹងជ្រៅជ្រះ។ លើសពីការសិក្សាតាមកម្មវិធីសិក្សាក្នុងថ្នាក់ សាលាក៏មានបន្ថែមនូវមុខជំនាញ និងទំនៀមទម្លាប់ និងការអប់រំផ្នែកស្មារតីដែល ជាគ្រឹះសំខាន់ចាំបាច់នៃការលូតលាស់ផ្នែកបញ្ញាស្មារតី និងឆ្ពោះទៅរកភាព ជោគជ័យនៅក្នុងសតវត្សរ៍ទី២១នេះ»។
ជាការពិតណាស់ព្រះរាជាណាចក្រកម្ពុជា គឺជាចំណុចកណ្តាលនៃអ្វីៗដែលយើងធ្វើទាំងអស់។ យើងផ្តល់មេរៀនជាភាសាអង់គ្លេស និងភាពចម្រុះនៃវប្បធម៌ខ្មែរ នៅក្នុងថ្នាក់រៀនគ្រប់កម្រិតសិក្សាទាំងអស់។
មាតាបិតា ឬក្រុមគ្រួសារមិនចាំបាច់បញ្ជូនកូនៗទៅក្រៅប្រទេស ដើម្បីទទួលបានការអប់រំលំដាប់ពិភពលោកទៀតទេ។
AISPP ធានាផ្តល់ជូននូវគុណភាពសិក្សាត្រឹមត្រូវតាមស្តង់ដារកម្មវិធីសិក្សាស្តង់ដារថ្នាក់ជាតិរបស់ប្រទេសអូស្ត្រាលី លើមុខវិជ្ជា ភាសាអង់គ្លេស គណិតវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា សេដ្ឋកិច្ច និងពាណិជ្ជកម្ម វិទ្យាសាស្ត្រ សីលធម៌ សិល្បៈ ការអប់រំសុខភាព និងរាងកាយ ការគិតស៊ីជម្រៅ និងគំនិតច្នៃប្រឌិត ការយល់ដឹងពីសមត្ថភាពផ្ទាល់ខ្លួន និងសង្គម និងសមត្ថភាពអន្តរវប្បធម៌ជាដើម។
សាលា AISPP ផ្តោតសំខាន់ទៅលើសមត្ថភាពទូទៅចំនួន ៧៖
អក្ខរកម្ម
សិស្សជាអ្នកចេះអក្សរច្បាស់លាស់នឹងក្លាយជាធនធានមនុស្សដ៏ពូកែ នៅពេលដែលពួកគេទទួលបាននូវការអភិវឌ្ឍចំណេះដឹងជំនាញក្នុងការបកប្រែ និងការប្រើប្រាស់ភាសាដ៏មានភាពប៉ិនប្រសប់ សម្រាប់ការសិក្សា ទំនាក់ទំនងទាំងក្នុង ឬក្រៅសាលារៀន និងសម្រាប់ការចូលរួមក្នុងព្រឹត្តិការណ៍ធំៗប្រកបដោយប្រសិទ្ធភាពនៅក្នុងសង្គម។
ផ្នែកលេខ
ជំនាញលេខពាក់ព័ន្ធជាមួយការដែលអាចឲ្យសិស្សានុសិស្សចូលរួមក្នុងការស្គាល់ និងយល់ដឹងពីតួនាទីរបស់គណិតវិទ្យា នៅក្នុងពិភពលោក និងមាននិស្ស័យផ្នែកវិទ្យាសាស្ត្រ ព្រមទាំងសមត្ថភាពក្នុងការប្រើប្រាស់ចំណេះដឹង និងជំនាញគណិតវិទ្យា សមស្របតាមគោលបំណងច្បាស់លាស់។
សមត្ថភាពឌីជីថល
សិស្សមានការអភិវឌ្ឍសមត្ថភាពឌីជីថលខណៈពេលដែលពួកគេរៀនប្រើប្រាស់បច្ចេកវិទ្យាដោយត្រឹមត្រូវ និងមានប្រសិទ្ធភាពក្នុងការចូលទៅប្រើប្រាស់ ការបង្កើត និងការប្រាស្រ័យទាក់ទងផ្នែកព័ត៌មានវិទ្យា និងគំនិតដោះស្រាយបញ្ហា ព្រមទាំងធ្វើការសហប្រតិបត្តិការគ្នាក្នុងការសិក្សារៀនសូត្រគ្រប់មុខវិជ្ជានៅសាលា ហើយលើសពីនេះទៅទៀតគឺនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
ការត្រិះរិះពិចារណាស៊ីជម្រៅ និងការច្នៃប្រឌិត
សិស្សបានទទួលការបណ្តុះបណ្តាល សមត្ថភាពក្នុងការត្រិះរិះពិចារណាស៊ីជម្រៅ និងការច្នៃប្រឌិតខណៈពេលដែលពួកគេបានរៀនបង្កើត និងការវាយតម្លៃខ្ពស់ចំពោះចំណេះដឹងបញ្ជាក់ពីគំនិត និងលទ្ធភាពស្វែងរកការពិចារណាទៅលើជម្រើសផ្សេងៗ និងដំណោះស្រាយបញ្ហា។
សមត្ថភាពផ្ទាល់ខ្លួន និងសង្គម
សិស្សអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន និងសង្គម នៅពេលដែលពួកគេបានរៀន ដើម្បីយល់ពីខ្លួនឯង និងអ្នកដទៃ និងការគ្រប់គ្រងទំនាក់ទំនងជីវិតការងារ និងការរៀនសូត្ររបស់ពួកគេឲ្យកាន់តែមានប្រសិទ្ធភាព។ សមត្ថភាពទាំងនេះទាក់ទងទៅនឹងសិស្សនៅក្នុងការអនុវត្តជាប្រចាំថ្ងៃជាច្រើនបែបរួមទាំងការទទួលស្គាល់ និងការគ្រប់គ្រងអារម្មណ៍។
ការយល់ដឹងប្រកបដោយក្រមសីលធម៌
សិស្សមានការយល់ដឹងមានក្រមសីលធម៌នៅពេលពួកគេព្យាយាមកំណត់អត្តសញ្ញាណ និងពិចារណាលើដើមកំណើតនៃគុណតម្លៃ សីលធម៌ និងបុគ្គលិកលក្ខណៈ ដូចជាភាពស្មោះត្រង់ ភាពអត់ធ្មត់ ការយល់ចិត្ត និងការគោរពចំពោះអ្នកដទៃ និងយល់ពីវិធីសាស្ត្រវែកញែករកហេតុផលអាចជួយដល់ការវិនិច្ឆ័យប្រកបដោយក្រមសីលធម៌ខ្ពស់បាន។
ការយល់ដឹងប្រកបដោយក្រមសីលធម៌នាំឲ្យសិស្សអាចកសាងទស្សនវិស័យក្រមសីលធម៌ផ្ទាល់ខ្លួន សីលធម៌សង្គម និងទស្សនវិស័យយ៉ាងរឹងមាំ ដែលជួយឲ្យពួកគេគ្រប់គ្រងបរិបទទាំងជម្លោះ និងភាពមិនច្បាស់លាស់ និងការ អភិវឌ្ឍការយល់ដឹងអំពីឥទ្ធិពល និងអាកប្បកិរិយារបស់ពួកគេទៅលើអ្នកដទៃ។
ការយល់ដឹងអំពីអន្តរវប្បធម៌
សិស្សបង្កើនការយល់ដឹងអំពីអន្តរវប្បធម៌ និងគោលគំនិតទូលំទូលាយខ្នាតអន្តរជាតិ នៅពេលដែលពួកគេរៀនឲ្យតម្លៃវប្បធម៌ ភាសានិងជំនឿរបស់ពួកគេផ្ទាល់ រួមជាមួយនឹងវប្បធម៌ ភាសានិងជំនឿរបស់អ្នកដទៃទៀត។ ពួកគេនឹងយល់ដឹងថា តើអត្តសញ្ញាណផ្ទាល់ខ្លួន អត្តសញ្ញាណក្រុម និងអត្តសញ្ញាណជាតិ ត្រូវបានលេចជារូបរាងឡើងដោយរបៀបណា? ហើយក៏យល់ដឹងដែរថាវប្បធម៌ គឺជាអថេរដែលអាចផ្លាស់ប្តូរបានជានិច្ច។
លោកស្រី Driscoll បានសន្និដ្ឋានថា ៖ «ក្នុងចំណោមសាលារៀនអន្តរជាតិជាច្រើននៅរាជធានីភ្នំពេញ យើងមានជំហរដ៏រឹងមាំដោយមានកម្មវិធីសិក្សាហ្មត់ចត់ និងគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់។ ប្រព័ន្ធសាកល្បងសមត្ថភាពរបស់យើងត្រូវបានរៀបចំយ៉ាងល្អិតល្អន់ឡើងស្ថិតនៅក្រោមប្រធានបទសំខាន់។ ប្រព័ន្ធទាំងនេះរួមបញ្ចូលការផ្តល់ការវាយតម្លៃស៊ីជម្រៅ និងត្រូវបានគេរចនាឡើងជាមួយនឹងលក្ខណៈសំខាន់ៗ ដូចជា ភាពចាំបាច់ ភាពច្នៃប្រឌិត និរន្តរភាព និងការផ្លាស់បាន។ ការធ្វើបែបនេះបានអនុញ្ញាតឲ្យមានការផ្តោតចំណាប់អារម្មណ៍ទៅលើសង្គមជាក់ស្តែងទៅលើអ្វីដែលសិស្សកំពុងរៀន»។
ដោយមានសិស្សបឋមសិក្សាចាប់ពីថ្នាក់សិក្សាដំបូងទៅដល់ថ្នាក់ទី៦បានចុះឈ្មោះចូលរៀនហើយនោះសាលា AISPP នឹងបើកទ្វារទទួលចុះឈ្មោះដល់សិស្សមធ្យមសិក្សានៅខែសីហាឆ្នាំ ២០១៨ នេះ។
សូមអញ្ជើញលោក លោកស្រីមកលេង និងទស្សនាសាលារបស់យើងនៅថ្ងៃទី១១ខែកុម្ភៈខាងមុខនេះ។ លោកលោកស្រីអាចជួបជាមួយលោកគ្រូ អ្នកគ្រូបង្រៀនខណៈពេលដែលកូនៗរបស់លោកអ្នកសប្បាយរីករាយនឹងការគូរគំនូរលើមុខការជិះកូនសេះ ការលេងហ្គេមនិងសកម្មភាពផ្សេងទៀត។
ទស្សនវិស័យ
AISPP នឹងចម្រាញ់ចេញនូវសក្ដានុពលដ៏ធំសម្បើមដែលមាននៅក្នុងខ្លួនកុមារគ្រប់ៗគ្នាដើម្បីផ្តល់នូវឥទ្ធិពលវិជ្ជមានសម្រាប់ពិភពលោករបស់ពួកគេ។
បេសកកម្ម
យើងគឺជាសហគមន៍ចម្រុះមួយដែលពោរពេញទៅដោយបញ្ញវន្តដែលអាចគិតបានស៊ីជម្រៅនិងប្រកបដោយភាពច្នៃប្រឌិតនិងមានឆន្ទៈក្នុងការបង្កើតសាលាលំដាប់ពិភពលោកនៅកម្ពុជាដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកសិក្សាក្នុងសតវត្សរ៍ទី២១និងដើម្បីភាពរីកចម្រើននាពេលបច្ចុប្បន្ននិងអនាគត។
ទស្សនវិជ្ជា
AISPP ទទួលស្គាល់ថា សាលារៀនដែលជោគជ័យនាពេលបច្ចុប្បន្ននេះមានទំនួលខុសត្រូវយ៉ាងធំធេងក្នុងការអប់រំសិស្សជំនាន់ Alpha និងជំនាន់ Z សម្រាប់អនាគតរបស់ពួកគេ។
ហេតុដូច្នេះ AISPP បានប្តេជ្ញាចិត្តដើម្បីបំពេញតាមតម្រូវការរបស់សិស្សរបស់ខ្លួនជាមួយនឹងឆន្ទៈដ៏មុតមាំភាពស្វិតស្វាញការច្នៃប្រឌិតនិងការតស៊ូ។ដើម្បីអនុវត្តការទទួលខុសត្រូវដ៏ធំនេះ AISPP ជឿជាក់យ៉ាងមុតមាំថា យើងត្រូវផ្តោតការខិតខំរបស់យើងលើវិស័យចំនួន៤ដូចខាងក្រោម៖
១-សិស្សានុសិស្ស
AISPP ខិតខំស្វែងយល់ពីធម្មជាតិរបស់កុមារគ្រប់ៗរូបនិងផ្តល់នូវការបង្រៀនដោយផ្តោតលើការអភិវឌ្ឍរបស់សិស្សានុសិស្សម្នាក់ៗ។ រាល់ពេលដែលសិស្សចំណាយពេលនៅសាលារៀនគឺពួកគេនឹងទទួលបានការផ្ដល់ឱកាសដ៏វិសេសវិសាលដើម្បីរៀនសូត្រនិងការប្រកួតប្រជែង។ យើងប្តេជ្ញានឹងធ្វើការផ្លាស់ប្តូរដោយមិនប្រើប្រាស់វិធីសាស្ត្រតាមបែបប្រពៃណីនៃការបង្រៀនកុមារទាំងអស់តាមវិធីដូចៗគ្នានិងជាមួយកម្មវិធីសិក្សាដូចៗគ្នានោះទេ។
ការយកចិត្តទុកដាក់លើតម្រូវការសិក្សានៃក្មេងនីមួយៗនិងធានានូវការរៀនសូត្រតាមរបៀបខុសៗគ្នារបស់បុគ្គលម្នាក់ៗ និង ភាពឆ្លាតវៃជាច្រើនបែបសុទ្ធតែជាផ្នែកមួយនៃកម្មវិធីរបស់យើងក្នុងការធានានូវវិធីសាស្ត្របង្រៀនប្រកបដោយការពញ្ញាក់ស្មារតីលើកទឹកចិត្តមានគោលដៅច្បាស់លាស់និងយកចិត្តទុកដាក់លើកុមារគ្រប់រូប។
២-គ្រូបង្រៀន
AISPP ជឿជាក់ថា គុណភាពនៃគ្រូបង្រៀនរបស់យើងគឺមានភាពលើសលប់។ យើងបានជ្រើសរើសគ្រូបង្រៀនដែលមានគុណសម្បត្តិគ្រប់គ្រាន់លំដាប់អន្ដរជាតិដើម្បីផ្តល់នូវកម្មវិធីដ៏ល្អបំផុត។ គ្រូបង្រៀនរបស់យើងគឺជាអ្នកដឹកនាំគំនិតដែលមានភាពស្វាហាប់និងជាអ្នកដែលពោរពេញដោយការចង់ចេះចង់ដឹង។
បុគ្គលិកលក្ខណៈនេះនឹងនាំឲ្យពួកគេបណ្តុះការចេះឆ្ងល់ការចង់យល់ដឹងពីពិភពលោកនៅក្នុងចំណោមសិស្សានុសិស្សរបស់ពួកគេដែរ។ ពួកគេមានឆន្ទៈក្នុងការផ្តល់ការរៀនសូត្រយ៉ាងសកម្មប្រកបដោយការលើកទឹកចិត្តថែមទាំងផ្តល់ការងារវាយតម្លៃឲ្យសិស្សអនុវត្តដោយសមស្រប។
៣-គុណតម្លៃការទទួលខុសត្រូវនិងផ្នត់គំនិតជាសកល
AISPP ជឿជាក់ថាការអប់រំនៅក្នុងសតវត្សរ៍ទី ២១ ទទួលស្គាល់សារៈសំខាន់នៃតម្លៃសង្គមនិងទំនួលខុសត្រូវសង្គម។កម្មវិធីបញ្ញាស្មារតី កម្មវិធីសង្គមនិងផ្លូវចិត្ត ការធ្វើអំពើល្អតាមរយៈកម្មវិធីសេវាសហគមន៍ផ្សេងៗនិងការអភិវឌ្ឍសិស្សានុសិស្សឲ្យមានការគិតទូលំទូលាយជាសកលនៅគ្រប់កម្មវិធីប្រចាំថ្ងៃរបស់យើង។
៤-បរិយាកាសសិក្សា
AISPP ជឿជាក់យ៉ាងមុតមាំថាបរិយាកាសគឺជាគ្រូបង្រៀនទី៣ ដូចនេះហើយបានជាសាលាមានមោទនភាពក្នុងការផ្តល់ជូននូវទីធ្លានិងបរិស្ថានសិក្សាយ៉ាងស្រស់បំព្រងកន្លែងសិក្សាមានភាពច្នៃប្រឌិតបែបសតវត្សរ៍ទី ២១ និងបរិយាកាសរៀនសូត្រដែលផ្តោតលើទិដ្ឋភាពតំបន់និងទិដ្ឋភាពពិភពលោកនៃផែនដីនិងមនុស្សជាតិតែមួយ៕
ទំនាក់ទំនង និងព័ត៌មានពិស្តារចូលទៅ កាន់គេហទំព័រ www.aispp.edu.kh ឬ ទូរស័ព្ទលេខ ៖ 092 111 136។