Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ធនាគារ​ជាច្រើន​ដាក់​ទុន​ ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​លើ​ ទូរស័ព្ទ​ចល័ត​ នៅ​កម្ពុជា

Content image - Phnom Penh Post

ធនាគារ​ជាច្រើន​ដាក់​ទុន​ ក្នុង​ការ​ប្រើ​ប្រាស់​កម្មវិធី​លើ​ ទូរស័ព្ទ​ចល័ត​ នៅ​កម្ពុជា

ប្រទេស​កម្ពុជា​កំពុង​តែ​ផ្លាស់​ប្តូរ​ពី​ប្រទេស​ស្ងប់ស្ងាត់ ទៅ​ជា​ប្រទេស​ដែល​មាន​ភាព​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​។

នៅ​ពេល​ដែល​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ដង​ផ្លូវ​នៃ​រាជធានី​ភ្នំពេញ អ្នក​នឹង​ឃើញ​ប្រជាជន​កម្ពុជា​រាប់ពាន់​នាក់​ប្រើ​ប្រាស់​ទូរស័ព្ទ​ស្មាត​ហ្វូន និង​កំពុង​រុញ​ច្រាន​លើ​គណនី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ពួក​គេ​។

ដើរ​ចូល​បណ្ណាល័យ​នៅ​សាកល​វិទ្យាល័យ អ្នក​នឹង​ឃើញ​និស្សិត​រៀន​ពី​វីដេអូ YouTube ដែល​ផ្តល់​ជូន​នូវ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដ៏​ល្អ​ឥត​ខ្ចោះ​។

ពន្លឺ​ភ្លើង​នៃ​ផ្ទាំង​ប៉ាណូ LED សម្រាប់​ផ្សាយ​ពាណិជ្ជកម្ម​របស់​ទីក្រុង​ភ្នំពេញ និង​ទេសភាព​ទីក្រុង ដែល​មាន​ពន្លឺ​ភ្លឺ​ចិញ្ចាច​បាន​បង្ហាញ​ពី​វឌ្ឍនភាព​បច្ចេកវិទ្យា​របស់​ប្រទេស​នេះ​។ ឥឡូវ​នេះ​ពួក​គេ​កំពុង​ចាប់​ផ្តើម​បំភ្លឺ​ដល់​ខេត្ត​នៅ​តាម​ជនបទ​បន្ថែម​ទៀត​។ បដិវត្តន៍​បច្ចេកវិទ្យា​របស់​ប្រទេស​កម្ពុជា កំពុង​ផ្លាស់​ប្តូរ​ទេសភាព​សេដ្ឋកិច្ច និង​ផ្តល់​នូវ​ផ្លូវ​ឆ្ពោះ​ទៅ​រក​អនាគត​សេដ្ឋកិច្ច​ដ៏​ធំធេង​។

បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឹណិត​ជិត​៧​លាន​នាក់ កើន​ឡើង ១,៣​លាន​នាក់ កាលពី​ឆ្នាំ​មុន និង​គណនី​ទូរស័ព្ទ​ចល័ត​ចំនួន ២០​លាន​គណនី ក្នុង​ចំណោម​ប្រជាជន​សរុប​តែ ១៥,៧៦​លាន​នាក់​។ នេះ​មិន​មែន​ជា​ផ្នែក​តូច​ទេ ដោយ​ប្រែ​ពី​ភាព​វឹកវរ និង​ការ​កសាង​នៅ​តាម​ព្រំដែន​ដែល​បាន​ឆ្លុះ​បញ្ចាំង​ឡើង​តាម​រយៈ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ ​បាន​ធានា​នូវ​ការ​ចូលរួម​ប្រើប្រាស់​បណ្ដាញ​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​។

តាម​ការ​សិក្សា​ស្រាវជ្រាវ​នៅ​ឆ្នាំ​២០១៦ ដែល​បាន​ចេញ​ផ្សាយ​ដោយ The Open Institute បាន​ឲ្យ​ដឹង​ថា ជាង​៣៧​ភាគរយ នៃ​ប្រជាជន​កម្ពុជា ដែល​មាន​អាយុ​ពី១៥ ​ទៅ​៦៥​ឆ្នាំ បាន​អះអាងថា ការ​ប្រើ​អ៊ីនធឹណិត​។

ជាង​នេះ​ទៅ​ទៀត​៩៦​ភាគរយ នៃ​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា ពួក​គេ​មាន​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ហើយ​ជាង​៩៩​ភាគរយ​នៃ​អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នេះ​បាន​និយាយ​ថា ពួក​គេ​មាន​ទូរស័ព្ទ​ចល័ត​។

បដិវត្តន៍​នៃ​បច្ចេកវិទ្យា​នេះ​ទាំង​ប្រជាជន​នៅ​តាម​ទីប្រជុំជន និង​អ្នក​ដែល​ងាយ​រងគ្រោះ​កំពុង​ធ្វើ​ឱ្យ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា​ចាប់​ផ្តើម​រស់​រវើក​ឡើង​។

សេវាកម្ម​ធនាគារ​ដែល​ខិតខំ​ប្រឹងប្រែង​ដើម្បី​ពង្រីក​លទ្ធភាព​ទទួល​បាន​ដំណោះស្រាយ​ផ្នែក​ធនាគារ​តាម​រយៈ​ការ​គាំទ្រ​២៤​ម៉ោង ការ​បង្កើន​ប្រាក់​បញ្ញើ​សាច់ប្រាក់ និង​ធនធាន​លើ​បណ្ដាញ​ដើម្បី​ពិនិត្យ​មើល​គណនី​ធនាគារ និង​ប្រតិបត្តិការ បាន​ធ្វើ​ឱ្យ​សេវាកម្ម​ធនាគារ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​នេះ​មាន​តម្លៃ​ថោក និង​អាច​ចូល​ដំណើរ​ការ​បាន​ច្រើន​ជាង​មុន​។ ដោយ​មើល​ឃើញ​ថា មាន​ប្រជាជន​កម្ពុជា​តែ​៤០០០០​នាក់ នា​បច្ចុប្បន្ន​មាន​ប័ណ្ណ​ឥណទាន​ហើយ​មាន​តម្លៃ​សរុប​ត្រឹម​តែ​១,៥០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​។

ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ធំ​បំផុត​មួយ​ក្នុង​ចំណោម​ធនាគារ​ធំៗ​នៅ​កម្ពុជា បាន​ចាប់​ផ្តើម​ដាក់​សម្ពោធ​កម្មវិធី​តាម​ប្រព័ន្ធ​ទូរស័ព្ទ អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត (ACLEDA Unity ToanChet)​កាលពី​ដើម​ឆ្នាំ​នេះ​។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា​ ៖ «​អេស៊ីលីដា​ទាន់​ចិត្ត គឺជា​ផលិតផល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ដែល​អនុញ្ញាត​ឱ្យ​ធនាគារ​មាន​សុវិត្ថ​ភាព និង​ងាយស្រួល​ដល់​អតិថិជន​ពី​គ្រប់​មជ្ឈដ្ឋាន​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា​ចង់​ធ្វើ​ប្រតិបត្តិ​ការ​ជំនួញ​»​។

កម្មវិធី​តាម​ប្រព័ន្ធ​ទូរស័ព្ទ​របស់​ធនាគារ​អេស៊ីលីដា គឺជា​កម្មវិធី​ឥត​គិត​ថ្លៃ និង​ងាយស្រួល​ក្នុង​ការ​ទាញ​យក​នៅ​លើ App ឬ Play Store ហើយ​អាច​ប្រើ​បាន​សម្រាប់​អ្នក​ដែល​ភ្ជាប់​ចូល​តាម​ប្រព័ន្ធ​ទូរស័ព្ទ (mobile device)​។ អតិថិជន​អាច​អនុវត្ត​កម្មវិធី​នេះ​ដោយ​ល្បឿន​លឿន​ជា​ភាសា​អង់គ្លេស និង​ខ្មែរ​។

បុគ្គលិក​ធនាគារ​ផ្តល់​ជូន​នូវ​សេវា​ស្ម័គ្រចិត្ត ដោយ​ពួក​គេ​ណែនាំ​អតិថិជន​ដោយ​ផ្ទាល់​អំពី​របៀប​ប្រើប្រាស់​កម្មវិធី​នេះ​ដោយ​ជៀសវាង​ការ​រំខាន​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សាខា​ធនាគារ​អេស៊ីលីដា​។ អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​ត្រូវ​ការ​ដូចជា​ការទូទាត់​វិក្កយបត្រ​យ៉ាង​សកម្ម ការផ្ទេរ​ប្រាក់ និងពិនិត្យ​មើល​គណនី​សន្សំ​របស់​អ្នក​ត្រូវ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​។

ក្នុង​រយៈពេល​តែ​បួន​ខែ​កន្លះ កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត បាន​ទទួល​ការ​ចុះ​បញ្ជី​ឈ្មោះ​ពី​អតិថិជន​ចំនួន ១១៥០០០​នាក់ ដើម្បី​ប្រើប្រាស់​ដែល​មាន​ការ​កើន​ឡើង​ចំនួន​១០០០​នាក់​ជា​រៀងរាល់​ថ្ងៃ​។

លោក ចាន់នី បាន​បង្ហាញ​ពី​កំណើន​កាន់​តែ​ច្រើន​សម្រាប់​កម្មវិធី​ឌីជីថល (the digital wallet app ) នាពេល​អនាគត​។

លោក​ថ្លែងថា​ ៖ «​ខ្ញុំ​គិត​ថា ល្បឿន​នេះ​ក្នុង​រយៈពេល​៥​ឆ្នាំ នឹង​មាន​អតិថិជន​យ៉ាង​ហោច​ណាស់​២​លាន​នាក់ ហើយ​ពួក​គេ​នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​និន្នាការ​ថ្មី​នៃ​ការ​ផ្តល់​សេវាកម្ម​ធនាគារ​លើ​វេទិកា​ឌីជីថល​»​។

ទាក់ទង​នឹង​ការ​ចូល​រួម​របស់​ធនាគារ​កាន់​តែ​ច្រើន​ជាមួយ​ប្រជា​ពលរដ្ឋ​នៅ​តាម​ជនបទ​របស់​ប្រទេស​កម្ពុជា លោក ចាន់នី បាន​លើក​ឡើង​ថា​ ៖ «​ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ធនាគារ​អេឡិច​ត្រូនិក (e-banking) បាន​ទទួល​ប្រជាប្រិយ​ភាព​ខ្លាំង​។ អ្នក​ទាំង​នេះ​រួមមាន​ទាំង​អ្នក​បើក​បរ​ម៉ូតូ​កង់​បី អ្នក​បើក​តាក់ស៊ី អ្នក​លក់​ត្រី​ឬ​បន្លែ និង​ប្រជាជន​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល​»​។

ធនាគារ​ភ្នំពេញ​ពាណិជ្ជ (PPC​Bank) គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ទៀត​របស់​កម្ពុជា ដែល​វិនិយោគ​យ៉ាង​ច្រើន​លើ​វិស័យ​ធនាគារ​ចល័ត (mobile banking)​។

នា​ពេល​ថ្មីៗ​នេះ​ធនាគារ ភ្នំពេញ​ពាណិជ្ជ បាន​បង្ហាញ​កម្មវិធី​ទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា​ដោយ​មាន​កម្មវិធី​ជា​ភាសា​ខ្មែរ អង់គ្លេស កូរ៉េ ចិន និង​ជប៉ុន​។

ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​ដល់​សហគមន៍​ជនបទ​នៅ​កម្ពុជា ធនាគារ​ភ្នំពេញ​ពាណិជ្ជ ក៏បាន​ដំឡើង​កម្មវិធី​ផ្ទេរ​ប្រាក់​សម្រាប់​អ្នក​ដែល​គ្មាន​គណនី​ផង​ដែរ។ មុខ​ងារ​នេះ​អាច​ត្រូវ​បាន​គេ​ហៅ​ថា ការ​ដក​ប្រាក់​ដោយ​មិន​ចាំបាច់​ប្រើ​កាត ដោយ​អនុញ្ញាត​ឱ្យ​អតិថិជន​ដក​ប្រាក់​ដោយ​គ្មាន​គណនី ឬ​កាត​។

បើ​តាម​សម្តី​របស់​លោក Shin Chang Moo ប្រធាន​ធនាគារ ភ្នំពេញ​ពាណិជ្ជ ​បាន​ឲ្យ​ដឹង​ថា​ ៖ «​យើង​ចង់​បំពេញ​តាម​ប្រជាសាស្ត្រ​ទាំង​អស់​ជាមួយ​កម្មវិធី​នេះ​។ ការ​ផ្លាស់​ប្តូរ​ឌីជីថល​មិនគួរ​មាន​ទេ​ហើយ​ជាមួយ​នឹង​កម្មវិធី​នេះ​យើង​សង្ឃឹម​ថា នឹង​ធ្វើ​ឱ្យ​ដំណើរការ​ធនាគារ​កាន់​តែ​ងាយ​ស្រួល​សម្រាប់​អតិថិជន​ទាំងអស់ ដែល​កំពុង​ប្រើប្រាស់​សេវា​ធនាគារ​ជាមួយ​យើង​ដោយ​គ្មាន​ការ​រើស​អើង​ណា​មួយ​ឡើយ​»៕

0

Comments

Please, login or register to post a comment