ខណៈ​ដែល​យើង​កំពុង​ស្ថិត នៅ​ពាក់​កណ្តាល​កម្មវិធី Computer Science Education Week តើ​មាន​អ្វី​ដែល​ល្អ​ប្រសើរ​សម្រាប់​សៀវភៅ​របស់​ក្មេងៗ​ថ្មីៗ ដែល​និយាយ​អំពី​ការសរសេរ​ភាសា​កំព្យូទ័រ​? ដូច​ដែល​អ្នក​អាច​នឹង​ដឹង​មកហើយ ការវិភាគ​ពាក្យ គឺជា​ការបញ្ជា​ឲ្យ​កំពុង​កំព្យូទ័រ​ធ្វើ​អ្វីមួយ​ដែល​វាយ​ល់ និង​អាច​ធ្វើតាម​បាន​។

«Secret Coders» ដែល​សរសេរ​ដោយ Gene Luen Yang និង​គូរ​បង្ហាញ​ដោយ Mike Holmes គឺជា​សៀវភៅ​ប្រលោម​លោក​ត​ភាគ​មាន​រូប​ក្រាហ្វិក​អំពី​មិត្តភក្តិ ៣​នាក់ ដោយ​ពួកគេ​រៀន​អំពី​ភាសា​កំព្យូទ័រ​មួយ ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ស្ទើរ​ទាំង​ស្រុង និងការ​​ព្យាយាម​ជួយ​ពិភពលោក​ពី​ បញ្ញវន្ត​កំព្យូទ័រ​ដ៏​ឆ្កូត​លីលា​ម្នាក់​។ សៀវភៅ​ទី​ ៤ ឈ្មោះ «Robots & Repeats» ត្រូវ​បាន​បោះពុម្ព​ កាល​ពី​ខែ​តុលា ហើយ​សៀវភៅ​បន្ទាប់​នឹង​ចេញ​ខែ​មីនា​ខាង​មុខ​នេះ​។

នៅ​ក្នុង​រឿង​នេះ​តាំងពី​ដើម​មក គឺ​សិស្ស​ចំនួន ៣​នាក់ ដែល​បាន​ចូល​រៀន​នៅ​សាលា​ឯកជន​ដ៏​ចម្លែក​មួយ បាន​រកឃើញ​នូវ​អាថ៌កំបាំង​មួយ​ចំនួន​របស់​សាលា​នេះ​ដោយ​រៀន​អំពី​វិធី​សរសេរ​ភាសា​កំព្យូទ័រ​។ អ្នក​អាន​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អនុវត្តតាម​ផ្នត់​គំនិត​នេះដែរ​។

Yang បាន​ថ្លែងប្រាប់ Kids Post ថា លោក​បាន​ជ្រើសរើស Logo ជា​ភាសា​កំព្យូទ័រ​សម្រាប់​សៀវភៅ​ត​ភាគ​នេះ​ដោយ​សារ​តែ​ហេតុផល​មួយ​ចំនួន​។ ទី​១ ដោយ​សារតែ​វា​ជា​អ្វីដែល​លោក​បាន​រៀន​ដំបូង​គេ ហើយ​លោក​ក៏មាន​ភាព​ភ្ញាក់​ផ្អើល​ដោយ​អ្នក​ដែល​បាន​សរសេរ​សៀវ​នេះ​ឡើង និង​វិធី​ដែល Logo «​ស្ថិត​នៅ​ចំ​កណ្តាល​រវាង​ពិភព​ភាសា​កំព្យូទ័រ និង​ពិភព​សិល្បៈ​»​។

លោក​ថ្លែង ដោយ​បន្ត​ថា​៖ «​ហើយ​វា​ជា​រឿង​ពិត​ដែល​ភាសា​នេះ​ត្រូវបាន​គេ​បំភ្លេច​ចោល​វា​បាន​នាំ​ឆ្ពោះ​ទៅរក​អាថ៌​កំបាំង​របស់​វា​»​។

លោក Yang បាន​ថ្លែងថា លោក​បានដាក់​ឈ្មោះ​តួឯក​ថា «Hopper​» ដើម្បី​រំលឹក​ដល់​លោក​ស្រី Grace Murray Hopper ដែលជា​បុគ្គល​ដ៏​សំខាន់​មួយ​រូប​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​វិទ្យាសាស្ត្រ​កំព្យូទ័រ​។

ឈុត​សៀវភៅ Secret Coders៖ Robots & Repeats ដោយ Gene Luen Yang និង Mikes Holmes និយាយ​អំពី Eni, Josh and Hopper, ជា​មិត្តភក្តិ ៣​រូប ដែល​ស្រឡាញ់​ការសរសេរ​ភាសា​កំ​ព្យូ​ទ័​រ​។ រូបភាព​ដោយ Macmillan

អ្នក​ស្រី​បាន​ធ្វើ​ពាក្យ «bug» ក្លាយ​ជា​ពាក្យ​មួយ​ដែល​គេ​និយម​ប្រើ​បំផុត​នៅពេល​មាន​បញ្ហា​ជាប់​គាំង​ក្នុង​ការ​ដំណើរការ​កម្មវិធី និង​បាន​បង្កើត​កម្មវិធី​វិភាគ​ពាក្យ​ដំបូង​គេ​ហៅថា compiler។ compiler គឺជា​កម្មវិធី​មួយ​ដែល​បកប្រែ​ពាក្យ និង​លេខ​ទៅជា​ភាសា​ប្រើ​និមិត្ត​សញ្ញា​ចំនួន​២ ដែល​កំព្យូទ័រ​អាច​យល់បាន​។

​ក្នុង​អំឡុង​ពេល​ស្រាវជ្រាវ​ដំបូងៗ​សម្រាប់​សៀវភៅ​ត​ភាគ​នេះ Yang បាន​យល់​ថា «​ការ​សរ​សេរ​ភាសា​កំព្យូទ័រ​ត្រូវ​បាន​ចាត់​ទុក​ជា​ការងារ​របស់​ស្ត្រី​»​។ មនុស្ស​ធ្លាប់​តែ​គិតថា គ្រឿង​បន្លាស់​របស់​កំព្យូទ័រ​ជា​ផ្នែក​ដ៏​សំខាន់​បំផុត​។ ពួកគេ​ហាក់​បី​ដូចជា​មិន​ខ្វល់​អំពី​រឿង software ហើយ​ឲ្យ​ស្ត្រី​ជា​អ្នក​គ្រប់គ្រង​វា​វិញ។ ឥឡូវ​នេះ យើង​បាន​គិត​ខុស​ពី​រឿង​នេះ ប៉ុន្តែ​ជា​លទ្ធផល​គំនិត​ជាច្រើន​ដែល​យើង​គិត​អំពី​វិទ្យាសាស្ត្រ​កំព្យូទ័រ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ត្រី​ដូច​ជា​លោកស្រី Grace Hopper»​។

អ្នក​និពន្ធ​រូបនោះ​ថ្លែង​ថា កីឡា​ករ​បាល់​បោះ Chris Bosh មកពី National Basketball Association បាន​ជម្រុញ​ទឹក​ចិត្ត​ឲ្យ Yang បង្កើត​តួអង្គ Eni ដែល​ជា​មិត្ត​ជិទស្និត​របស់ Hopper​។ «គាត់​គឺជា​មនុស្ស​ម្នាក់​ដែល​រួម​បញ្ចូល​នូវ​ពិភព​នៃ​កីឡា និង​ពិភព​នៃ​​ការអប់រំ​»​។

Yang បាន​ធ្វើជា​គ្រូបង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​កំព្យូទ័រ​ថ្នាក់​វិទ្យាល័យ​អស់​រយៈពេល​១៨​ឆ្នាំ​មក​ហើយ ហើយ​លោក​បាន​ឃើញ​នូវ​ការ​ដាក់​ងារ​ឲ្យ​ក្មេងៗ​ថា ជា​កីឡា​ករ ឬ​ជាម​នុស្ស​ដែល​ងប់​នឹង​ការ​សិក្សា​។ Bosh និង Eni មិន​មែន​ជា​មនុស្ស​ដែល​ងាយ​ឲ្យ​គេ​ដាក់​ងារ​បានទេ​។ ពួក​គេ​មាន​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាច្រើន​។

ជាមួយ​នឹង​សៀវភៅ​ត​ភាគ «Secret Coders» លោក Yang ថ្លែង​ថា លោក​សង្ឃឹម​ថា អ្នក​អាន​នឹង​មាន​ទទួល​បាន​អារម្មណ៍​រំភើប​អំពី​ការ​សរសេរ​កម្មវិធី​កំព្យូទ័រ​ដូច​រូបលោក​ដែរ​។ «​ពេល​ខ្លះ​ការ​សរសេរ​ភាសា​កំព្យូទ័រ​ហាក់​ដូចជា​វេទមន្ត​ដូច្នេះ​ដែរ​។​»

Secret Coders និពន្ធ​ដោយ Gene Luen Yang ដែល​បាន​បង្រៀន​ផ្នែក​វិទ្យាសាស្ត្រ​កំ​ព្យូ​ទ័​រ​អស់​រយៈពេល​១៨​ឆ្នាំ​។ សៀវភៅ​ទី​៤ ក្នុង​បណ្តា​សៀវភៅ​ត​ភាគ​របស់លោក​បានចេញ​កាលពី​ខែតុលា​។ រូបភាព​ដោយ Macmillan

សម្រាប់​តែ​នារី​ប៉ុណ្ណោះ

Reshma Saujani ដែល​បាន​សរសេរ​សៀវភៅ​ថ្មី​មួយ​ក្បាល​មាន​ចំណង​ជើង​ថា «Girls Who Code» សម្រាប់​កុមារ​អាយុ​ចាប់ពី ១០​ឆ្នាំ​ឡើងទៅ​។ វា​បង្ហាញ​ពី​របៀប​ដែល​ថា ការ​សរសេរ​ភាសា​កំព្យូទ័រ​អាចជា​រឿង​មួយ​សប្បាយ និង​មាន​អត្ថ​ប្រយោជន៍។

អ្នក​នាង​ពន្យល់​នូវ​ផ្នត់​គំនិត និង​ពាក្យ​បច្ចេកទេស​គន្លឹះ​តាម​វិធី​មួយ​ដែល​ងាយស្រួល​យល់​។ បន្ថែម​ពីលើ​ការ​គោរព​សរសើរ​ដល់​ស្ត្រី​ដែល​បាន​រក​ឃើញ​នូវ​របក​គំហើញ​សំខាន់ៗ​ក្នុង​វិទ្យាសាស្ត្រ​កំព្យូទ័រ​នោះ Saujani បានរួម​បញ្ចូល​នូវ​បទ​សម្ភាសន៍​ជាមួយ​ស្ត្រី​នានា ដែល​ធ្វើការ​ក្នុង​ផ្នែក​សរសេរ និង ​បង្កើត​គេហទំព័រ និង​កម្មវិធី​លើ​ទូរស័ព្ទ​ដៃ ក៏​ដូច​ជា​ស្ត្រី​ដែល​ជា​អ្នក​ជំនាញ​ក្នុង​វិស័យ​ដូចជា​មនុស្ស​យន្ត ភាពយន្ត​គំនូរ​ចលនា និង​​វិស័យ​បង្កើត​វីដេអូ​ហ្គេម​ផងដែរ​។

AN HOUR OF CODE

មួយ​ម៉ោង​សម្រាប់​សរសេរ Code

អ្នក​អាច​រីករាយ​ជាមួយ​កម្មវិធី Computer Science Education Week (Dec. 4-10) ដោយ​ចូលរួម​ក្នុង​វគ្គ​សរសេរ​ភាសា​កំព្យូទ័រ​។

សិក្ខាសាលា​ច្រើន​ជាង ១​​ សែន​កម្មវិធី​នៅ​ទូទាំង​ពិភពលោក​​ត្រូវបាន​គ្រោងទុក​ដើម្បី​ចូលរួម​លើក​កម្ពស់​ដល់​វគ្គ «Hour of Coding» សម្រាប់​សិស្ស​គ្រប់​ទីកន្លែង​។

សូម​ចូល​ទៅ​កាន់​គេហទំព័រ hourofcode.com/us/learn សម្រាប់​វីដេអូ​បង្រៀន​អំពី​វគ្គ Hour of Code (​មាន ៤៥​ភាសា សម្រាប់​ជ្រើស​រើស​) និង​ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​ដែល​នៅ​ជិត​អ្នក​ផងដែរ​៕​

Abby Mcganney Nolan

The Washington Post