Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Pi Pay បន្ត​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស

Content image - Phnom Penh Post

Pi Pay បន្ត​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស

កម្ម​វិធី Pi Pay ដែល​ជា​កម្មវិធី​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាស​ប្រាក់ និង​ជា​កាបូប​លុយ​អេឡិច​ត្រូនិក​ចល័ត ឈាន​មុខ​គេ​នៅ​កម្ពុជា ទទួល​បាន​ការ​ពេញ​និយម​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ដំបូង រហូត​មក​ដល់​ពេល​នេះ បន្ទាប់​ពី​ប្រតិបត្តិការ​បាន​ត្រឹម​តែ​ ២​ ខែ​ប៉ុណ្ណោះ ដែល​ក្នុង​រយៈពេល​នោះ​កម្មវិធី​នេះ​បាន​ធ្វើ​ប្រតិ​បត្ដិការ​ប្រាក់​ឌីជីថល​ជាង ៥​ លាន​ដុល្លារ​។

ភាព​ល្បីល្បាញ​របស់​អាជីវ​កម្ម​ ដែល​បាន​ចុះ​ឈ្មោះ​ទៅ​លើ​ប្រព័ន្ធ និង​ភាព​ងាយស្រួល​របស់ Pi Pay បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ក្នុង​ការ​បង់​ប្រាក់​លើ​ការ​ទិញ​ទំនិញ​របស់​ពួកគេ​ បាន​ធ្វើ​ឲ្យ Pi Pay ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​ចំនួន ៧០,០០០ ​នាក់ ចាប់​តាំង​ពី​កម្មវីធី​នេះ​បាន​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ដំបូង​បង្អស់ ទោះបី​ពេល​នោះ​វា​នៅ​ក្នុង​ដំណាក់​កាល​សាក​ល្បង​ក៏ដោយ​។

លោក Tomas Pokorny នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Pi Pay បាន​និយាយ​ថា​ ៖ «​យើង​ពិត​ជាមាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​ចំនួន​មនុស្ស​ដែល​បាន​ជឿ​ជាក់ Pi Pay គ្រប់គ្រាន់​ដែល​ពួក​គាត់​សម្រេច​ចិត្ត​ទាញ​យក​កម្មវិធី​របស់​យើង​ដាក់​បញ្ចូល​ទឹក​ប្រាក់​ទៅក្នុង​កាបូប​អេឡិច​ត្រូនិក​របស់​ពួកគេ​ហើយ​ដែល​សំខាន់​ជាង​គេ​បំផុត​នោះ គឺ​ការ​ប្រើប្រាស់ Pi Pay ក្នុង​ការ​ទូទាត់​ប្រាក់​ជាមួយ​អាជីវករ​ដែល​ពួក​គេ​ចូល​ចិត្ត»។

លោក​បាន​បន្ថែម​ថា​ ៖ «​មើល​ទៅ​យើង​កំពុង​តែ​ឈាន​ទៅ​រក​ចំនួន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់​កម្ម​វីធី​នេះ​លើសពី​ចំនួន ២០០,០០០ ​នាក់​មុន​ដំណាច់​ឆ្នាំ​នេះ ហើយ​ពួក​យើង​ពិតជា​មាន​ភាព​រំភើប​ណាស់​ ដែល​មាន​មនុស្ស​ជាច្រើន​នាក់ ប្រើប្រាស់​កម្មវិធី​របស់​យើង​។ ជោគជ័យ​ទាំង​នេះ គឺ​គ្រាន់​តែ​ជា​ការ​ចាប់​ផ្ដើម​របស់ Pi Pay ខណៈ​ដែល​យើង​បន្ត​លូត​លាស់​បន្ថែម​ទៀត ហើយ​យើង​នឹង​មាន​សេចក្តី​ជូន​ដំណឹង​ដ៏​គួរ​ឲ្យ​រំភើប​មួយ​ចំនួន​នា​ពេល​ឆាប់ៗ​នេះ​»​។

ប្រជាប្រិយ​ភាព​កម្រិត​នេះ​នៅ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​តែ​មាន​អ្នក​លក់​ដូរ​ជាង ២៥០​ កន្លែង​ នៅ​ទូទាំង​រាជធានី​ភ្នំពេញ បាន​ផ្តល់​ជូន​នូវ​ការបញ្ចុះ​តម្លៃ​ដល់​អ្នក​ប្រើ​ប្រាស់​រហូត​ដល់ ៥០​ ភាគរយ​លើ​អាហារ ភេសជ្ជៈ សំបុត្រ​កុន កាត់​សក់ វ៉ែនតា ស្ប៉ា សម្លៀក​បំពាក់ ថ្នាំ​ពេទ្យ និង ​អ្វីៗ​ស្ទើរ​តែ​គ្រប់​បែប​យ៉ាង​ដែល​ជា​តម្រូវ​របស់​អតិថិជន​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន Pi Pay បាន​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ​នៅ​ក្នុង​សហគមន៍​អាជីវកម្ម និង​ហិរញ្ញវត្ថុ​នៅ​រាជធានី​ភ្នំពេញ ការ​ធ្វើ​សមាហរណកម្ម​បន្ថែម​ទៀត​ជាមួយ​សេវាកម្ម​ផ្សេងៗ ដូចជា ​ការ​ទិញ​អី​វ៉ាន់​អន​ឡាញ និង​ការ​ប្រើប្រាស់​បាន​នៅ​ក្នុង​ផ្សារ​ទំនើបៗ គឺ​កំពុង​តែ​ជិត​មក​ដល់​ហើយ។

ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា បន្ត​ឱប​ក្រសោប​នូវ​អត្ថ​ប្រយោជន៍​នៃ​ជីវិត​ដែល​មិន​ចាំបាច់​ប្រើ​ប្រាស់​សាច់​ប្រាក់ Pi Pay មាន​ការ​ប្តេជ្ញា​ដើម្បី​ធានា​នូវ​សេវាកម្ម ដែល​អាច​ទុក​ចិត្ត​បាន​ជា​ទីបំផុត ដែល​មាន​ភាព​ងាយ​ស្រួល និង​ មាន​ភាព​ប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ស្អិត​ល្មួត​សម្រាប់​អ្នក​ប្រើ​ប្រាស់ និង​អាជីវករ​៕

0

Comments

Please, login or register to post a comment