ភ្នំពេញ ប៉ុស្ដិ៍ | ​សាមគ្គី​រស់​បែកបាក់​ស្លាប់​

សាមគ្គី​រស់​បែកបាក់​ស្លាប់​

វិភាគសង្គម

កាលបរិច្ឆេទផ្សាយ:
០៣ វិច្ឆិកា ២០១៦ | ១១:០៤

ប្រធានបទផ្សេងៗ

មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ខ្មែរ​ពេល​នៅ​និយាយ​រក​គ្នា​ក្រោយ​បង្កើត​វប្បធម៌​សន្ទនា។

មក​ដល់​ពេល​នេះ តើ​នរណា​ដែល​មិន​ទាន់​ដឹង​ថា​សាមគ្គី​រស់​បែកបាក់​ស្លាប់? មនុស្ស​សឹង​តែ​គ្រប់​គ្នា​ធ្លាប់​ឮ​ពាក្យ​ស្លោក​នេះ​តាំងពី​នៅ​រៀន​ថ្នាក់​បឋម​សិក្សា​ម្ល៉េះ។ ពាក្យ​ប្រដៅ​ស្រដៀង​នេះ​គឺ​ចង្កឹះ​មួយ​កាច់​បាក់ ចង្កឹះ​មួយ​បាច់​កាច់​មិន​បាក់។ ត្រឹម​តែ​និយាយ​ប្រដៅ​គេ​ឲ្យ​សាមគ្គី​គឺ​ងាយ​ណាស់​ប៉ុន្ដែ​ពេល​អនុវត្ដ​ទើប​លំបាក​។ លំបាក​នៅ​ត្រង់​ថា​តើ​ធ្វើ​ដូច​ម្ដេច​ទៅ​ដើម្បី​សាមគ្គី​គ្នា​បាន? តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ប្រមូល​គ្នា​មក​ចង​ផ្អោប​ជា​បាច់​ដូច​ចង្កឹះ​បាន? ឈើ​ដែល​យក​មក​ធ្វើ​ចង្កឹះ​ត្រូវ​បាន​សកស្អាត​ប្រហាក់​ប្រហែល​គ្នា​ទើប​ពេល​យើង​ប្រមូល​វា​មក វា​ក្លាយ​ជា​បាច់​ចង្កឹះ​ដែល​កាច់​ដោយ​ដៃ​ទទេ​មិន​បាក់​។ ទោះបី​ជា​ពេល​ខ្លះ​មាន​ចង្កឹះ​ដែល​មិន​ត្រូវ​ខ្នាត​ ឬ​វៀច​បន្ដិច​តែ​វា​ក៏​មិន​មែន​វៀច​ខុស​គេ​ខុស​ឯង​ដែរ​ដូច្នេះ​ហើយ​ទើប​មិន​ជា​ការ​លំបាក​ឡើយ​ក្នុង​ការ​ប្រមូល​ចង្កឹះ​មក​ចងផ្អោប​គ្នា​គឺ​វា​មិន​ចេះ​តវ៉ា​មិន​ចេះ​ធាក់​ប៉ែង​ជើង​គ្នា​ឡើយ​ពេល​ដែល​យើង​យក​វា​មក​ចង​បាច់។ ចុះ​ចំណែក​មនុស្ស​វិញ?​ តើ​យើង​អាច​ប្រមូល​មនុស្ស​គ្រប់​ប្រភេទ​ដោយ​មិន​បាន​តម្រង់​ជា​មុន​ឲ្យ​មក​នៅ​ជុំគ្នា​ដោយ​សុខ​សាន្ដ​បាន​ដែរ​ឬ​ទេ?

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com