ពាក្យថា «អំពើប្រល័យពូជសាសន៍» កំពុងត្រូវបានគេនិយាយច្រើនឡើងៗដោយសំដៅទៅដល់ការប្រព្រឹត្តដ៏ឃោរឃៅពីសំណាក់រដ្ឋាភិបាលរបស់មីយ៉ាន់ម៉ាទៅលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ហើយវាអាចមិនមែនជារឿងចម្លែកនោះទេដែលគេនិយាយដូច្នេះប្រសិនបើប្រទេសជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដទៃទៀត នៅតែស្ងាត់ឈឹងលើបញ្ហានេះនោះ។
មានរបាយការណ៍ជាច្រើនដែលបានរៀបរាប់លម្អិតអំពីអំពើដ៏ឃោរឃៅដែលបានកើតឡើងនៅទីនោះដែលមានរួមទាំងការវិភាគរបស់អង្គការសហប្រជាជាតិអង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផងដែរ។ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកំពុងរីករាលដាល ការបោសសម្អាតជនជាតិភាគតិចកំពុងកើតឡើង តើវាមិនមែនជាអំពើប្រល័យពូជសាសន៍ទេឬ?
របាយការណ៍ទាំងនោះបានរាយការណ៍អំពីការដុតបំផ្លាញផ្ទះសំបែង ការធ្វើទារុណកម្ម ការចាប់រំលោភ និងការសម្លាប់រង្គាល។ ភូមិស្រុករបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់រយត្រូវបានដុតបំផ្លាញ។ ជនជាតិរ៉ូហ៊ីងហ៉ានៅតែរស់នៅក្នុងប្រទេសដែលត្រូវបានគេគំរាមកំហែងជាប្រចាំ។ ប្រទេសមីយ៉ាន់ម៉ាចង់ឱ្យប្រទេសបង់ក្លាដែសកាត់ផ្តាច់ការផ្គត់ផ្គង់ស្បៀងអាហារដល់ជនភៀសខ្លួនជាង ៦០០០ នាក់ដែលកំពុងជាប់គាំងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំង ២។
លោកស្រី Yanghee Lee អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានថ្លែងជាច្រើនលើកច្រើនសាមកហើយថាស្ថានភាពនេះជាសញ្ញានៃ «អំពើប្រល័យពូជសាសន៍»។
លោកស្រីមានអារម្មណ៍ថា វាពិបាកនឹងនិយាយថា ជាអំពើប្រល័យពូជសាសន៍ជាក់លាក់ ប៉ុន្តែលោកស្រីលើកឡើងថា៖ «យើងកំពុងមើលឃើញសញ្ញានេះហើយវាកំពុងតែវិវឌ្ឍឡើង»។
ការប្រុងប្រយ័ត្នរបស់លោកស្រីក្នុងការប្រើពាក្យនេះគឺមិនអាចយល់បានទេ។ បញ្ហានេះត្រូវតែយកទៅដាក់ពីមុខសហគមន៍អន្តរជាតិឲ្យពិចារណា។ ទោះបីជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះពិភពលោកអាចបន្តនីតិវិធីតាមប្រភេទតុលាការផ្សេងៗគ្នា។
វេទិកាបើកចំហគួរតែត្រូវបានរៀបចំឡើងជាមួយអ្នកដែលពាក់ព័ន្ធនៅក្នុងវិបត្តិនេះរួមទាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងពួកយោធាផងដែរដើម្បីឲ្យពួកគេមានឱកាសពន្យល់ និងបង្ហាញអំពីតួនាទីរបស់ពួកគេ និងចែករំលែកការអង្កេតរបស់ពួកគេ ហើយអាស៊ាន គឺជាភ្នាក់ងារដ៏សំខាន់មួយក្នុងការរៀបចំវេទិកាបែបនេះ។ រហូតមកដល់ពេលនេះប្លុកអាស៊ានហាក់បានការពារប្រទេសមីយ៉ាន់ម៉ាដែលជាសមាជិកអាស៊ានមួយដែរនោះដោយបានបដិសេធមិនធ្វើការថ្កោលទោសចំពោះការវាយប្រហារនេះផ្ទុយមកវិញគេគ្រាន់តែសម្តែងការព្រួយបារម្ភតាមរយៈពាក្យសម្តីការទូតតិចតួចប៉ុណ្ណោះ។
ស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនទៅៗ
លោកស្រី អ៊ុងសាន ស៊ូជី ដែលជាប្រធានរដ្ឋដ៏សំខាន់មួយរូបនោះបានតែងតាំងលោកស្រី Surakiart Sathirathai ដែលជាអតីតរដ្ឋមន្ត្រីការបរទេសថៃ ឲ្យផ្តល់ប្រឹក្សាដល់លោកស្រីអំពីរបៀបអនុវត្តអនុសាសន៍ដែលធ្វើឡើងដោយបេសកកម្មរ៉ាក់ឃីន (Rakhine) ដែលដឹកនាំដោយលោកកូហ្វីអាណាន់ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិដែលអនុសាសន៍នោះត្រូវបានលោកស្រីមិនអើពើជាយូរមកហើយ។
ដោយសារតែភាពស្មុគស្មាញនៃវិបត្ដិនេះមនុស្សគ្រប់គ្នាអាចទទួលស្គាល់បានថា លោកស្រី Surakiart ច្បាស់ជាប្រឈមមុខនឹងការងារមួយដ៏លំបាកមិនខាន។ វាមានការលំបាកក្នុងការឈានទៅដល់ដំណោះស្រាយមួយដែលមានការពេញចិត្ត ហើយវាអាចសម្រេចទៅបានលុះត្រាតែភាគីពាក់ព័ន្ធទាំងអស់ចូលមកអង្គុយចរចាជាមួយគ្នា និងស្តាប់ទស្សនៈផ្ទុយគ្នាទៅវិញទៅមកដោយបើកចំហ។
កិច្ចខិតខំប្រឹងប្រែងពីអន្តរជាតិដើម្បីដាក់សម្ពាធដល់លោកស្រី អ៊ុងសាន ស៊ូជី ដើម្បីឲ្យបញ្ចប់នូវអំពើឃោរឃៅនេះគឺមិនមានប្រសិទ្ធភាពនោះទេ ហើយអាស៊ានក៏មិនមានការទទូចសុំអ្វីដែរ ដោយគិតដល់បញ្ហាមុខមាត់។ វិធីសាស្ត្រថ្មីគឺត្រូវការចាំបាច់បំផុតដើម្បីជួយសង្គ្រោះដល់ជនជាតិរ៉ូហ៊ីងយ៉ាហើយអាស៊ានអាចដើរតួនាទីឈានមុខគេក្នុងការជួយកាត់បន្ថយគម្លាត និងដើម្បីសម្របសម្រួល ការឆ្លើយតបពីអន្តរជាតិ ហើយវាគួរតែត្រូវបានចាប់ផ្តើមភ្លាមៗ៕ NS
កាសែត The nation