ភ្នំពេញៈ បុរស​ជាប់​ចោទ​ម្នាក់​ដែល​ត្រូវ​សាលា​ឧទ្ធរណ៍​ផ្តន្ទាទោស​ ២៥ ​ឆ្នាំ​ពាក់ព័ន្ធ​បាញ់​សម្លាប់​អតីត​ប្រពន្ធ​របស់​ខ្លួន​ហើយ​បាន​ប្តឹង​សារទុក្ខ​នឹង​ទណ្ឌកម្ម​ទោស​នេះ នៅថ្ងៃ​ទី​ ៣ ​មករា​នេះ​ត្រូ​វតុ​លាការ​កំពូល​ហៅ​មក​ជំនុំ​ជម្រះ។​

ជន​ជាប់​ចោទ​​ឈ្មោះ​ តូ​ វីសែល ​អាយុ​ ២៧​​ ឆ្នាំ ​ឯ​នារី​រងគ្រោះ​ឈ្មោះ​រស្មី ​ស្រី​ខួច​មាន​កូន​ស្រី​ម្នាក់​អាយុ​ ៦ ​ឆ្នាំ​រស់​នៅ​ភូមិ​ត្រពាំងព្រីង​ ស្រុក​-​ខេត្ត​ ស្ទឹងត្រែង​។

លោក​ស្រី​ចៅក្រម​គិម សត្ថាវី​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​អាន​អង្គហេតុ​ថា​ បុរស​ជាប់​ចោទ​ឈ្មោះ​ តូ​ វីសែល​ បាន​លែងលះ​ជា​មួយ​ប្រពន្ធ​ហើយ ​ហើយ​នៅថ្ងៃ​កើត​ហេតុ​ទី ​១០ ​ខែ​ មិនា ​ឆ្នាំ​ ២​០​១​៥​ បុរស​ជាប់​ចោទ​បាន​មក​ពី​ខេត្ត​ រតនគីរី ​មក​ខេត្ត​ ស្ទឹងត្រែង​។​ ពេល​មក​ដល់​ឃើញ​អតីត​ប្រពន្ធ​កំពុង​និយាយ​ទូរស័ព្ទ​ជាមួយ​បុរស​ផ្សេង​ក៏​មាន​ចិត្ត​ខឹង​ហើយ​បាញ់​សម្លាប់​តែ​ម្តង​។​

សំណុំ​រឿ​ង​នេះ ​ត្រូវ​សាលា​ដំបូង​ខេត្ត ​ស្ទឹងត្រែង ​ផ្តន្ទាទោស​ដាក់​ពន្ធនាគា​រ​ ១​ ជីវិ​ត​ ប៉ុន្តែ​បុរស​ជាប់​ចោទ​មិន​សុខ​ចិត្ត​ប្តឹង​មក​សាលាឧ​ទ្ធរណ៍​ ​ហើយ​ត្រូវ​សាលា​ឧទ្ធរណ៍​បន្ថយ​ទោស​​មក​នៅ​ត្រឹម​ ២៥ ​ឆ្នាំ​៕