Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន ​ជា​ដើមចម​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​ជ្រីវជ្រួញ

Content image - Phnom Penh Post
ស្ករ​ដែល​លាក់ខ្លួន​ក្នុង​ភេសជ្ជៈ និង​អាហារ​អាច​ជា​ដើមចម​នាំ​ឲ្យ​អ្នក​ឆាប់ចាស់​​។

ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន ​ជា​ដើមចម​ធ្វើ​ឲ្យ​ស្បែក​ឆាប់​ចាស់​ជ្រីវជ្រួញ

ក្រុងញូវយ៉ក: ក្រុម​អ្នកជំនាញ​មកពី​ក្រុមហ៊ុន​កែសម្ផស្ស​អាមេរិក Amino Genesis បាន​រកឃើញ​ថា ស្ករ​គឺជា​ដើមចម​ចម្បង​ដែល​ធ្វើឲ្យ​ឆាប់​ចាស់។

វ័យ​ជរា​គ្មាន​នរណា​ចៀស​ផុត តែ​គ្មាន​នរណា​ម្នាក់​ចង់​ខ្វល់ខ្វាយ​ពីបញ្ហា​នេះ​ឡើយ។ ដូច្នេះ អស់​រយៈពេល​ជាច្រើន​សតវត្សរ៍ ក្រុម​អ្នកវិទ្យាសាស្ដ្រ​កំពុង​ធ្វើការ​តាមដាន​ពី​មូលហេតុ​អូសទាញ​វ័យ​កាន់តែ​ជរា​នេះ។

យ៉ាងណាមិញ ការចាស់​ជ្រីវជ្រួញ​កកើត​ឡើង​ពីការ​រស់នៅ​គ្មាន​សុខុមាល​ភាព ម៉ូលេគុល​ចង្រៃ និង​ជាតិពុល​ផ្សេង។

ពេលនេះ ក្រុម​អ្នកវិទ្យាសាស្ដ្រ បាន​អះអាង​ថា ការ​ចម្រើន​វ័យ​កាន់តែ​ចាស់​ចាប់ផ្ដើម​ពីការ​បំផ្លិច​បំផ្លាញ​ពពួក​ប្រូតេអ៊ីន និង​បង្ក​ប្រតិកម្ម​ផ្ដេសផ្ដាស​ក្នុង​កោសិកា​ដែល​នៅ​សល់​តែ​ជាតិ​ស្ករ​ប៉ុណ្ណោះ។

ការវិវត្ដ​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​ម៉ូលេគុល​ប្រូតេអ៊ីន​ស្ករ ដែល​ហៅ​ថា គ្លី​ខេន​សិន។ ម៉ូលេគុល​ស្ករ​ក្នុង​រាងកាយ​បាន​បំផ្លាញ​ទំនាក់​ទំនង​ក្នុង​ប្រូតេអ៊ីន រួមទាំង​តេលីកា ហើយ​ប្រូតេអ៊ីន​ត្រូវបាន​បំបែក​រូបរាង និង​ផលិត​ជាតិពុល​ដែល​រំខាន​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។

ខូលឡាហ្គេន ជា​ប្រូតេអ៊ីន​ដែល​ធ្វើ​ឲ្យ​ស្បែក​រលោង និង​មាន​សំណើម តែ​ងាយ​ចាញ់​ជាតិ​ស្ករ​គ្លីខេនសិន។

ផលប៉ះពាល់​ពី​ដំណើរ​ប្រតិកម្ម​នេះ​ធ្វើឲ្យ​រំលេច​នូវ​ស្នាម​ជ្រីវជ្រួញ ហើម និង​ស្បែក​ចេញ​ពណ៌​ស្រអាប់។

គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​បង្ហាញ​ថា ទាំង​មនុស្ស​ពេញវ័យ និង​កុមារ​គួរ​កាត់បន្ថយ​ការប្រើប្រាស់​មក​ត្រឹម ២៥ ក្រាម (ប្រមាណ ៦ ស្លាបព្រា​កាហ្វេ) រៀងរាល់​ថ្ងៃ៕HR

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ