Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង ​អាច​សង្គ្រោះ​ការ​ចងចាំ​ ចំពោះ​មនុស្ស​ចំណាស់

Content image - Phnom Penh Post
មនុស្ស​ចាស់ដែលបរិភោគ​សាលាដ ឬ​ខាត់ណា អាច​ទទួលប្រយោជន៍​ការ​ចងចាំ​​។​

ការ​ញ៉ាំ​បន្លែ​ស្លឹក​បៃតង ​អាច​សង្គ្រោះ​ការ​ចងចាំ​ ចំពោះ​មនុស្ស​ចំណាស់

ក្រុងម៉ៃអាមី: ការ​ទទួល​ទាន​បន្លៃ​ស្លឹក​បៃតង​ម្ដង​ក្នុង​មួយថ្ងៃ​អាច​សង្គ្រោះ​ការ​បាត់បង់​អង្គ​ចងចាំ​ពេល​វ័យ​កាន់​តែ​ជ្រេ​និង​រក្សា​ខួរក្បាល​ក្នុង​យុវភាព។

ភាពខុសប្លែក​គ្នា​ដែល​ត្រូវ​បាន​រក​ឃើញ​រវាង​មនុស្ស​ចាស់​ដែល​ទទួល​ទាន​បន្លែ​ស្លឹក​បៃតង និង​អ្នក​ដែល​មិន​ចូល​ចិត្ដ​បន្លែ​នេះ បាន​បង្ហាញ​លទ្ធផល​គួរ​ភ្ញាក់ផ្អើល នោះ​គឺ​ក្មេង​ជាង​វ័យ​រហូត​ដល់ ១១ ឆ្នាំ។នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ Neurology។

ខណៈ​ការស្រាវជ្រាវ​ពឹង​អាស្រ័យ​លើ​ការ​ឆ្លើយតប​ចំពោះ​ការ​ស្ទង់មតិ ដោយ​មិន​បាន​ផោ្ដត​សំខាន់​លើ​ការ​ប៉ះពាល់​របស់​វា ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា វា​បាន​ផ្ដល់​នូវ​ភ័ស្ដុតាង​បន្ថែម​អំពី​ទំនាក់​ទំនង​រវាង​ការ​ទទួល​ទាន​ប្រកប​ដោយ​សុខុមាលភាព និង​វ័យ​ជរា​ដ៏​មាំទាំ។

អ្នកនិពន្ធ​ការសិក្សា Martha Clare Morris មក​ពី​សាកល​វិទ្យាល័យ​មជ្ឈមណ្ឌល​វេជ្ជសាស្ដ្រ ក្នុង​ក្រុង​ស៊ីកាហ្គោ បាន​និយាយ​ថា៖ «ការ​ទទួល​ទាន​បន្លែ​ស្លឹក​បៃតង​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាច​ជា​វិធី​បង្កើន​សុខុមាលភាព​ខួរក្បាល​ងាយ»។

ការសិក្សា​បាន​តាម​ដាន​លើ​មនុស្ស ៩៦០ នាក់​អាយុ​មធ្យម ៨១ ឆ្នាំ ក្នុង​រយៈពេល ៥ ឆ្នាំ។ អ្នក​ចូលរួម​បាន​បំពេញ​នូវ​ទម្រង់​សំណួរ​ដែល​បាន​សួរថា​តើ​ពួកគេ​ទទួល​ទាន​បន្លែ ដូចជា ខាត់ណា និង​សាលាដ​ជា​ដើម​ញឹកញាប់​ប៉ុនណា?

ពួកគេ​ក៏ត្រូវ​បាន​ធ្វើ​តេស្ដ​អំពី​ការគិត និង​ការ​ចងចាំ​រាល់​ឆ្នាំ​ផងដែរ។ អ្នក​ដែល​ទទួល​បន្លែ​ស្លឹក​បៃតង​យ៉ាង​តិច​ម្ដង​ក្នុង​មួយថ្ងៃ បាន​កាត់​បន្ថយ​អត្រា​ធ្លាក់​ចុះ​នៃ​ការ​ចងចាំ និង​ជំនាញ​គិត​ពិចារណា​ជាង​អ្នក​ដែល​មិន​បរិភោគ​សោះ​ឬ​ហូប​តិចតួច»៕

0

Comments

Please, login or register to post a comment