Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ថៃ​ព្រមាន​អ្នក​ជំងឺ​ចំនួន ៤ ប្រភេទ កុំ​ទទួល​ទាន​ផ្លែ​ទុរេន​ច្រើន​ហួស​កំណត់

Content image - Phnom Penh Post
រដូវ​ទុរេន​នៅថៃ ធ្វើ​ឲ្យ​អ្នកជំនាញ​ចេញ​សារ​ទូន្មាន​ពី​បញ្ហា​សុខភាព​​។

ថៃ​ព្រមាន​អ្នក​ជំងឺ​ចំនួន ៤ ប្រភេទ កុំ​ទទួល​ទាន​ផ្លែ​ទុរេន​ច្រើន​ហួស​កំណត់

ក្រុងបាងកក: រដូវ​ផ្លែ​ទុរេន​កំពុង​ពេញ​ដៃ តែអ្នក​ដែល​ស្រឡាញ់​សុខភាព​ប្រហែល​ជាត្រូវ​គិត​ម្ដង​ទៀត​ថា តើ​គួរ​បន្ដ​ទទួល​ទាន​ច្រើន​លើស​លប់ ឬក៏​ត្រូវ​ផ្អាក?

អគ្គនាយក​នៃ​នាយកដ្ឋាន​សុខភាព វេជ្ជបណ្ឌិត វ៉ាឈីរ៉ា ផេង​ចាន់ បាន​និយាយ​ថា ទុរេន​ជា​ផ្លែឈើ​ដែល​ផ្ដល់​វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន ហើយក៏​ជា​ប្រភព​សារធាតុ​កាបូន​អ៊ីដ្រាត​ផងដែរ។

ប៉ុន្ដែ​អ្នកជំងឺ​ក្រលៀន ទឹក​នោមផ្អែម លើស​ឈាម និង​ត្បៀត​សរសៃ​ឈាម​បេះដូង គួរតែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការទទួល​ទាន​ផ្លែ​ទុរេន​ច្រើន ដោយសារ​វាអាច​ប៉ះពាល់​ដល់​សុខភាព។

អ្នកជំងឺ​ខាងលើ​មិនគួរ​ទទួល​ទាន​ទុរេន​ច្រើន​ទេពី​ព្រោះ​ផ្លែឈើ​នេះ​ផ្ទុក​នូវ​ម្សៅ និង​ស្ករ​ខ្ពស់។ អ្នកជំងឺ​ត្រូវ​បាន​ណែនាំ​កុំ​ទទួល​ទាន​ឲ្យ​លើស​មួយ​ឆ្អែត​ល្មម​ក្នុង​មួយថ្ងៃ ដោយសារ​ទុរេន​សម្បូរ​ជាតិ​ប៉ូតាស្យូម និង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នកជំងឺ​ក្រលៀន ខណៈ​ប៉ូតាស្យូម​រំខាន​ដល់​ចង្វាក់​បេះដូង។

មិនគួរ​ទទួល​ទាន​ទុរេន​អម​ដោយ​គ្រឿង​ស្រវឹង ពីព្រោះ​វា​នឹង​បង្កើន​កម្ដៅ​ក្នុង​រាងកាយ និង​ហានិភ័យ​គ្រោះថ្នាក់​ដល់​អាយុជីវិត​ពីការ​បាត់បង់​ជាតិ​ទឹក ហើយ​វា​អាច​បង្កើន​ជាតិ​ស្ករ​ក្នុង​ឈាម។

ទោះ​បីជា​វាមាន​រសជាតិ​ឆ្ងាញ់​ក៏ពិត​មែន តែ​នាយក​ការិយាល័យ​ផ្នែក​ជីវជាតិ​ចំណី​អាហារ​វេជ្ជបណ្ឌិត ណាផាផាន់ វីរីយូត​សាហា​គុល បាន​ព្រមាន​ថា សាធារណជន​មិនគួរ​ទទួល​ទាន​បង្អែម ឬ​បាយ (ដំណើប) និង​ជាតិ​ម្សៅ​ច្រើន​ពេក​នោះទេ បើ​មាន​វត្ដមាន​ទុរេន​ក្នុង​របប​អាហារ​នោះ៕

0

Comments

Please, login or register to post a comment