Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - នារី​មើល​កុន​សិច​ច្រើន​ពេក​ ក៏ជួប​វិបត្តិ​ដូច​បុរស​ដែរ

Content image - Phnom Penh Post
ស្ត្រី​ដែល​ងប់ងុល​នឹង​កុន​សិច​អាច​ប្រឈម​បញ្ហា​ផ្លូវ​ភេទ​ជាមួយ​ដៃគូ​​ក្នុង​ជីវិត​លើ​គ្រែ​ជាក់ស្ដែង​។

នារី​មើល​កុន​សិច​ច្រើន​ពេក​ ក៏ជួប​វិបត្តិ​ដូច​បុរស​ដែរ

យើង​តែង​ឮតៗ​គ្នា​ពី​ផលអវិជ្ជមាន​នៃការ​ញៀន​មើល​រឿង​សិច​ចំពោះ​បុរស ដូចជា​ពិបាក​សម្រេច​កិច្ច​ពេល​រួមភេទ​ជាមួយ​ដៃគូ ព្រោះ​ការប្រើ​ដៃ ឬ​ឧបករណ៍​រឹប​លិង្គ​តឹង​ពេក ធ្វើ​ឲ្យការ​រួមភេទ​តាម​ទ្វារមាស​ហាក់​មាន​សភាព​ធូររ​លុង) ជាដើម។

ប៉ុន្តែ​គ្មាន​ការស្រាវជ្រាវ​ណា​បញ្ជាក់​ពីភាព​ខុសប្លែក​គ្នា​រវាង​បុរស និង​ស្ដ្រី​ដែល​ញៀន​នឹង​មើល​រឿង​សិច​ឡើយ។ នេះ​ទំនង​ថា ស្ដ្រី​មិន​មើល​កុនសិច​ច្រើន​ដូច​បុរស​ឡើយ។

ការសិក្សា​បែប​វិទ្យាសាស្ដ្រ

ការសិក្សា​ថ្មី​មួយ​ពី​សាកលវិទ្យាល័យ​ញូវប្រ៊ុនវីច បាន​ធ្វើការ​ស្ទង់មតិ​មនុស្ស​ពេញវ័យ​ជាង ១ ពាន់​នាក់ ដែល ២ ភាគ ៣ ជា​ស្ដ្រី និង​បាន​រកឃើញ​ថា ការមើល​កុនសិច​បាន​ជះ​ឥទ្ធិពល​ដ៏គួរ​ឲ្យ​បារម្ភ​ចំពោះ​ស្ដ្រី។

លទ្ធផល​នៃការ​ស៊ើបអង្កេត​បាន​បង្ហាញ​ថា អ្នក​ដែល​បន្ដ​ទស្សនា​ភាពយន្ដ​សិច​អាច​ប្រឈម​នឹង​បញ្ហា​ផ្លូវភេទ​ខ្លះៗ និង​ត្រូវការ​សិច​ដូច​ទៅ​នឹង​អ្វីដែល​ខ្លួន​បាន​មើល​ផងដែរ។

ខ្វះ​ជំនឿ​ចិ​ត្ដ​ចំពោះ​ផ្លូវភេទ

ស្ដ្រី​ក៏ជួប​វិបត្ដិ​ខ្វះ​ជំនឿ​ចិត្ដ​លើ​បញ្ហា​ផ្លូវភេទ​ដែរ។ នៅ​ពេល​យោនី​តារា​សិច​ដែល​បង្ហាញ​លើ​អេក្រង់ រមែង​តែង​មាន​សភាព​ស្អាត និង​រលោង​ត្រងោល វា​ប្រាកដ​ជាធ្វើ​ឲ្យស្ដ្រី​កំពុង​មើល​មាន​អារម្មណ៍​ខ្វះ​ជំនឿ​ចិត្ដ​លើ​របស់​ពិត​ខ្លួនឯង​ពេល​ពួកគេ​ក្រឡេក​មើល​ក្រោម និង​ឃើញ​រូបភាព​មិនសម​បំណង។

នៅក្នុង​ជីវិត​ពិត ក្លែប​ប្រដាប់​ភេទ​របស់​ស្ដ្រី​មិនមែន​មើល​មិន​ឃើញ លិង្គ​កម្រ​មាន​ទំហំ​យក្ស សិច​មិន​ប្រើពេល​រហូត​ដល់​រាប់​ឆ្នាំ​ឡើយ ហើយការ​សម្រេច​កាម​ត្រូវការ​កិច្ចខិតខំ​បន្ដិច។

Content image - Phnom Penh Post
រូបភាព​ក្នុង​វីដេអូសិច​មិន​ស្ដែង​ពីជីវិត​លើ​គ្រែ​ពិត​ប្រាកដ​នោះឡើយ​​។

ចំពោះ​បុរស ការ​ស៊កដាក់​ដក​មិនចំ​ចំណុច​សិរ មិន​ទំនង​ជា​សកម្មភាព​រំជើប​រំជួល​នោះទេ។ ស្ដ្រី​មិន​ប្រើ​ម្រាមដៃ​ដែល​មាន​ក្រចក​វែងៗ​លូកលាន់​គ្នា​ឡើយ។ ការរួម​ភេទ​តាម​រន្ធគូទ​ទាមទារ​ឲ្យប្រើ​ប្រេង​រំអិល​ជំនួយ។ ពេល​ប្រតិបត្តិការ វា​អាច​បង្កើត​ជា​សំឡេង និង​ភាព​ញ័រ​រញ្ជួយ គួរ​ឲ្យ​រំខាន​ដែរ។

ក្ដី​រំពឹង​ខ្ពស់​ជ្រុល​ពី​សិច

ការស្រាវជ្រាវ​បាន​បង្ហាញ​ថា ស្ដ្រី​មាន​អារម្មណ៍​អស់​សង្ឃឹម​ចំពោះ​សិច​ក្នុង​ជីវិត​ពិត ខណៈ​សិច​ក្នុង​រឿងកុន ឃើញ​តួ​ប្រុស​ប្រតិបត្តិការ​បាន​យូរ​ជាង​ធម្មតា ហើយ​ស្ដ្រី​ក្នុង​កុនសិច​ងាយ​នឹង​ដល់​ត្រើយ ដែល​ធាតុពិត​វាមិន​ដូច្នោះ​ឡើយ។

ការ​ទស្សនា​កុនសិច​បង្កើតជា​ក្ដី​រំពឹង​ខ្ពស់​ពីជីវិត​សិច​ពិតប្រាកដ​លើ​ការ​ប្រតិបត្ដិ​របស់​ដៃគូ ដែល​សិច​ពិត​មិន​ស្រស់​បំព្រង​បែប​នោះ​ឡើយ។

ស្ដ្រី​មើល​រឿង​សិច​បានទេ?

នោះ​មិនមែន​មានន័យ​ថា យើង​គួរតែ​លះបង់​ការ​ទស្សនា​កុនសិច និង​មិន​ប្រើ​ដៃ​ជំនួយ​ដើម្បី​សម្រេច​កាម​នោះទេ។ យើង​ត្រូវចេះ​ទាញ​ប្រយោជន៍​ពីវា។ យើង​គ្រាន់តែ​ចងចាំ​ក្នុង​ចិត្ដ​ថា អ្វីដែល​យើង​បាន​ឃើញ​លើ​អេក្រង់​មិន​ឆ្លុះ​បញ្ចាំង​ពី​ពិភព​សិច​ពិត​ឡើយ៕HR

0

Comments

Please, login or register to post a comment