ក្រុងញូវយ៉ក: មួយនៅក្នុងចំណោមគូស្នេហ៍ ៨ គូ ពិបាកនឹង មានកូន។ បញ្ហាបន្ដពូជអាច ជាលទ្ធផលបណ្ដាលមកពីកត្ដាបរិស្ថាន និងហ្ស៊ែន តែនៅមានចំណែករួមផ្សំជាច្រើនទៀតដែលពាក់ព័ន្ធនឹងការពិបាកមានគភ៌។
ខណៈកត្ដាខ្លះៗ ជាពិសេស ការលៃលកពេលវេលា បានជះឥទ្ធិពលខ្លះលើបុគ្គល ឬគូស្នេហ៍គ្រប់រូប ក្រុមអ្នកជំនាញបន្ដពូជ និងផ្លូវភេទបានប្រាប់ Daily Mail Online ថា ទិចនិកខ្លះ អាចជួយបង្កើនអត្រាបង្កកំណើត។
១. រួមភេទបង្កើតកូន ក៏ត្រូវមានភាពរោលរាល
បញ្ហានៃការរួមភេទដើម្បីឲ្យមានកូនគឺថា វាមិនសូវរោលរាល។ នេះយោងតាមវេជ្ជបណ្ឌិត ស៊េរី ឃីងប៊ឺក ជាចិត្ដវិទូ ដែលជំនាញលើបញ្ហាផ្លូវភេទ និងគភ៌ នៅសាកលវិទ្យាល័យពេទ្យក្នុងរដ្ឋអូហៃយ៉ូ។
លោកស្រី បានពន្យល់ថា៖ «គូស្នេហ៍នៅតែត្រូវផ្ដោតលើភាពស្រណុកស្រួល ហើយមិនត្រូវដាក់សម្ពាធលើខ្លួនឯងធ្វើយ៉ាងណាឲ្យមានកូនទេ»។
ស្ដ្រេសគ្របឥទ្ធិពលលើអ័រម៉ូនស្ដ្រីដែលនាំឲ្យថមថយលទ្ធភាពបញ្ចេញស៊ុត វេលាអំឡុងពេលដែលទារកចាប់ផ្ទៃម្ដាយក្នុងស្បូនដើម្បីឲ្យមានគភ៌។ ស្ដ្រេសក៏អាចកាត់បន្ថយគុណភាពមេជីវិតបុរស ដែលធ្វើឲ្យវាហែលយឺត និងខ្សោយជាងមុន។ សម្ពាធសិចអាចជាដើមចមនៃស្ដ្រេសចម្បងមួយ ដែលគូស្នេហ៍ប្រហែលជាចង់បរវាសចៀសឆ្ងាយ។
២. រួមភេទ ២ ដងក្នុងមួយម៉ោងបង្កើនឱកាសត្រីគុណ
ក្នុងការស្រាវជ្រាវរបស់ចក្រភពអង់គ្លេស ឱកាសមានគភ៌របស់ស្ដ្រីបានកើនឡើងពី ៦ ទៅ ២១ ភាគរយ ពេលគំរូនៃការបាញ់បញ្ចេញទឹកកាមលើកទី ២ របស់ដៃគូ ក្នុងចន្លោះរយៈពេលមួយម៉ោង។ ការបញ្ចេញទឹកកាមនៅលើកទី ២ គឺជាសមិទ្ធផលដែលផ្ទុកមេជីវិតគុណភាពល្អ សម្រាប់ការបន្ដពូជដ៏ជោគជ័យ។
វេជ្ជបណ្ឌិត ហ្សាហ៊ឺ មែរហ៊ី ជានាយកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងបច្ចេកវិទ្យា IVF នៅមជ្ឈមណ្ឌលបន្ដពូជក្ដីសង្ឃឹមថ្មី និយាយថា៖ «វាមិនខុសពីអ្នកត្រូវចេញទៅប្រយុទ្ធលើសមរភូមិឡើយ។ ខ្សែត្រៀមជួរមុខប្រឈមនឹងគ្រោះថ្នាក់បំផុត ហើយខ្សែត្រៀមបន្ទាប់មានក្ដីសង្ឃឹមរស់ច្រើន»។
៣. បបោសអង្អែល និងឱបថើបនែបនិត្យបង្កើនឱកាស
ការផ្ដោតសំខាន់លើការបង្កើតកូន អាចរំខានដល់ភាពផ្អែមល្ហែម និងប៉ះពាល់ដល់ អ័រម៉ូនអុកស៊ីតូស៊ិនព្រមទាំងលទ្ធភាពបន្ដពូជ។
ប្ដីប្រពន្ធគួរផ្ដោតសំខាន់លើសេចក្ដីត្រូវការនៃកាមតម្រេក និងរ៉ូមេនទិក។ ទោះគោលដៅគឺការបង្កកំណើតមែន តែអ្នកទាំង ២ ត្រូវរក្សាថាមពលសិច និងផ្ដល់អាទិភាព លើកាមតម្រេកជាសំខាន់៕HR