ក្រុងញូវយ៉ក: តែងតែចង់ក្រេបស្រាក្រហមមួយកែវ ឬចេញទៅតៀមស្រា ពេលមានអារម្មណ៍ស្មុគចិត្ដ ឈឺចុកចាប់ក្នុងបេះដូង ឬស្រេ្តសពីកន្លែងការងារ។
វាជារឿងធម្មតា ដែលមនុស្សម្នាក់ៗត្រូវការសម្រាកក្រោយពីនឿយហត់ ដោយមានចិត្ដចង់ក្រេបគ្រឿងស្រវឹងដើម្បីកម្ចាត់ភាពតានតឹង ឬគ្រប់គ្រងអារម្មណ៍មួហ្មង ឬបញ្ហាធ្លាក់ទឹកចិត្ដ អាចជាជម្រើសមិនល្អ។
ខណៈគ្រឿងស្រវឹងអាចជួយលើកអារម្មណ៍ឲ្យស្រស់ថ្លា តែវាបង្កជាបញ្ហាធ្ងន់ធ្ងរទាំងរយៈពេលខ្លី និងយូរអង្វែងដែលអាចឈានដល់វិបត្ដិផ្លូវចិត្ដរ៉ាំរ៉ៃ និងបញ្ហាបាត់បង់ការចងចាំ។
ព្យាយាមចាប់យកជម្រើសផ្សេងទៀតដើម្បីគ្រប់គ្រងស្រេ្តស។ ជំនួសឲ្យការក្រេបស្រាបៀរ ឬស្រាក្រហម ក្រោយពីវេលាដ៏នឿយណាយ ចូររត់លេង ហែលទឹក ឬរៀនយោគៈ ឬជជែកលេងជាមួយមិត្ដភក្ដិជំនួសវិញ។
ថ្លើមរបស់អ្នកមិនអាចប្រាប់អ្នកថា តើអ្នកកំពុងផឹកស្រាច្រើនហួសកំណត់នោះទេ។ បើអ្នកទទួលទានវាជាប្រចាំ រាងកាយអ្នកចាប់ផ្ដើមស៊ាំនឹងជាតិអាល់កុល។ ពោលគឺកុំផឹកគ្រឿងស្រវឹងដើម្បីកាត់ស្រេ្តស ឬបំភ្លេចទុក្ខ។
អ្នកគួរព្យាយាមគោរពគោលការណ៍ណែនាំមិនមានគ្រឿងស្រវឹងក្នុងខ្លួនលើសពី ១៤ ឯកតាក្នុង ១ សប្ដាហ៍។
សម្រាប់ស្រាមានជាតិអាល់កុល (មធ្យម ១៤ ភាគរយ) ១៤ ឯកតាស្មើនឹងស្រាចំណុះ ២៥០ មិល្លីលីត្រ ៤ កែវ មិល្លីលីត្រមួយដប។ រីឯស្រាបៀរមានជាតិអាល់កុលទាប (មធ្យម ៣,៨ ភាគរយ) ១៤ ឯកតាស្មើនឹង ៨ កំប៉ុង។ សម្រាប់ស្រាបៀរជាតិអាល់កុលខ្ពស់ (មធ្យម ៥,២ ភាគរយ) ១៤ ឯកតាស្មើនឹង ៦ កំប៉ុង៕HR