Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សិច​ជា​ផ្នែក​សំខាន់​នៃ​ជីវិត​គូ​ ចុះ​បើ​ខាន​យូរ មាន​បញ្ហា​អ្វី?

Content image - Phnom Penh Post
ការ​ខកខាន​រួមភេទ​អំឡុង​ពេល​យូរ​ ធ្វើឲ្យ​រាងកាយ​ និង​អារម្មណ៍ បុរសស្ត្រី​ មានការ​ប្រែប្រួល​។

សិច​ជា​ផ្នែក​សំខាន់​នៃ​ជីវិត​គូ​ ចុះ​បើ​ខាន​យូរ មាន​បញ្ហា​អ្វី?

សិច​ផ្ដល់​អារម្មណ៍​ស្រណុក​ស្រួល និង​ត្រូវ​បាន​គេ​ចាត់​ទុកជា​សកម្មភាព​ប្រពៃ​ដល់​រាងកាយ និង​ផ្លូវចិត្ត។

ចុះ​ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ដំណាក់កាល ចែក​ផ្លូវ​គ្នា មាន​បញ្ហា​ជំងឺ​នាំ​ឲ្យ​ខកខាន​មិន​បាន​រួមភេទ ឬ​ក៏​កត្តា​ណាមួយ​នោះ តើ​រាងកាយ​អ្នក​មាន​ប្រតិកម្ម​យ៉ាងដូច​ម្ដេច​ចំពោះ​ជីវិត​ខ្វះ​សិច​នោះ?

សុភាពនារី កុំ​ច្រឡំ​ថា​ល្អាង​នឹង​វិល​មក​តឹង​ណែន​វិញ

មាន ការយល់​ខុស​ជាច្រើន​ដែល​លើក​ឡើង​ថា នារី​ខាន​រួមភេទ​យូរ អាច​ធ្វើឲ្យ​ល្អាង​រួម​តូច ឬក៏​សន្ទះ​ព្រហ្មចារី​ដុះ​មក​វិញ។ តាមការ​ពិត ភាព​តឹង​ណែន​នេះ បណ្ដាល​មកពី​មិន​មាន​ការបន្ធូរ​អារម្មណ៍ បណ្ដោយ​ប្រាណ ធ្វើ​ឲ្យ​សាច់​ដុំ​រឹង មិន​រលា។

ងាយ​ប្រឈម​នឹង​អារម្មណ៍​តានតឹង និង​ឆេវឆាវ

សកម្មភាព​រួម​មេត្រីរ​វាង​មនុស្ស និង​មនុស្ស ជួយ​ឲ្យ​អ្នក​បញ្ចេញ​អ័រម៉ូន​រីករាយ endorphins កាត់​បន្ថយ​ស្រេ្ត​ស និង​នាំឲ្យ​អារម្មណ៍​ល្អ​ពេញ​មួយ​ថ្ងៃ មិន​ដូច​ការប្រើ​ដៃ​សម្រេច​កាម​ដោយ​ខ្លួនឯង​ទេ។

ប៉ុន្តែ​អ្នក​ជំនាញ​សិច​សាស្ត្រ​សម្គាល់​ថា អ្នក​ដែល​ធ្លាប់​រួមភេទ ហើយ​ស្រាប់តែ​មិនមាន​ឱកាស​ឡើង​ឋានសួគ៌​អំឡុង​ពេល​យូរ នឹង​មិន​ទទួល​បាន​អត្ថប្រយោជន៍​ផ្នែក​អារម្មណ៍​នេះ​ឡើយ។

បន្ថយ​អត្រា​ប្រឈម​នឹង​ជំងឺ​ឆ្លងតាម​ការរួម​ភេទ

ជាការ​ពិត​ណាស់ ប្រសិន​បើអ្នក​គ្មាន​ដៃគូ​រួមភេទ ការ​ចម្លង​ជំងឺ​តាម​ប្រដាប់​បន្តពូជ និង​ទឹកមាត់ ក៏​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្រើន​ដែរ។ ចំពោះ​ស្ត្រី​ដែល​មាន​បញ្ហា​រលាក​ផ្លូវ​តម្រង​នោម ការ​ផ្អាក​រួមភេទ​មួយរយៈ​អាច​ជា​រឿង​ល្អ​ម្យ៉ាង​ដែរ។

Content image - Phnom Penh Post
អវត្តមាន​សិច អាច​ធ្វើឲ្យ​អ្នកប្រឈម​នឹង​បញ្ហា​ផ្លូវចិត្ត និង​ស្រេ្តស​។

ខាន​រួមភេទ​យូរ ចំណង់​ផ្លូវភេទ​អាច​នឹង​ធ្លាក់ចុះ​ទៅ​វិញ

ខុសពី​ជំនឿ​ដែល​ថា «ខាន​យូរ​ជូរ​មាត់» ការសិក្សា​បាន​បង្ហាញ​ថា បើ​អ្នក​មិន​បាន​រួមភេទ​មួយរយៈ​ពេល​វែង ចំណង់​ផ្លូវភេទ​ទំនង​ជា​ថមថយ​ទៅ​តាម​នោះ​ដែរ។

ចំពោះ​បុរស កម្រិត​អ័រម៉ូន​ភេទ testosterone នឹង​ធ្លាក់​ចុះ ប្រសិន​បើ​ពួកគេ​មិន​សូវ​បាន​ប្រព្រឹត្ត​រឿង​លើ​គ្រែ។ អ័រម៉ូន​នេះ​ធ្លាក់​ចុះ ស្មើ​នឹង​កាម​តម្រេក​ខ្សត់​ខ្សោយ។

អាវុធ​ដែល​មិនសូវ​ប្រើ​អាច​ប្រែជា​ច្រែះ​ចាប់

គួរឲ្យ​សោកស្ដាយ​ណាស់​សម្រាប់​បុរស។ ការ​ធ្លាក់ចុះ​នៃ​អ័រម៉ូន testosterone អាច​ធ្វើឲ្យ​ពួកគេ​ប្រឈម​នឹងការ​ថមថយ​នៃ​សមត្ថភាព​លើ​គ្រែ។

ការសិក្សា​បាន​រកឃើញ​ថា បុរស​ដែល​រួមភេទ​ស្ទើរ​តែ​មិន​បាន​ម្ដង​ក្នុង ១ សប្ដាហ៍ ប្រឈម​នឹង​បញ្ហា​លិង្គ​មិន​រឹង រហូត​ដល់​ទ្វេដង បើ​ធៀប​នឹង​បុរស​សកម្ម​នឹង​រឿង​លើ​គ្រែ។

ជំនឿ​ចិត្ត​គឺជា​រឿង​សំខាន់​សម្រាប់​អ្នក​ខកខាន​សិច

អ្នកជំនាញ​សិច​សាស្ត្រ​អង់គ្លេស Mark Lawton សង្កត់​ធ្ងន់​ថា ការវិល​មក​សមរភូមិ​លើ​គ្រែ ក្រោយ​ពី​ខកខាន​យូរ វា​ទាមទារ​ពេល​វេលា និង​ជំនឿ​ចិត្ត​លើ​ខ្លួនឯង៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ