Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្វែង​យល់​ពី​គុណ​សម្បត្ដិ និង​គុណវិបត្ដិ​ផ្លែ​ម្នាស់​ដ៏​សម្បូរ​ជាតិ​ស្ករ និង​អាស៊ីត

Content image - Phnom Penh Post
ម្នាស់​ជា​ផ្លែឈើ​ដែល​មាន​គុណ​ប្រយោជន៍​ច្រើន និង​គុណវិបត្តិតិច​ពេលបរិភោគ។

ស្វែង​យល់​ពី​គុណ​សម្បត្ដិ និង​គុណវិបត្ដិ​ផ្លែ​ម្នាស់​ដ៏​សម្បូរ​ជាតិ​ស្ករ និង​អាស៊ីត

ក្រុងញូវយ៉ក: ម្នាស់​ផ្ទុក​ជីវជាតិ និង​សារធាតុ​បំប៉ន​ដែល​មាន​សមត្ថភាព​រំលាយ​ប្រូតេអ៊ីន។ ប៉ុន្ដែ​វាក៏​ផ្ទុក​កាឡូរី​ខ្ពស់ និង​អាស៊ីត​ធម្មជាតិ​ដែល​ធ្វើ​ឲ្យ​ឈឺ​មាត់ និង​ស្កាត​អណ្តាត​ផងដែរ។ ចំពោះ​គុណ​សម្បត្ដិ ម្នាស់​សម្បូរ​ជាតិ​ស្ករ ឬ​ស្ករ​ផ្លែឈើ បើ​ធៀប​នឹង​ផ្លែ​ឈើ​ដទៃ តែ​មាន​ជាតិ​ជូរ ដូចជា អាស៊ីតម៉ាលីក និង​អាស៊ីតនីទ្រីក។

រសជាតិ​ផ្អែម និង​ជូរ​របស់​ម្នាស់ ធ្វើ​ឲ្យវា​ក្លាយ​ជា​ផ្លែឈើ​មាន​ជាតិ​កាត់​ដែល​សម​ប្រើ​ជាមួយ​សាច់​ជាច្រើន​ប្រភេទ សាលាដ ផលិតផល​ទឹក​ដោះគោ និង​បង្អែម។

ម្នាស់​ស្រស់​សម្បូរ​វីតាមីន​សេ ដោយ​មាន​បរិមាណ​ជិត ៨០ មិល្លីលីត្រ​ក្នុង​មួយ​ពែង ហើយ​ប្រភព​ម៉ាញ៉េ​ស្យូម ប៉ូតាស្យូម និង​ប្រភេទ​វីតាមីនប៊ី ដូចជា ហ្វូឡេត ថែម​ទៀតផង។

ការញ៉ាំ​ម្នាស់​នៅ​មុន​ពេល ឬ​អំឡុង​ពេល​បរិភោគ​ម្ហូប​សម្បូរ​ប្រូតេអ៊ីន អាច​ជួយការ​រំលាយ​អាហារ​បាន​ល្អ។ ម្នាស់​ជួយ​ឆ្អឹង​រឹងមាំ ព្រោះ​វា​ផ្ទុក​សារធាតុ​រ៉ែ​សម​ស្រប​តាម​ការណែនាំ​របប​អាហារ​ប្រចាំថ្ងៃ​រហូត​ដល់ ៧៥ ភាគរយ។

ម្នាស់​ក៏ជួយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​ព្រិល​ភ្នែក​នៅ​វ័យ​ចំណាស់ ដោយ​អត្ថប្រយោជន៍​មួយ​ផ្នែក​ធំ​ពី​វីតាមីន​សេ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។

ប៉ុន្តែ​វាមាន​គុណវិបត្តិ​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​មិនល្អ​ចំពោះ​អ្នក​កើត​រោគ​ទឹកនោម​ផ្អែម ឬ​អ្នក​ព្យាយាម​សម្រក​ទម្ងន់។ វា​រលាក​ក្រអូម​មាត់​ដែល​ធ្វើ​ឲ្យ​ឈឺ​ផ្សារ។ ជាតិ​អាស៊ីត​ខ្ពស់​លាយ​ជាមួយ​ប្រូម៉េឡែន អាច​បង្ក​ឲ្យ​ដំបៅ​បន្ដិច​បន្ដួច ឬ​ក្រហាយ​ផ្សារ​ក្នុង​មាត់ ឬ​អណ្ដាត។

ដោយសារ​តែ​វីតាមីន​សេ​ខ្ពស់ អ្នក​ទទួល​ទាន​ម្នាស់​ច្រើន​អាច​បង្ក​ជា​ជំងឺ​រាករូស ចង់​ក្អួត ក្អួត​ចង្អោរ ឈឺផ្សារ ឬ​ឈឺក្រពះ៕HR

0

Comments

Please, login or register to post a comment