Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នកវិទ្យាសាស្ត្រ​ស្រាយ​ចម្ងល់​ក្មេង​ស្រុកស្រែ​​ សុខភាព​មាំទាំ​ ជាង​ក្មេង​ទីក្រុង

Content image - Phnom Penh Post
ការ​សម្អាត​ផ្ទះ​សំបែង​ស្អាត​ពេក បែរ​ជា​មិនមាន​ផលល្អ​ដល់​សុខភាព​របស់​ក្មេង។

អ្នកវិទ្យាសាស្ត្រ​ស្រាយ​ចម្ងល់​ក្មេង​ស្រុកស្រែ​​ សុខភាព​មាំទាំ​ ជាង​ក្មេង​ទីក្រុង

ក្រុងញូវយ៉ក: យើង​អាច​គិតថា គន្លឹះ​ថែទាំ​កូនចៅ​ឲ្យមាន​សុខ​ភាពល្អ​គឺ​ការ​សម្អាត​ផ្ទះសំបែង។

ប៉ុន្ដែ​យោង​តាម​អ្នកវិទ្យាសាស្ដ្រ​ពីររូប បាន​ឲ្យ​ដឹងថា ទង្វើ​នោះ​ពិតជា​មិន​ត្រឹមត្រូវ​ទេ។

វេជ្ជបណ្ឌិត ចន ហ្គីលប៊ឺត និង រ៉ូប ណៃ ដែល​បាន​សិក្សា​ពី​មីក្រូ​ជីវ​សហព័ន្ធ ក្នុង​សៀវភៅ​មួយ​ក្រោម​ចំណងជើង​ថា «ធូលី​ល្អ : អត្ថប្រយោជន៍​មេរោគ​សម្រាប់​ការអភិវឌ្ឍ​ប្រព័ន្ធ​ស៊ាំ​របស់​កូន​របស់​អ្នក»។

អ្នកនិពន្ធ​មាន​បទពិសោធ​ចិញ្ចឹម​កូន​ទាំងពីរ​នាក់ បាន​ពន្យល់​ថា ធូលី និង​មេរោគ​អាច​ប្រឆាំង​ជំងឺ ហើយ​ទម្លាប់​សម្អាតផ្ទះ​នេះ​ធ្វើឲ្យ​ប្រព័ន្ធ​ស៊ាំ​ជំងឺ​របស់​យើង​ចុះខ្សោយ​ផងដែរ។

សៀវភៅ សហ​និពន្ធ​ដោយ​អ្នកយក​ព័ត៌មាន​ផ្នែក​វិទ្យាសាស្ដ្រ​របស់​កាសែត New York Times អ្នកស្រី សាន់ ដ្រា ប្លេកខេស្លី បាន​ឲ្យ​ដឹងថា​ការ​ប៉ះពាល់​ជាមួយ​មេរោគ និង​សរីរាង្គ​តូច​ល្អិតខ្លះ​តាំងពី​កុមារភាព​ពិតជា​ល្អ ពីព្រោះ​វា​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​ស៊ាំ​ជំងឺ។

គួរឲ្យ​កត់សម្គាល់​ថា ជំងឺ​ត្រអក ហឺត ជំងឺ​តឹង​ច្រមុះ និង​ទឹកនោម​ផ្អែម​ចំពោះ​កុមារ​បាន​បង្កើន​ហានិភ័យ​ចំពោះ​កុមារ​ដែល​កម្រ​ប្រមៀល​លេង​ក្នុងភក់ ឬ​លេង​ជាមួយ​សត្វ។ ដោយ​គ្មានការ​កៀក​កិត​នឹង​ធូលី និង​មេរោគ​ពីតូច​ក្រូចឆ្មារ ប្រព័ន្ធ​ស៊ាំ​ជំងឺ​មិនចេះ​គ្រប់គ្រង​ប្រតិកម្ម​របស់​ខ្លួន​ចំពោះ​ការ​បំពារ​បំពាន​ពី​ធូលីដី និង​បរិស្ថាន​កខ្វក់​រាល់ថ្ងៃ​ឡើយ។

ខណៈ​ការ​អនុវត្ដ​អនាម័យ​ល្អ​រាល់ថ្ងៃ ដូចជា ទទួល​ទាន​ទឹក​ឆ្អិន និង​ទឹក​ដោះគោ​ក្ដៅ បាន​ជួយ​ទប់ទល់​នឹង​ជំងឺ​មួយ​ចំនួន ប៉ុន្ដែ​លទ្ធផល​អវិជ្ជមាន​ធ្វើឲ្យ​កុមារ​ដែល​ធំធាត់​ក្នុង​បរិយាកាស​ស្អាត​ពេក​ទទួលរង​ទុក្ខ​ទៅវិញ៕HR

0

Comments

Please, login or register to post a comment