Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ មាន​បំណុល​សាធារណៈ​ជិត ​៦​ ពាន់​លាន​ដុល្លារ

Content image - Phnom Penh Post

កម្ពុជា​ មាន​បំណុល​សាធារណៈ​ជិត ​៦​ ពាន់​លាន​ដុល្លារ

ភ្នំពេញៈ គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៦ កម្ពុជា​មាន​បំណុល​សាធារណៈ​ ៥,៨ ​ពាន់​លាន​ដុល្លារ ដែល​សរុប​ជិត​ ១​ ភាគ​ ៣ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​។ នេះ​បើ​តាម​ព្រឹត្តិបត្រ​ព័ត៌មាន​បំណុល​ចុង​ក្រោយ​របស់​ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​នេះ​។

របាយ​ការណ៍​បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ក្នុង​ការ​ទទួល​កម្ចី​សម្បទាន ៨០៣​ លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ដែល​ធ្វើ​ឲ្យ​កម្ចី​សម្បទាន​សរុប​ចាប់​ តាំង​ពី​ឆ្នាំ​ ១៩៩៣ ឡើង​ដល់​ជាង​ ៨,៣ ​ពាន់​លាន​ដុល្លារ​។ ប្រហែល​ជា​ ៦០​ ភាគរយ​នៃ​កម្ចី​ដែល​បាន​ផ្ដល់​កាល​ពី​ឆ្នាំ​មុន​ត្រូវ​បាន​ផ្ដល់​ដោយ​រដ្ឋាភិបាល​បរទេស ខណៈ​កម្ចី​នៅ​សល់​ ៤០​ ភាគរយ​ ទៀត​ត្រូវ​បាន​ផ្ដល់​ដោយ​គ្រឹះស្ថាន​ផ្ដល់​កម្ចី​អន្តរជាតិ​។ ប្រហែល​ជា ៧៣ ​ភាគរយ​ នៃ​ការ​ផ្ដល់​កម្ចី​នេះ​ត្រូវ​បាន​ទៅ​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ ខណៈ​កម្ចី​នៅ​សល់​ត្រូវ​បាន​ទៅ «​វិស័យ​អាទិភាព​ផ្សេង​ទៀត​»​។ នេះ​បើ​យោង​តាម​របាយការណ៍​។

ប្រទេស​ចិន​គឺជា​ម្ចាស់​បំណុល​ឈាន​មុខ​គេ​តែ​មួយ​គត់​របស់​កម្ពុជា​កាលពី​ឆ្នាំ​មុន​ដែល​មាន ២៦៦​ លាន​ដុល្លារ ខណៈ​សមាជិក Paris Club ដែល​រួម​មាន​ប្រទេស​បារាំង និង​ជប៉ុន​ដែល​មាន​កម្ចី​រួម​គ្នា​សរុប​ ១៨១ ​លាន​ដុល្លារ​។

ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ ដែល​រួម​មាន​ធនាគារ​ពិភពលោក និង ADB មាន​ខ្ចី​សរុប ៣១៥​ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៦​។

លោក ចាន់ សុផល នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ បាន​ឲ្យ​ដឹង​ថា កម្រិត​បំណុល​បច្ចុប្បន្ន​របស់​កម្ពុជា​នៅ​អាច​គ្រប់គ្រង​បាន ។

លោក​ថ្លែង​ថា​៖ «​កម្រិត​បំណុល​បច្ចុប្បន្ន​ មិន​បារម្ភ​នោះ​ទេ​បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ក្នុង​ដំណាក់​កាល​ស្រដៀង​គ្នា​នៃ​ការ​អភិវឌ្ឍ​នោះ​»៕ LA

0

Comments

Please, login or register to post a comment