Search

Search form

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​ សម្រេច​បាន​ជាង​ ១ ពាន់​លាន​ដុល្លារ​

Content image - Phnom Penh Post
ទូកុងតឺន័រ​ដែល​ស្តុក​នៅ​ចំណតផែថ្មី​របស់​កំពង់ផែភ្នំពេញ នៅ​ក្នុងស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។​ ហេង ជីវ័ន

ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​ សម្រេច​បាន​ជាង​ ១ ពាន់​លាន​ដុល្លារ​

ភ្នំពេញៈ ​ទំហំ​ទឹក​ប្រាក់​នៃ​ការ​នាំ​ចេញ​របស់​​កម្ពុជា​ទៅ​ ជប៉ុន ​កាល​ពីឆ្នាំ​ ២០១៧ ​កើន​ឡើង​ ៤,៥ ​ភាគ​រយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦​។ ​នេះ​បើ​យោង​តាម​ទិន្ន​ន័យ​ពី​អង្គ​ការ​ពាណិជ្ជ​កម្ម​ក្រៅ​ប្រទេស​ជប៉ុន ​(JETRO)​។

ទិន្ន​ន័យ​បង្ហាញ​ថា ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន ​មាន​ជាង​ ១,២៦ ​ពាន់​លាន​ដុល្លារ ​ខណៈ​ការ​នាំចូល​របស់​កម្ពុជា​ពី​ជប៉ុន​​មាន​តម្លៃ​ជា​​ទឹក​ប្រាក់​ ៣៥៧ ​លាន​ដុល្លារ​។ តាម​រយៈ​ការ​នាំ​ចេញ​-នាំ​ចូល ​ផលិត​ផល​នៃ​ប្រ​ទេស​ទាំង​ពី​រ ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ កម្ពុជា​-ជប៉ុន ​កាល​ពី​ឆ្នាំ​ ២០១៧ ​សម្រេច​បាន​ ១,៦២ ​ពាន់​លាន​ដុល្លារ​ កើន​ឡើង​ ១,៥ ​ពាន់​លាន​ដុល្លារ​ពី​ កាល​ពី​ឆ្នាំ ២០១៦។

ការ​នាំចេ​ញ​របស់​កម្ពុជា​ទៅ​ជប៉ុន​ ភាគ​ច្រើន​ជា​គ្រឿង​បន្លាស់​រថ​យន្ត ​និង​អេឡិច​ត្រូច​និច​ ដែល​ផលិត​ផល​ទាំង​នេះ​ត្រូវ​បាន​ផលិត​នៅ​កម្ពុជា​រួច​នាំចេញ​ទៅ​ជប៉ុន​វិញ។ ក្រុម​ហ៊ុន​ជប៉ុន​ បាន​មក​បោះ​ទី​តាំង​រោង​ចក្រ​ភាគ​ច្រើន​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ភ្នំពេញ​៕

អត្ថបទគួរចាប់អារម្មណ៍