ភ្នំពេញៈ ​កម្ពុជា​បាន​ទាក់​ទាញ​ការ​វិនិយោគ​លើ​ទ្រព្យ​សកម្ម​ថេរ (fixed-asset investment) ក្នុង​ទឹក​​ប្រាក់​ ៥,២​ពាន់​​លាន​ដុល្លារ​ក្នុង​​ឆ្នាំ​២០១៧​ កើន​ ​៤៤​ភាគរយ​​ ធៀប​នឹង​ឆ្នាំ​២០១៦។ នេះ​បើ​យោង​តាម​តួ​លេខ​របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ដែល​រាយ​ការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌​មាន​ស៊ីនហួ​កាល​ពី​ថ្ងៃ​ ពុធ​។

ការ​វិនិយោគ​នេះ​ជាប់​ទាក់​ទង​​​នឹង​គម្រោង​ជាង​ ១០០ ដែល​ត្រូវ​បាន​អនុម័ត​​ក្នុង​វិស័យ​កសិកម្ម ​ផលិត​កម្ម ទេសចរណ៍ ទូរគមាគមន៍ និង​ដឹក​ជញ្ជូន​។ ​

មូលនិធិ​ជាង ​៣​ពាន់​លាន​ដុល្លារ​​​នៃ​ទឹក​ប្រាក់​សរុប​​បាន​​មក​ពី​វិនិយោគិន​​កម្ពុជា​ ខណៈ​ក្រុម​វិនិយោគិន​ជនជាតិ​​ចិន​​មាន​ ១,៤៣ ​ពាន់​លាន​ដុល្លារ​ ឬ​ ២៧​ ភាគរយ​នៃ​​ការ​វិនិយោគ​ទ្រព្យ​សកម្ម​ថេរ​ទាំង​អស់​សម្រាប់​ឆ្នាំ​ ២០​១៧។ ​

វិនិយោគ​ពី​សិង្ហបុរី​ ដែល​ជាប់​ចំណាត់​​ថ្នាក់​ទី៣​ មាន​ ២​៥២ លាន​ដុល្លារ​៕ LA