Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ផ្តល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុមហ៊ុន​កាត់ដេរ FUSHUN CAMBO FASHION

Content image - Phnom Penh Post
កម្មការិនី​ធ្វើ​ការ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ កន្លង​មក។ រូបថត​ Sahiba Chawdhary

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ផ្តល់​សិទ្ធិ​វិនិយោគ​ដល់​ក្រុមហ៊ុន​កាត់ដេរ FUSHUN CAMBO FASHION

ភ្នំពេញៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃ​អង្គារនេះ​ បាន​ផ្តល់​សិទ្ធិវិនិយោគ​ដល់​ក្រុម​ហ៊ុន FUSHUN CAMBO FASHION CO.,LTD ដើម្បី​ដំ​ណើរ​ការ​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំ​ពាក់​នៅ​កម្ពុជា ដោយ​​មាន​ទុន​វិនិយោគ​ចំនួន ២,៤៥​ លាន​ដុល្លារ​។

CDC បាន​ឲ្យដឹង​នៅ​លើ​​គេ​ហ​ទំ​ព័រ​ហ្វេស​ប៊ុកផ្លូវ​ការ​​របស់ខ្លួន​នៅថ្ងៃនេះថា ក្រុម​ហ៊ុន​នេះ​នឹង​ដាក់​ទី​តាំង​រោង​ចក្រ​នៅ​ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង​ ស្រុក​បា​ទី ខេត្ត​តា​កែវ ហើយ​នៅ​ពេល​ដំ​ណើរ​ការ​​​នឹង​ផ្តល់​កា​ងារ​ដល់​ប្រ​ជា​ជន​ប្រ​មាណ ១ ០៦៩ នាក់​។

កាល​ពីខែ​តុលា CDC បាន​បញ្ជាក់​​ថា​នឹង​ប្រ​កាស​រាល់​គម្រោង​វិនិយោគ​ដែល​ត្រូវ​​បាន​ផ្តល់​សិទ្ធិ​ទាំង​អស់​នៅ​លើ​គេ​ហ​ទំ​ព័រហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ខ្លួន ​ដើម្បី​ឲ្យ​សា​ធារណៈ​ជន​​ទទួលបាន​​ព័ត​មាន​ថ្មីៗ​ពី​ការ​វិនិយោគ និង​ជា​ផ្នែក​មួយ​ដើម្បី​ពង្រឹង​តម្លា​ភាព​ក្នុង​ការ​ទទួល​បាន​ព័តមាន។

កាល​ពី​​ខែ​តុលាផងដែរ​ CDC បាន​ផ្តល់​សិទ្ធិ​​វិនិយោគ​ដល់​គម្រោង​ចំនួន​ ៤ ផ្សេង​គ្នា​ដែល​សុទ្ធ​សឹង​ជា​គម្រោង​វិនិយោគ​ទាក់​ទង​នឹង​ការ​​បង្កើត​រោង​ចក្រ​កាត់ដេរសម្លៀក​បំ​ពាក និង​ស្បែក​ជើង ដោយ​​​​គម្រោង​ទាំង​បួននេះ​មាន​ទឹកប្រាក់​សរុប​​​ជិត ១០​​ លាន​ដុល្លារ៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ