ភ្នំពេញ ប៉ុស្ដិ៍ | ​ចំណូល​របស់​រដ្ឋាករ​ទឹក​កើន​តែ​ប្រាក់​ចំណេញ​ចុះ

ចំណូល​របស់​រដ្ឋាករ​ទឹក​កើន​តែ​ប្រាក់​ចំណេញ​ចុះ

សេដ្ឋកិច្ច

កាលបរិច្ឆេទផ្សាយ:
០៩ ធ្នូ ២០១៦ | ០៩:០៩

អ្នកយកព័ត៌មាន:
Post Staff

ប្រធានបទផ្សេងៗ

ភ្នំពេញៈ ​ចំណូល​សរុប​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ (PPWAS)​ ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​នៅ​ក្នុង​ត្រីមាស​ទី​៣ ​ឆ្នាំ​២០១៦ ​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ខណៈ​ប្រាក់​ចំណេញ​ធ្លាក់​ចុះ​។ ​នេះ​បើ​តាម​របាយ​ការណ៍​ប្រចាំ​ត្រី​មាស​ដែល​បាន​​ចេញ​ផ្សា​យ​​ក្នុង​​ផ្សារ​ហ៊ុន​កម្ពុជា​​កាល​ពី​ថ្ងៃ​​ម្សិល​មិញ​។​ ​របាយ​ការណ៍​បង្ហាញ​ថា ​ក្នុង​រយៈ​ពេល​៣​ខែ​នៃ​ត្រី​មាស​​ទី​៣​នេះ ​ក្រុម​ហ៊ុន​ទទួល​បាន​​ចំណូល​សរុប​ជាង​១៣​,​៨០ លាន​ដុល្លារ​អា​មេរិ​ក​​កើន​​ឡើង​ជាង​១​លាន​ដុល្លារ​​​ពី​ត្រី​មាស​ទី​៣​ឆ្នាំ​២០១៥​។ ​ ដោយ​ឡែក​ប្រាក់​​ចំណេញ​សុទ្ធ​បាន​ធ្លាក់​ចុះ​មក​​នៅ​​ជាង​២,៥​លា​ន​ដុល្លារ​គឺ​ធ្លា​ក់​ចុះ​ជាង​ ៩៧ ៦៩៣,​៩៩​ដុល្លារ ​។​ ​​​សម្រា​ប់​រយៈ​ពេល​៩​ខែ ​គិត​​ត្រឹ​មថ្ងៃ​ទី​៣០ ​ខែ​កញ្ញា ​ឆ្នាំ​២០១៦ ​PPWAS ​ទទួល​បាន​ប្រាក់​ចំណូល​សរុប​៣៩​​លាន​​​ដុល្លារ ​ធ្លាក់​ចុះ​ ៥,​៣៧​ភាគ​រយ​បើ​ធៀប​រយៈ​ពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ​ទៅ។​ ប្រាក់​​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​ក្នុង​រយៈ​ពេល​៩​ខែ​ មាន​៧,៥០​លាន​ដុល្លារ​ធ្លាក់​ចុះ​​២៣,១១​ភាគ​រយ​៕

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com