ក្រុងឡុងដ៏ៈ ធនាគារ Barclays បានឲ្យដឹងកាលពីថ្ងៃអង្គារថា ការខាតបង់ទាក់ទងនឹងការលក់អាជីវកម្មនៅអាហ្វ្រិករបស់ខ្លួន ការចំណាយលើជម្លោះ និងផលប៉ះពាល់អវិជ្ជមានម្តងម្តាល ដោយសារកំណែទម្រង់ពន្ធរបស់អាមេរិកបានជំរុញឲ្យក្រុមហ៊ុនរបស់ខ្លួនខាតបង់កាលពីឆ្នាំ២០១៧។
ធនាគារ Barclays បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ខ្លួនបានខាតបង់សុទ្ធចំនួន ១,៩២២ ពាន់លានផោន (២,៧ ពាន់លានដុល្លារ ឬ ២,២ ពាន់លានអឺរ៉ូ) កាលពីឆ្នាំ ២០១៧ ធៀបនឹងប្រាក់ចំណេញចំនួន ១,៦២៣ ពាន់លានផោនកាលពីឆ្នាំ ២០១៦។
ធនាគារឈានមុខគេរបស់ចក្រភពអង់គ្លេសមួយនេះបានឲ្យដឹងថា ការខាតបង់នេះបានបណ្ដាលមកពីការចំណាយលើជម្លោះចំនួន ១,២ ពាន់លានផោន ការខាតបង់ជាប់ទាក់ទងនឹងការលក់ក្រុមហ៊ុន Barclays Africa Group Limited (BAGL) ចំនួន ២,៥ ពាន់លាន និងការបង់ពន្ធសុទ្ធចំនួន ០,៩ ពាន់លានផោននៅត្រីមាសទី ៤ ឆ្នាំ ២០១៧។
ផ្ទុយទៅវិញ ប្រាក់ចំណេញមុនពេលបង់ពន្ធបានកើនឡើង ១០ ភាគរយដល់ ៣,៥ ពាន់លានផោនកាលពីឆ្នាំ ២០១៧។ នេះបើយោងតាមធនាគារ Barclays៕ AFP/LA