បាងកកៈ បុគ្គលិក​ថៃ​កំពុង​ស្វែងរក​ភាព​បត់បែន​បន្ថែម​ទៀត​នៅក្នុង​កន្លែង​ការងារ​ដើម្បី​សម្រេច​បាន​តុល្យភាព​​ការងារ និង​ការ​រស់នៅ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​។ នេះ​បើ​យោង​តាម​ការសិក្សា​នាពេល​ថ្មីៗ​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីកន្លែង​ធ្វើ​ការងារ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត Spaces មាន​មូលដ្ឋាន​នៅ​ទីក្រុង​អាំស្ទែដាំ ប្រទេស​ហូឡង់​។

អ្នក​ស្រាវជ្រាវ​បាន​សម្ភាស​បុគ្គលិក​ក្រុមហ៊ុន​ជាង​ ១០០ ​នាក់​នៅក្នុង​ប្រទេស​ថៃ ដើម្បី​យល់​ដឹង​ឲ្យ​កាន់តែ​ប្រសើរ​ពី​កត្តា​ជំរុញ​នៅ​ពីក្រោយ​កំណើន​តម្រូវការ​សម្រាប់​ភាព​បត់បែន​នៅ​កន្លែង​ធ្វើ​ការងារ​បាន​រកឃើញ​ថា បុគ្គលិក​ជាង​ពាក់កណ្ដាល (៥៨ ​ភាគរយ​) ក្នុង​ចំណោម​បុគ្គលិក​ទាំង​នោះ​ដែល​ស្ទង់​មតិ​បាន​និយាយ​ថា​ពួកគេ​បាន​រំពឹង​ពី​តម្រូវការ​ភាព​បត់បែន​ដើម្បី​បន្ត​ការ​រីកចម្រើន​ពេញ​មួយ​ឆ្នាំ​ ២០១៨​។

ការ​រកឃើញ​ផ្សេង​ទៀត​រួម​មាន​កំណើន​ដ៏ធំ​ក្នុង​ចំនួន​អ្នក​ប្រឹក្សា​យោបល់ (២៧ ​ភាគរយ​) និង​អ្នក​ប្រកប​មុខរបរ​សេរី​​ (៣១ ​ភាគរយ​) ដែល​ធ្វើ​ការងារ​នៅ​តាម​ឧស្សាហកម្ម​ផ្សេងៗ​គ្នា​ដោយ​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​ក្រុមហ៊ុន​ ៥ ​នាក់​ថ្លែង​ថា​ពួកគេ​បាន​កត់សម្គាល់​កំណើន​កម្មករ​ក្រៅ​ម៉ោង​កាលពី​ឆ្នាំ​មុន​។

ហេតុផល​កំណើន​ចាប់ពី​កម្មករ​ធម្មតា​ដែល​ចង់​សម្រេច​បាន​តុល្យភាព​ការងារ និង​ការ​រស់នៅ​កាន់​តែ​ប្រសើរ និង​ចំណាយ​ពេលវេលា​កាន់តែ​ច្រើន​​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់ ឬ​ការ​ធ្វើ​សកម្មភាព​សម្រាក​លម្ហែកាយ ចំពោះ​ម្ដាយ​ដែល​ត្រឡប់​ទៅ​ធ្វើ​ការងារ និង​ការ​ដោះស្រាយ​តម្រូវការ​គ្រួសារ​។ អ្នក​ចូលរួម​ប្រហែល​ ៧ ​ភាគរយ​បាន​ថ្លែង​ថា ពួកគេ​បាន​អង្កេត​កំណើន​កម្មករ​ជាច្រើន​ដែល​បន្ត​ធ្វើ​ការងារ​លើស​ពី​អាយុ​ចូល​និវត្តន៍​។

លោកស្រី Noelle Coak នាយក​ប្រចាំ​ប្រទេស​ទទួល​បន្ទុក​ប្រទេស​ថៃ កោះ​តៃវ៉ាន់ និង​កូរ៉េ​ខាង​ត្បូង​បាន​ថ្លែង​ថា​៖ «​ការ​ផ្លាស់ប្តូរ​ផ្សេង​គ្នា​នេះ​នៅ​ក្នុង​ទម្លាប់​ធ្វើ​ការងារ​របស់​ប្រជាជន​ថៃ​អាច​រួម​ចំណែក​ដ៏ធំ​ដល់​តម្រូវការ​ផ្លាស់ប្តូរ​កម្លាំង​ពលកម្ម​ពិភពលោក​»​។

លោកស្រី​ថ្លែង​ថា​៖ «​បុគ្គលិក​ក្រុមហ៊ុន​កាន់តែ​ច្រើន​មាន​ការ​រំពឹង​ទុក​ខ្ពស់​ពី​សេរីភាព និង​ភាព​បត់បែន​ដ៏ធំ ដែល​ពិត​ជា​កត្តា​រួម​ចំណែក​មួយ​ដល់​ភាព​ពេញ​និយម​នៃ​ភាព​បត់បែន​នៅ​ក្នុង​ការងារ​»​។

លោកស្រី​បាន​បន្ត​ថា​៖ «​មនុស្ស​គ្រប់​ជំនាន់​ស្វែងរក​តុល្យភាព​ជីវិត​ការងារ​ដ៏ប្រសើរ ប៉ុន្តែ​វា​ជា​មនុស្ស​ដែល​ធំ​ពេញ​វ័យ​ក្នុង​សតវត្សរ៍​ទី​ ២១ របស់​ប្រទេស​ថៃ ​ដែល​ភាគច្រើន​បាន​ទាមទារ​វា​ពី​ថៅកែ​របស់​ពួកគេ​។ ទីផ្សារ​ការងារ​នៅ​ថ្ងៃ​នេះ​ដែល​បង្កើត​តុល្យភាព​ការងារ និង​ការ​រស់នៅ​សម្រាប់​មនុស្ស​ដែល​ធំ​ពេញវ័យ​ក្នុង​សតវត្សរ៍​ទី​ ២១ គឺជា​អត្ថប្រយោជន៍​ប្រកួត​ប្រជែង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​បាន​នាំ​ឲ្យ​មាន​តម្រូវការ​កាន់តែ​ធំ​សម្រាប់​ទីកន្លែង​ធ្វើ​ការងារ​រួម​។

លោកស្រី​ថ្លែង​ថា​៖ «​មនុស្ស​ដែល​ធំ​ពេញវ័យ​ក្នុង​សតវត្សរ៍​ទី​ ២១ ទម្លាប់​នឹង​ការ​ភ្ជាប់​ទំនាក់ទំនង​គ្រប់​ពេលវេលា ដូច្នេះ​វា​មិនមែន​ជា​ការ​ភ្ញាក់ផ្អើល​នោះ​ទេ ដែល​ពួកគេ​កំពុង​ស្វែងរក​ជម្រើស​លើក​ទឹក​ចិត្ត​កាន់តែ​ច្រើន នៅពេល​ធ្វើ​ការងារ​ដូចជា​បន្ទប់​ការងារ​សម្រាប់​ពាណិជ្ជកម្ម ទីកន្លែង​ការងារ​រួម ការិយាល័យ​រយៈពេល​ខ្លី ឬ​មជ្ឈមណ្ឌល​ហៅ​ទូរស័ព្ទ​ចូល​សុំ​ការប្រឹក្សា​យោបល់​។ តម្រូវការ​របស់​បុគ្គលិក​កំពុង​ផ្លាស់ប្តូរ ហើយ​ក្រុមហ៊ុន​របស់​ប្រទេស​ថៃ​ត្រូវ​តែ​វិវឌ្ឍ​ជា​បណ្ដើរៗ​»៕LA