Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​​ ៧ នៅ​អឺរ៉ុប​ស្នើ​ឲ្យ​គណៈកម្មការអឺរ៉ុប ​កម្រិត​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា

Content image - Phnom Penh Post
កម្មករកំពុងធ្វើការនៅឃ្លាំងស្តុកអង្កររបស់ក្រុម​ហ៊ុន​កែច្នៃអង្ករខ្មែរហ្វូត។ ហេង ជីវ័ន

ប្រទេស​​ ៧ នៅ​អឺរ៉ុប​ស្នើ​ឲ្យ​គណៈកម្មការអឺរ៉ុប ​កម្រិត​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា

ភ្នំពេញៈ​ ​ប្រទេស​អ៊ីតាលី​ និង​​ប្រទេស​នៅ​សហ​ភាព​អឺរ៉ុប​ (EU) ​៦ ​ផ្សេង​ទៀត​បាន​ស្នើឲ្យ​គណៈ​កម្ម​ការ​អឺរ៉ុប​ កម្រិត​ការ​នាំ​ចូល​អង្ករ​ពីប្រទេស​កម្ពុជា ​ក្នុង​ហេតុ​ផល​ដើម្បី​ការ​ពារ​ឧស្សា​ហកម្ម​អង្ករ​របស់​អ៊ីតាលី ​និង​សហ​ភាព​អឺរ៉ុប​។

សំណើ​របស់​ប្រទេស​ទាំង ​៧ ​នៅ​ក្នុង​សហ​គមន៍​អឺរ៉ុប​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃទី ​២៤ ​ខែ​វិច្ឆិកា​ មក​ម្ល៉េះ ​ដែល​អ្ន​ក​នៅ​ក្នុង​ឧស្សា​ហ​កម្ម​អង្កររបស់​​កម្ពុជាបាន​​ចាត់​ទុក​ថា ​មិន​មែន​ជា​រឿង​ថ្មី ​និង​មិន​ប៉ះ​ពាល់​ដល់​អង្ករ​កម្ពុជា​ឡើយ​។​

នៅ​ក្នុង​សំណើរ​នោះ​បាន​ឲ្យ​ដឹង​ថា ​ក្នុង​រយៈ​ពេល​ឆ្នាំ​ ៥​ កន្លង​មក​នេះ ​ការ​នាំចូល​អង្កររបស់​អឺរ៉ុប​​ពី​ប្រទេស​កម្ពុជា ​​បាន​កើន​ឡើង​ជាង​ពីរ​ដង​ ដែល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់​តុល្យ​ភាព​ពាណិជ្ជ​កម្ម​របស់​ EU​ ជា​មួយ​ប្រទេស​នេះ​។

ស្ថិត​ក្រោម​ «​លក្ខខណ្ឌការពារ​» ដែល​បាន​សរ​សេរ​នៅ​ក្នុង​ការ​បង្កើត​កិច្ចព្រម​ព្រៀង​​សហ​គមន៍អឺរ៉ុប​ នៅពេល​នាំចូល​​ពី​ប្រទេស​ទី ​៣ ដែល​​​​ប៉ះ​ពាល់​ដល់​តុល្យ​ភាព​ពាណិជ្ជ​កម្ម​របស់​ប្រទេស​អឺរ៉ុប​ណា​មួយ​ បណ្ដា​ប្រទេស​ជា​សមាជិក​អាច​ស្នើសុំ​គណៈកម្ម​កា​រ​ត្រូវ​ដាក់​​​របាំង​ពាណិជ្ជ​កម្ម​ «​ដើម្បី​ការ​ពារ​​ស្ថាន​ការណ៍​​»។​

អ្នក​នាំ​ពាក្យ​ក្រសួង​កសិ​កម្ម​ប្រទេស​អ៊ីតាលី​ បាន​ប្រាប់ ​គេ​ហ​ទំព័រ​ EURACTIV​.com ​ថា ​ប្រទេស​អ៊ីតាលី ​បាន​ចូល​រួម​ជា​មួយ​ប្រទេស​​ បារាំង​ អេស៉្បាញ ​ព័រទុយ​ហ្គាល់​ ហុង​គ្រី ​ក្រិក ​និងរ៉ូ​ម៉ានី ​ក្នុង​ការ​ទាម​ទារ​ថា ​ការ​នាំចូ​ល​អង្ករ​ពី​ប្រទេស​កម្ពុជា​ ដែល​បច្ចុប្បន្ន​ចូលទី​ផ្សារ​ដោយ​រួច​ពន្ធ​ ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​។

ក្រសួង​កសិ​កម្ម​ប្រទេស​អ៊ីតាលី​​ បញ្ជាក់​ថា ​កំណើន​នៃ​ការ​នាំ​ចូល​អង្ករ​គ្រាប់វែង​ពី​​ប្រទេស​កម្ពុជា​មាន​​ប្រហែល​ ១​ ភាគ ៣ ​នៃ​តម្លៃទី​ផ្សារអឺរ៉ុប​ ​បាន​ធ្វើ​​ឲ្យ​​កសិករ​ EU ​ផ្លាស់​ប្តូរទៅ​​ផលិត​ អង្ករ​គ្រាប់ខ្លី​វិញ​ ដែល​បណ្ដាល​​​មាន​ការ​ផលិត​លើស​តម្រូវ​ការ​ ហើយ​ធ្លាក់​តម្លៃ​រហូត​ដល់​ ៦០​ ភាគ​រយ​។​

ទោះបី​យ៉ាង​នេះក្តី ​លោក ​ហ៊ុន ​ឡាក់ ​អនុ​ប្រធាន​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​បាន​អះ​អាង​ថា ​នេះ​មិន​មែន​ជា​រឿង​ក្តៅ​សម្រាប់​ឧស្សា​ហកម្ម​អង្ករ​របស់​កម្ពុជា ​ហើយ​វា​ក៏​មិន​មែន​ជា​លើក​ទី ១​ ​ដែរ​ដែល​សមា​ជិក​សហ​គមន៍​អឺរ៉ុប​លើក​ឡើង​ពី​ការ​កម្រិត​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​នោះ។​

សូមរង់ចាំអានព័ត៌មាន​លម្អិត​ក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍

0

Comments

Please, login or register to post a comment