ភ្នំពេញ ប៉ុស្ដិ៍ | ​ប្រាក់​ចំណេញ​ធនាគារ អេស៊ីលីដា កើន​ឡើង​១៧%

ប្រាក់​ចំណេញ​ធនាគារ អេស៊ីលីដា កើន​ឡើង​១៧%

សេដ្ឋកិច្ច

កាលបរិច្ឆេទផ្សាយ:
១៤ កុម្ភៈ ២០១៧ | ០៩:០១

អ្នកយកព័ត៌មាន:
Post Staff

ប្រធានបទផ្សេងៗ

អ្នក​ដំណើរ​កំពុង​ជិះ​ម៉ូតូ​កាត់​មុខ​ធនាគារ​អេស៊ីលីដា​តាម​មហាវិថី​មុនីវង្ស ក្នុង​ទីក្រុង​ភ្នំពេញ​កន្លង​មក។

ភ្នំពេញៈ ធនាគារ​អេស៊ីលីដា ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​របស់​កម្ពុជា បាន​បង្ហាញ​ពី​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​កាលពី​ឆ្នាំ​២០១៦ ជា​មួយ​នឹង​កំណើន​ប្រាក់​ចំណេញ​សុទ្ធ​១២៧​លាន​ដុល្លារ គឺ​កើន​ឡើង​១៧​ភាគរយ​។ នេះ​បើ​យោង​តាម​តួលេខ​បាន​ពី​របាយការណ៍​ប្រាក់ចំណូល​រួម​ឆ្នាំ​២០១៦​របស់ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​។ ទ្រព្យសកម្ម​សរុប​បាន​កើនឡើង​ដល់​ជាង​៤,៦​ពាន់​លាន​ដុល្លារ ដែល​តំណាង​ឲ្យ​កំណើន​ជិត​ ១៧​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​។ បំណុល​សរុប​មាន​៤​ពាន់​លាន​ដុល្លារ​។ ខណៈ​អត្រា​កម្ចី​ធៀប​នឹង​ប្រាក់​បញ្ញើ​បាន​រក្សា​ជាង​១០០​ភាគរយ​សម្រាប់​ដំណើរការ​នៅ​ឆ្នាំ​ទី​២ មាន​កំណើន​ប្រាក់​បញ្ញើ​អតិថិជន​១៦​ភាគរយ​។ អត្រា​កម្ចី​មិន​ដំណើរការ​បាន​រក្សា​ក្នុង​អត្រា ០,៨៦​ភាគរយ​នៃ​ផលបត្រ​កម្ចី​៕

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com