Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មីយ៉ាន់ម៉ា​បូម​ប្រេង​តម្លៃ​ជាង ១,៧ ​ពាន់​លាន​ដុល្លារ​ ៨ខែ​ក្នុង​ឆ្នាំនេះ

Content image - Phnom Penh Post
បុគ្គលិកកំពុង​ចាក់​សាំង​ជូន​អតិថិជន​នៅស្ថានីយ​ប្រេង​​មួយ​នា​​ទីក្រុង​យ៉ាំងហ្គោន។ រូបថត AFP

មីយ៉ាន់ម៉ា​បូម​ប្រេង​តម្លៃ​ជាង ១,៧ ​ពាន់​លាន​ដុល្លារ​ ៨ខែ​ក្នុង​ឆ្នាំនេះ

ក្រុង​យ៉ាំងហ្គោនៈ ​ ក្រសួង​ពាណិជ្ជកម្ម​មីយ៉ាន់ម៉ា​ ​បាន​ឲ្យដឹង​ថា ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​បូម​​​​ប្រេង​​ឥន្ធនៈតម្លៃ ​១,​៧៤៤ ពាន់​លានដុល្លារ ​នៅ​ក្នុងរយៈពេល​ ៨ ខែដំបូង​នៃ​ឆ្នាំសារ​ពើ​ពន្ធ ​(២០១៧-២០១៨)។ ការ​នាំចូល​ប្រេង​ឥន្ធនៈ​​​ក្នុងរយៈ​ពេល​ពេញ​មួយ​ឆ្នាំ​​មានតម្លៃ ​៨៨៥ ​លានដុល្លារ​។​

​​ប្រេង​ម៉ាស៊ូត​​មានចំនួនជាង​ពាក់​កណ្ដាល​នៃ​ការ​នាំចូល​ប្រេង​ឥន្ធនៈ​​​នៅ​​ឆ្នាំ​នេះ​រហូត​មកដល់​ពេល​នេះ ដែលមានតម្លៃ ​​១,​០៩៣​ ពាន់​លានដុល្លារ ​កើនឡើង​ពី ​៥៣៤​ លានដុល្លារ​កាល​ពី​ឆ្នាំ​មុន​។ ដូចគ្នា​នេះដែរ​ តម្លៃ​​ប្រេង​សាំងដែល​បាន​​នាំចូល​មាន​ចំនួន ​៣៥១​លានដុល្លារ​កាល​ពីឆ្នាំ​មុន និង ​៦៨១​ លាន​ដុល្លារ​នៅ​ឆ្នាំ​នេះ​។​

តម្លៃ​ប្រេង​ឥន្ធនៈ​​នៅ​តែ​​​កើន​ឡើង​ ដែល​បង្ហាញ​ថា តម្រូវ​ការ​នៅតែ​ខ្លាំង។ ប្រេង​​ម៉ាស៊ូត​​ស្ថានីយ​ប្រេង​​​​កាល​ពីថ្ងៃទី​៥ ខែ​ធ្នូ​ មានតម្លៃ​ ​៧៨​៥ ក្យាត​ (០,​៥៨​ ដុល្លារ) ក្នុង​មួយលីត្រ​ ខណៈ​​ប្រេងម៉ាស៊ូ​ត​គុណ​ភាព​ខ្ពស់​​មានតម្លៃ​ ៨០៥ ក្យាត​ និង​ប្រេងអ៊ុកតាន ៩២ Ron តម្លៃ​ ៨៣០ ក្យាត​ក្នុង​មួយលីត្រ​។​

តម្លៃនេះបាន​​​កើន​ឡើង​ជាង​១៦​ ភាគរយ​ចាប់តាំង​ពីខែ​សីហា​៕ ANN/​LA

0

Comments

Please, login or register to post a comment