Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ថៃ និង​ជប៉ុន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ ៧

រដ្ឋាភិបាល​ថៃ និង​ជប៉ុន​ចុះ​កិច្ចព្រមព្រៀង​ចំនួន​ ៧

ក្រុងបាងកកៈ រដ្ឋាភិបាល​ថៃ និង​សមភាគី​ពាណិជ្ជកម្ម​ជប៉ុន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ចំនួន​ ៧ ដែល​ផ្តោត​លើ​ការ​អភិវឌ្ឍ​ឧស្សាហកម្ម និង​ការ​វិនិយោគ​នៅ​ច្រករបៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត (EEC) ការ​អភិវឌ្ឍ​ធនធាន​មនុស្ស និង​ការ​ជំរុញ​សហគ្រាស​ខ្នាត​តូច និង​ខ្នាត​មធ្យម​។

ព្រឹត្តិការណ៍​ចុះ​ហត្ថលេខា​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​កិច្ចប្រជុំ​ស្តីពី «​ប្រទេស​ថៃ ៤.០ ដំណើរ​ឆ្ពោះ​ទៅ​ឧស្សាហកម្ម​ដែល​ត្រូវ​បាន​តភ្ជាប់​» ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​រដ្ឋាភិបាល​ថៃ​។

លោក Hiroshige Seko រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​វិនិយោគ​ជប៉ុន​បាន​ដឹកនាំ​វិនិយោគិន​ជប៉ុន​ចំនួន ៥៧០ ​នាក់​ស្វែងរក​កាលានុវត្តភាព​វិនិយោគ ជាពិសេស​នៅ​ច្រក​របៀង​សេដ្ឋកិច្ច​ភាគ​ខាង​កើត​ដែល​ជា​កិច្ច​ផ្តួចផ្តើម​មួយ​របស់​រដ្ឋាភិបាល​ថៃ​នេះ​។

ដោយ​សំដៅ​លើ​ក្រុម​វិនិយោគិន​ជប៉ុន​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​ថៃ និង​នៅ​តាម​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត​នោះ​លោក Seko បាន​ឲ្យ​ដឹង​ថា​៖ «​មិន​ត្រឹម​តែ​វិនិយោគ​មកពី​ទីក្រុង​តូក្យូ និង​អូសាកា​នោះ​ទេ​ថែម​ទាំង​មកពី​ទីក្រុង​ផ្សេង​ទៀត​ផង​ដែរ ដែល​បាន​ចូលរួម​ក្នុង​បេសកកម្ម​ពាណិជ្ជកម្ម​ដ៏ធំ​មួយ​នេះ​»​។

លោក​បាន​បន្ត​ថា​ប្រទេស​ជប៉ុន​នឹង​បន្ត​គាំទ្រ​ប្រទេស​ថៃ​ក្នុង​នាម​ជា​មូលដ្ឋាន​នៃ​តំបន់​ទន្លេ​មេគង្គ ឬ ក្រុម​ប្រទេស CLMV ដែល​មាន​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​។

លោក Uttama Savanayana រដ្ឋមន្ត្រី​ឧស្សាហកម្ម​ថៃ​បាន​ប្រាប់​ក្រុម​វិនិយោគិន​ជប៉ុន​ថា​ការ​វិនិយោគ​នៅ​ច្រក​របៀង EEC ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ដំបូង​រំពឹង​ថា​នឹង​មាន​ទឹកប្រាក់​ចំនួន ៤៣ ​ពាន់​លាន​ដុល្លារ (១,៤ ​ពាន់​ពាន់​លាន​បាត​)៕ BP

0

Comments

Please, login or register to post a comment