ភ្នំពេញៈ​ ក្រសួង​កសិ​កម្ម​រុក្ខា​ប្រម៉ាញ់ ​និង​នេ​សាទ​បាន​ប្រកាស​ពីការ​លុប​បំបាត់​ភាព​ផ្តាច់​មុខ​នៃ​អាជីវ​កម្ម​សត្ត​ឃាត​ដ្ឋាន​ និង​ការ​ឃុប​ឃិត​គ្នា​លើ​អាជីវ​កម្ម​ពិឃាត​សត្វ ​ដើម្បី​បើក​ឲ្យមានការ​វិនិយោគ​ដោយ​សេរី​ក្នុង​វិស័យ​នេះ​។​ នេះ​បើ​យោង​តាម​សេច​ក្តី​ជូន​ដំណឹង​របស់​ក្រសួង​​ដែល​ភ្នំ​ពេញ ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃ​នេះ​។

យោង​​តាម​សារាចរ​ណែ​នាំ​ស្តី​ពី​ការ​ចាត់​វិធាន​ការ​ពង្រឹក​ការ​គ្រប់​គ្រង​អាជីវ​កម្ម​សត្វ និង​ជល​ផល​ ក្រសួង​បាន​សង្កេត​ឃើញ​ថា ​បច្ចុប្បន្ន​មាន​ភាព​ផ្តាច់​មុខ​លើ​ការ​ធ្វើ​អាជីវ​កម្ម​សត្ត​ឃាត​ដ្ឋាន ​ការ​ឃុប​ឃិត​គ្នា​ក្នុង​អាជីវ​កម្ម​ពិឃាត​សត្វ ​អ្នក​លក់​ដំ ​និង​អ្នក​លក់​រាយ​ធ្វើ​ការ​កំណត់​ថ្លៃ ​និង​ផ្តាច់​មុខ​លើ​អាជីវ​កម្ម​នាំ​ចូល​ ចែក​ចាយ ឬការ​ដឹក​​ជញ្ជូន​ទំនិញ ​ដែល​កក្តា​ទាំង​នេះ​បាន​ធ្វើ​តម្លៃ​ម្ហូប​អាហារ​ឡើង​ថ្លៃ ​ប៉ះ​ពាល់​ដល់​ជីវ​ភាព​របស់​ប្រជា​ជន​។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជ​កម្ម​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​នឹង​ចាត់​វិធានការ​លុប​បំបាត់​សិទ្ធ​ផ្តាច់​មុខ​លើ​ការ​នាំ​ចូល​ផល​ និង​ផលិត​ផល​ដោយ​បើក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ពេញ​លេញ​ដល់​ក្រុម​ហ៊ុន​នាំចូល​ទាំង​អស់​ នៅ​តាម​ព្រំដែន ​និង​ការ​លុប​បំបាត់​ការ​លក់​អាជ្ញា​ប័ណ្ណ​បន្ត​ផង​ដែរ​។

សូមរង់ចាំអានព័ត៌មាន​លម្អិត​ក្នុង​កាសែត​ភ្នំពេញ ប៉ុស្តិ៍