Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋាភិបាល​ប្រមូល ចំណូល​ពន្ធ បាន​ជាង ​$៧០០​លាន

រដ្ឋាភិបាល​ប្រមូល ចំណូល​ពន្ធ បាន​ជាង ​$៧០០​លាន

ភ្នំពេញៈ ចំណូល​បាន​ពី​ការ​ប្រមូល​ពន្ធ អាករ​គ្រប់​ប្រភេទ​នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ មាន​ជាង​៧០០​លាន​ដុល្លារ​កើន​ឡើង​ជាង​៩២​ភាគរយ​បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ទៅ​។ នេះ​បើតាម​លទ្ធផល​បូក​សរុប​ចំណូល​ពន្ធ​ត្រីមាស​ទី​១ របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​កាលពី​ថ្ងៃ​ម្សិលមិញ​។

របាយ​ការណ៍​បង្ហាញ​ថា នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ ចំណូល​ពន្ធ អាករ​គ្រប់​ប្រភេទ ដែល​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ប្រមូល​បាន​មាន​ជាង ៧៦៨ លាន​ដុល្លារ កើន​ឡើង​ប្រមាណ ៣៦៨ លាន​ដុល្លារ ឬ​ស្មើ​នឹង​អត្រា​កំណើន​៩២,២០​ភាគរយ​។ របាយការណ៍​ក៏​បង្ហាញ​ដែរ​ថា គ្រាន់​តែ​ខែ​មីនា​មួយ ការ​ប្រមូល​ពន្ធ អាករ​គ្រប់​ប្រភេទ​បាន​ជាង ៤១៧ លាន​ដុល្លារ​។

កំណើន​នៃ​ចំណូល​ពន្ធ​នេះ​ដោយ​សារ​តែ ការ​កើន​ឡើង​នៃ​សកម្មភាព​អាជីវកម្ម​សំខាន់ៗ និង​កំណើន​នៃ​ប្រភេទ​ពន្ធ​។

របាយការណ៍​បង្ហាញ​ថា ពន្ធ​លើ​ប្រាក់​ចំណូល​កើន​៤០,៦០​ភាគរយ ពន្ធ​លើ​ប្រាក់​បៀវត្សរ៍ កើន​៤៩,៤០​ភាគរយ អាករ​លើ​តម្លៃ​បន្ថែម កើន​ឡើង​៨០,៧០​ភាគរយ និង​អាករ​ពិសេស កើន​ឡើង​១៧,១២​ភាគរយ​។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សង្ឃឹម​ថា ការ​ប្រមូល​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​២០១៧ នឹង​ទទួល​បាន​លទ្ធផល​ល្អ​៕

0

Comments

Please, login or register to post a comment