ភ្នំពេញៈ ​វីសិន​ហ្វាន់​ អន្តរ​ជាតិ ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន​បាន​ប្រកាស​ដាក់​ឲ្យ​ដំ​ណើរ​ការ​កម្ម​វិធី​ធានា​រ៉ាប់​រង​ផ្នែក​អាកាស​ធាតុ​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ ​៦ រួម​ទាំង​កម្ពុជា​ដែរ ក្នុង​គោល​ដៅ​ឲ្យ​ប្រជាជន​ក្រីក្រ​តាម​ប្រទេស​ទាំង​នោះ​អាច​មាន​លទ្ធភាព​ស្តារ​ស្ថាន​ភាព​ជីវភាព​ឡើង​វិញ​ ក្នុង​ករណី​រង​គ្រោះ​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ។

កម្ម​វិធី​នេះ ដែល​នឹង​ផ្តល់​សេវា​ធានា​រ៉ាប់​រង​ដល់​កសិករ និង​ពាណិជ្ជករ​ខ្នាត​តូច​​ ដែល​ជា​អតិថិជន​របស់​បណ្តាញ​វីសិនហ្វាន់​ អន្តរ​ជាតិ​នៅ កម្ពុជា មីយ៉ាន់ម៉ា កេនយ៉ា ម៉ាឡាវី ម៉ាលី និង​ ស៊ែប៊ី។​

បណ្តាញ​វិសិនហ្វាន់​អន្តរ​ជាតិ​ក៏​នឹង​ផ្តល់​ដល់​កសិករ​នូវ​កម្ចី​ក្នុង​រយៈ​ពេល​ពិសេស ដើម្បី​ជួយ​ពួក​គេ​ក្នុង​ការ​ស្តារ​ស្ថាន​ភាព​ជីវភាព​ឡើង​វិញ ក្នុង​ករណី​ជួប​គ្រោះ​ធម្មជាតិ​ផ្សេង​ៗ ដែល​ជា​ទូទៅ​វា​ជា​កាលៈ​ទេសៈ​មួយ ​ដែល​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ផ្អាក​ការ​ផ្តល់​កម្ចី៕