Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្រី​លង្កា​ប្រកាស​ដាំ​កញ្ឆា ​ផ្គត់ផ្គង់​ឱសថ

Content image - Phnom Penh Post

ស្រី​លង្កា​ប្រកាស​ដាំ​កញ្ឆា ​ផ្គត់ផ្គង់​ឱសថ

កូឡុំបូៈ រដ្ឋ​មន្ដ្រី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា ប្រទេស​ស្រី​លង្កា នឹង​ធ្វើ​ការ​ដាំ​ដុះ​កញ្ឆា​ជា​ផ្លូវ​ការ​លើក​ដំបូង​របស់​ខ្លួន ដើម្បី ផ្គត់ផ្គង់​ទីផ្សារ​ឱសថ​បុរាណ និង​នាំ​ចេញ​ទៅ​អាមេរិក​។

លោក Rajitha Senaratne បាន​ឲ្យ​ដឹង​ថា កសិដ្ឋាន​កញ្ឆា​ទំហំ​៤០​ហិកតា ដែល​អាច​ផលិត​កញ្ឆា​បាន​ជាង​២៥​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​នឹង​ស្ថិត​ក្រោម​ការ​ការពារ​ដោយ​យោធា នឹង​ធានា​ការ​ផ្គត់ផ្គង់​ប្រកប​ដោយ​គុណភាព​ខ្ពស់​ជា​ទៀង​ទាត់​។

លោក Senaratne បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​៖ «​គ្រូ​ពេទ្យ​ឱសថ​បុរាណ​ជាច្រើន បាន​ត្អូញត្អែរ​ថា ពួក​គេ​មិន​ទទួល​បាន​កញ្ឆា​គុណភាព​ល្អ​សម្រាប់​ការ​ផ្សំ​ថ្នាំ​របស់​ពួក​គេ​នោះ​ទេ​»​។

លោក​បាន​បន្ត​ថា​៖ «​កញ្ឆា​ល្អ​ជា​គ្រឿង​ផ្សំ​ដ៏​សំខាន់​ក្នុង​ការ​ផ្សំ​ឱសថ​បុរាណ​»​។

លោក​ថ្លែង​ថា ទីផ្សារ​ឱសថ​បុរាណ​បច្ចុប្បន្ន ពឹង​ផ្អែក​លើ​ការ​ផ្ដល់​ឲ្យ​ពី​តុលា​ការ​ដែល​រឹប​អូស​យក​ពី​ការ​ដាំ​ដុះ ឬ​ការ​ជួញ​ដូរ​កញ្ឆា​ខុស​ច្បាប់​៕ LA

0

Comments

Please, login or register to post a comment