Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ហាង​កាហ្វេ Hard Rock នឹង​បើក​នៅ​ភ្នំពេញ​ចុង​ឆ្នាំ

Content image - Phnom Penh Post
តន្ត្រីករសម្តែង​នៅ​ក្នុង​ហាង​កាហ្វេ Hard Rock អង្គរ​នៅ​ក្នុង​ខេត្ត​សៀមរាប។ រូបថត Nicky Sullivan

ហាង​កាហ្វេ Hard Rock នឹង​បើក​នៅ​ភ្នំពេញ​ចុង​ឆ្នាំ

ភ្នំពេញៈ ហាង​កាហ្វេ Hard Rock Cafe Cambodia នឹង​បើក​ដំណើរការ​សាខា​ទី​ ២ ​របស់​ខ្លួន​នៅ​ភ្នំពេញ​មុន​ពេល​ដំណាច់​ឆ្នាំ​នេះ​។ នេះ​បើ​តាម​​តំណាង​ក្រុមហ៊ុន​។

ទីតាំង​សិទ្ធិ​ធ្វើ​អាជីវកម្ម​យីហោ​នេះ​នៅ​ទីក្រុង​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Meas Development Holding បន្ទាប់ពី​សាខា​ទី​ ១ ​របស់​ខ្លួន​បាន​បើក​នៅ​សៀមរាប​។

ទីតាំង​នៅ​ភ្នំពេញ​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​នៅ​ថ្ងៃ​ទី​ ២៤ ខែ​កញ្ញា​។ នេះ​បើ​យោង​តាម​លោក Toby Paul Crowder នាយក​ប្រតិបត្តិការ​នៅ Hard Rock Cafe Cambodia​។

ទីតាំង​ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​មាន​ពីរ​ជាន់​ស្ថិត​នៅ​ក្នុង​អគារ Exchange Square ដែល​ទើប​នឹង​បញ្ចប់​ការ​សាងសង់​ដែល​អាច​ដាក់​មនុស្ស​បាន​ ៣៧០ ​នាក់​ដែល​រួមមាន​កន្លែង​អង្គុយ​នៅ​ក្រៅ​ ៧៥ ​កៅអី បន្ទប់ VIP និង​ជា​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ Hard Rock​។

លោក Crowder បាន​ពន្យល់​ថា​ទីតាំង​នេះ​ទាក់ទាញ​ក្រុមហ៊ុន Hard Rock International ជា​ក្រុមហ៊ុន​លក់​សិទ្ធិ​ធ្វើ​អាជីវកម្ម​ដោយសារ​តែ​អគារ​ទំនើប​ជាច្រើន ជាពិសេស​មាន​ទីតាំង​ចត​រថយន្ត​ធំ​ទូលាយ​។

លោក​ថ្លែង​ថា​៖ «​នៅ​ពេល​អគារ​នេះ​ត្រូវ​បាន​សាងសង់​ហើយ​យើង​បាន​បង្ហាញ​វា ពួកគេ [Hard Rock International] មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ដោយសារ​តែ​អ្នក​មាន​កន្លែង​ចត​រថយន្ត​ក្រោម​ដី​ពីរ​បី​រយ​កន្លែង ដែល​ជា​អគារ​មាន​យីហោ​ថ្មី និង​ម៉ាស៊ីន​ត្រជាក់​ត្រឹមត្រូវ​»​។

លោក​បាន​បន្ត​ថា​៖ «​វា​ល្អ​សម្រាប់​អ្វី​ដែល​ពួកគេ​ស្វែងរក​»​។

លោក Crowder បាន​ពន្យល់​ថា​ដោយ​រក្សា​អត្តសញ្ញាណ Hard Rock ទីតាំង​ថ្មី​នេះ​នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​កម្សាន្ត ជាពិសេស​ជាមួយ​តន្ដ្រី​បន្ត​ផ្ទាល់​រាល់​យប់​រួម​ជាមួយ​បទពិសោធ​អាហារ​ពេល​ល្ងាច​បែប​អាមេរិកាំង​។

លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​ធ្វើ​វា​ហើយ ដូច្នេះ​អ្នក​មាន​អាហារ​ពេល​ល្ងាច​របស់​អ្នក ប៉ុន្តែ​អ្នក​ក៏​បាន​កម្សាន្ត​ជាមួយ​គ្នា​នេះ​ដែរ​»​។

លោក​បាន​បន្ត​ថា​៖ «​ប្រព័ន្ធ​សោតទស្សន៍​ទាំង​មូល​ប្រព័ន្ធ​សំឡេង ប្រព័ន្ធ​ពន្លឺ​របៀប​ដែល​យើង​បាន​ធ្វើ​កន្លែង​អង្គុយ វា​ទាំង​នេះ​បាន​ផ្ដោត​លើ​សកម្មភាព​រស់នៅ​»​។

លោក Crowder បាន​កត់សម្គាល់​ថា​មិន​ដូច Hard Rock Cafe Angkor នៅ​សៀមរាប​ជា​កន្លែង​ដែល​អតិថិជន​ជិត​ ៩០ ​ភាគរយ​ជា​ភ្ញៀវទេសចរ​ទេ ទីក្រុង​ភ្នំពេញ​នឹង​ត្រូវ​បាន​ផ្ដោត​ខ្លាំង​លើ​អតិថិជន​ក្នុង​ស្រុក និង​អ្នក​ស្នាក់​នៅ​ជា​ជនបរទេស​។

លោក Crowder ថ្លែង​ថា​៖ «​យើង​មាន​អ្វីៗ​ដែល​គួរ​ឲ្យ​ចងចាំ​ពី​វិចិត្រករ​ខ្មែរ​ដ៏ល្បី​ឈ្មោះ​ជាច្រើន​»​។

លោក​ Crowder បាន​បន្ត​ទៀត​ថា​៖ «​នេះ​គឺជា​អ្វី​ដែល​ហាង Hard Rock ធ្វើ​ដោយសារ​តែ​ខ្លួន​មាន​ចំណាប់​អារម្មណ៍​លើ​ប្រជាជន​ក្នុង​ស្រុក​ជាច្រើន ហើយ​វា​ជួយ​ដល់​ពួកយើង​ក្នុង​ការ​លក់​យីហោ​ដល់​ពួកគេ​ផង​ដែរ​»៕ LA

0

Comments

Please, login or register to post a comment