ក្រុងប៉េកាំងៈ របាយការណ៍ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានបណ្ដាញអ៊ិនធឺណិតចិន បានឲ្យដឹងកាលពីចុងខែមករាថា ប្រទេសចិន មានអ្នកប្រើប្រាស់ការទូទាត់តាមឧបករណ៍ចល័ត (mobile payment) សរុប ៥២៧ លាននាក់កាលពីចុងឆ្នាំមុន ដែលកើនឡើង ៥៧,៨ លាននាក់ធៀបនឹងឆ្នាំ ២០១៦។

យោងតាមសន្និសីទព័ត៌មានដែលបានធ្វើឡើង ដោយការិយាល័យព័ត៌មានរបស់គណៈរដ្ឋមន្ត្រីចិន កាលពីចុងខែមុន ប្រតិបត្តិការការទូទាត់តាមអនឡាញរបស់ប្រទេសនេះមានចំនួនសរុប ១៥០ពាន់ពាន់លានយន់ (២៣,៨​ពាន់​ពាន់​លានដុល្លារ) ត្រឹមខែតុលា ឆ្នាំ ២០១៧ ដែលជាប់ចំណាត់ថ្នាក់លេខ ១ លើពិភពលោក។

អ្នកនៅក្នុងងឧស្សាហកម្មនេះចាត់ទុកភាពជោគជ័យនៃសេវានវានុវត្តន៍នេះដោយសារភាពងាយស្រួលមិនធ្លាប់មានរបស់ខ្លួន និងដោយសារការលក់ចុះភាគរយ និង​ការ​ពង្រីក​កម្ម​វិធី​ដែល​បាន​ជួយ​ពង្រីក​មូល​ដ្ឋាន​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន។

ក្រៅពីទីផ្សារក្នុងស្រុក ឧស្សាហកម្មនេះបានចូលរួមកាន់តែច្រើនក្នុងការពង្រីកនៅក្រៅប្រទេសផងដែរ។

កម្មវិធីទូទាត់ធំៗនៅប្រទេសចិន រួមមានកម្មវិធី WeChat Pay របស់ក្រុមហ៊ុន Tencent Holdings និង Alipay របស់ក្រុមហ៊ុន Alibaba ជាដើម៕ People’s Daily/LA