Search

Search form

ឥណទាន​ខូច​​ក្នុង​ឧស្សាហកម្ម​ធនាគារ​ថៃ កំពុង​បង្ហាញ​សញ្ញា​ល្អ​ប្រសើរ

Content image - Phnom Penh Post
បុគ្គលិក​ធនាគារ​មួយ ​កំពុង​រាប់ប្រាក់​នៅសាខា​មួយ​នា​ទីក្រុង​បាងកក។ រូបថត AFP

ឥណទាន​ខូច​​ក្នុង​ឧស្សាហកម្ម​ធនាគារ​ថៃ កំពុង​បង្ហាញ​សញ្ញា​ល្អ​ប្រសើរ

ក្រុង​បាងកកៈ ឥណទាន​​ខូច​របស់​ធនាគារ​ពាណិជ្ជ​ក្នុង​ប្រទេស​ថៃ កំពុង​បង្ហាញ​ពី​សញ្ញា​នៃ​ស្ថានភាព​ល្អ​ប្រសើរ​ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​បាន​កើន​ឡើង​នៅ​ត្រីមាស​ទីបី កាលពី​ឆ្នាំមុន។ នេះ​បើ​យោង​តាមមន្ត្រី​ជាន់​ខ្ពស់​របស់​ធនាគារ​កណ្តាល​ថៃ។​

លោកស្រី​ Daranee Saeju នាយក​ជាន់​ខ្ពស់​ផ្នែក​គោលនយោបាយ​គ្រឹះ​ស្ថាន​ហិរញ្ញវត្ថុ​របស់​ ធនាគារ​កណ្តាល​ថៃ ​​​បាន​មាន​ប្រសាសន៍​ថា ឥណទាន​​មិន​ដំណើរ​ការ (NPL) ​របស់​ឧស្សាហកម្ម​​​ធនាគារ អាច​បន្ត​ធ្លាក់​ចុះ​ជា​សន្សឹម​​ៗ​ក្នុង​ឆ្នាំ​នេះ​ពី​អត្រា​ ២,៩១​ ភាគ​រយ​ ក្នុង​ត្រីមាស​ទីបួន​កាល​ពី​ឆ្នាំ​មុន។ ឥណទាន​​មិន​ដំណើរ​ការ​កាល​ពី​ត្រីមាស​ទីពីរ​មាន​អត្រា​ ២,៩៧ ​ភាគ​រយ។

ការធ្លាក់​ចុះ​ឥណទាន​ខូច​​​រយៈ​ពេល​ខ្លី (SM) ដែល​ជា​កម្ចី​ដែល​បាន​ផុត​កំណត់​សង​​រយៈ​ពេល ​១​ ខែ​ដល់ ​៣ ​ខែ គឺ​ជា​សូចនាករ​មួយ​បង្ហាញពី​ការ​ធ្លាក់​ចុះ​ឥណទាន​​មិន​ដំណើរការ (NPL) ក្នុង​​ពេល​អនាគត។​ អនុបាត​​ឥណទាន​​ខូច​​​រយៈ​ពេល​ខ្លី (SM) បានធ្លាក់​ចុះ​មក​នៅ​ត្រឹម ២,៥៥ ​ភាគ​រយ​នៅ​ត្រីមាស​ទីបួន​កាល​ពី​ឆ្នាំមុន​។​

ការ​ធ្លាក់​ចុះ​ឥណទាន​​ខូច​​សម្រាប់​ធនាគារ​ពាណិជ្ជ​នេះ​​បាន​មាន​កើត​ឡើង​លឿន​ជាង​ការ​ព្យាករ​របស់​ធនាគារ​កណ្តាល ដែល​បាន​ព្យាករ​ថា កំណើន​បំណុល​ខូច​នេះ​នឹង​បន្ត​កើត​មាន​​រហូត​​ដល់​ចុង​ឆ្នាំ​ ២០១៧។​

ការធ្លាក់​ចុះ​ទាំង​ឥណទាន​​មិន​ដំ​ណើរ​ការ (NPL) ​និង​កម្ចី​ខូច​រយៈ​ពេល​ខ្លី​នេះ បាន​កើត​ឡើង​ចំពោះ​ប្រភេទ​កម្ចី​ទាំង​អស់ រួម​ទាំង​កម្ចី​សាជីវកម្ម កម្ចី​សហគ្រាស​ខ្នា​តតូច និង​មធ្យម និង​កម្ចី​​អតិថិជន​ផង​ដែរ​៕BP

អត្ថបទគួរចាប់អារម្មណ៍