Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - Angkor Gold បាន​ការ​យល់​ព្រម​រុក​រក​រ៉ែ​ ៥ ​កន្លែង

Angkor Gold បាន​ការ​យល់​ព្រម​រុក​រក​រ៉ែ​ ៥ ​កន្លែង

ភ្នំពេញៈ ក្រុមហ៊ុន រុករក​រ៉ែ​របស់​កាណាដា Angkor Gold Corp បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​បាន​ប្រកាស​ថា ខ្លួន​បាន​ទទួល​ការ​យល់​ព្រម​ពី​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា ដើម្បី​បន្ត​អាជ្ញា​ប័ណ្ណ​ការ​រុករក​រ៉ែ​ ៥ ​កន្លែង របស់​ខ្លួន​រយៈពេល​បន្ថែម​ ៣ ​ឆ្នាំ ជាមួយ​នឹង​ជម្រើស​បន្ត​ទៅ ​៤ ​ឆ្នាំ​បន្ទាប់​។

ការ​រុករក​រ៉ែ​មាន​អណ្ដូង​មាស​បាន​លុង កូន​នាគ អូរយ៉ាដាវ និង​អូរយ៉ាដាវ​ខាង​ត្បូង ដែល​មាន​តំបន់​រួម​បញ្ចូល​គ្នា​ទំហំ​ ៩៨៣ គីឡូម៉ែត្រ​ការេ​។

ក្រុមហ៊ុន​នេះ​បាន​សម្រេច​ចិត្ត​មិន​បន្ត​អាជ្ញាប័ណ្ណ​សម្រាប់​គម្រោង បាន​លុង​ខាង​ជើង និង​ត្រពាំង​ក្រហម​នោះទេ ដោយ​លើក​ឡើង​ពី​កង្វះ​សក្ដានុពល​ទាញ​យក​រ៉ែ​៕

0

Comments

Please, login or register to post a comment